ខ្សែ​ភាព​យន្ត​ភាគ​ថ្មី​បំផុត​របស់​ TVB ចំនួន​២​រឿង​បន្ថែម​ទៀត​នឹង​ចាក់​ផ្សាយ​លើ PNN

ស្រប​ពេល​ដែល​រឿង​ហុងកុង​របស់TVB ដែល​កំពុង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន មាន​ដូច​ជា​រឿង«ព្រាយ​ជញ្ជក់​ឈាម» និង​រឿង «បេសកកម្ម​ឆ្លង​ពេល» កាន់​តែ​ខិត​ជិត​មក​ដល់​ភាគ​បញ្ចប់ ភីអិនអិន​នឹង​នាំ​មក​ជូន​ទូរទស្ស​និកជន​នូវ​ខ្សែ​ភាពយន្ត​ល្អៗ​ប្រចាំ​ឆ្នាំ២០១៦ របស់​TVB ចំនួន​២​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ។

 

រឿង «ព្រាយ​ជញ្ជក់​ឈាម ឬ Blue Veins» ដែល​កំពុង​តែ​ធ្វើការ​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ PNNនៅ​រៀង​រាល់​ថ្ងៃ​ច័ន្ទ ដល់​សុក្រ វេលា​ម៉ោង១១ ដល់​១២​ថ្ងៃ​ត្រង់ នឹង​មក​ដល់​ទី​បញ្ចប់​នៅ​ថ្ងៃទី​១២ កក្កដា ខាង​មុខ​នេះ។ ចង់​ដឹង​ថា តើ​ពួក​គេ​អាច​រក​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​ខ្មោច​ឆៅ​បាន​ទេ?តើ​ស្នេហា​រវាង​ខ្មោច​ឆៅ​និង​មនុស្ស​មិន​ចេះ​ស្លាប់​ ចុង​ក្រោយ​នឹង​ទៅ​ជា​យ៉ាង​ណា?​ សូម​ទូរទស្សនិក​ជន​កុំ​ភ្លេច​តាម​ដាន​នូវ​ភាគ​បញ្ចប់​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ។

 

ខ្សែ​ភាពយន្ត​ភាគ​ដែល​នឹង​ចូល​ខ្លួន​មក​បម្រើ​អារម្មណ៍​ទូរទស្សនិក​ជន​របស់​ភីអិនអិន​បន្ត​នោះគឺ​រឿង«ជីវិត​បង​ធំ ក្រោយ​ចូល​និវត្តន៍»។

 

ខ្សែ​ភាព​យន្ត​ភាគ​ថ្មី​បំផុត​របស់​ TVB ចំនួន​២​រឿង​បន្ថែម​ទៀត​នឹង​ចាក់​ផ្សាយ​លើ PNN

 

តួ​ឯក​ប្រុស​ក្នុង​រឿង «ជីវិត​បង​ធំ ក្រោយ​ចូល​និវត្តន៍ ឬ My Dangerous Mafia Retirement Plan» ដែល​ទស្សនិកជន​កម្ពុជា​បាន​​ស្គាល់​ស្នាដៃ​របស់​លោក​តាម​រយៈ​ខ្សែ​ភាពយន្ត​ហុងកុង​ជា​ច្រើន​កន្លង​មក និង​ជា​ម្ចាស់​ពាន​រង្វាន់​តួ​អង្គ​ល្អ​បំផុត​របស់ Hong Kong Film Awards ចំនួន​ពីរ​លើក គឺ​លោក Kent Cheng នឹង​មក​ចូល​រួម​សម្តែង​ជា​តួ​អង្គ​បង​ធំ ហើយ​ក្រោយ​មក​ក្លាយ​ទៅ​ជា​ចុង​ភៅ​វិញ​ក្នុង​រឿង​ភាគ​ថ្មី​នេះ។

 

ជា​មួយ​គ្នា​នេះ​ផង​ដែរ ខ្សែ​ភាព​យន្ត​បែប​កំប្លែង​សើច​ក្អាក​ក្អាយ ថ្មី​មួយ​ទៀត​ពី​ TVB ហើយ​ក៏​កំពុង​តែ​ធ្វើការ​ចាក់​ផ្សាយ​នៅ​ទី​ក្រុង​ហុងកុង​នៅ​ឡើយ ដោយ​មាន​ការ​ចូល​រួម​សម្តែង​ពី​លោក Bobby Au-yeung និង​អ្នក​នាងNancy Wu គឺ​រឿង «ជំនាង​ផ្ទះ​រីករាយ ឬ House of Spirit»​ក៏​នឹង​ចូល​ខ្លួន​មក​បម្រើ​អារម្មណ៍​ទូរទស្សនិក​ជន​របស់​ភីអិនអិន​បន្ត​ពី​រឿង «បេសក​កម្ម​ឆ្លង​ពេល»។ រឿង​ភាគ​បែប​ស៊ើប​អង្កេត​សម្តែង​ដោយ​លោក Vincent Wong មួយ​នេះកំពុង​ចាក់​ផ្សាយ​នៅ​រៀង​រាល់​ថ្ងៃ​ចន្ទ​ដល់​សុក្រ វេលា​ម៉ោង៦ ដល់​៧ល្ងាច នឹង​ចូល​ដល់​វគ្គ​បញ្ចប់​នៅ​ថ្ងៃ​ទី​២០​ កក្កដាខាង​មុខ​នេះ។

 

ខ្សែ​ភាព​យន្ត​ភាគ​ថ្មី​បំផុត​របស់​ TVB ចំនួន​២​រឿង​បន្ថែម​ទៀត​នឹង​ចាក់​ផ្សាយ​លើ PNN

 

កញ្ញា ទូច បុប្ផា ប្រធាន​គ្រប់​គ្រង​ផ្នែក​កម្មវិធី​ផ្សាយ​របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន បាន​ឲ្យ​ដឹង​ថា៖ «រឿង​ទាំង​ពីរ​សុទ្ធ​សឹង​តែ​ជា​រឿង​ថ្មី​ស្រឡាង​នា​ពាក់​កណ្តាល​ឆ្នាំ​២០១៦​នេះ ហើយ​រឿង​ជំនាង​ផ្ទះ​រីករាយ ក៏​កំពុង​តែ​ចាក់​ផ្សាយ​នៅ​ទូរទស្សន៍ TVBហុងកុង និង​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង»។ កញ្ញា​បន្តថា៖«ចំពោះ​សាច់​រឿង​ទាំង​ពីរ​នេះ​មាន​ការ​ខុស​ប្លែក​គ្នា​ពី​រឿង​មុនៗ ដោយ​រឿង «ជីវិត​បង​ធំ ក្រោយ​ចូល​និវត្តន៍» បង្ហាញ​ពី​ជីវិត​ក្រុម​ម៉ាហ្វៀ ដែល​ពួក​គេ​ត្រូវ​រៀន​សម្រប​ខ្លួន​រស់​នៅ​ក្នុង​ជីវិត​សាមញ្ញ ប្រកប​មុខ​របរ​សុច្ចរិត​នៅ​វ័យ​ចូល​និវត្តន៍ វា​ហាក់​ដូច​បង្ហាញ​ថា​ជីវិត​មនុស្ស​យើង​ត្រូវ​បន្ត​រៀន​រហូត ទោះ​បី​ជា​ឋិត​នៅ​ក្នុង​វ័យ​ណា​ក៏​ដោយ»។​

 

កញ្ញា​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា៖ «រីឯ​រឿង «ជំនាង​ផ្ទះ​រីករាយ» ជា​ប្រភេទ​រឿង​កំប្លែង​បែប​អបិយ​ជំនឿ ដែល​ប្រជាជន​អាស៊ី​ជឿ​ថា ក្នុង​ផ្ទះ​នីមួយៗ​តែង​តែ​មាន​ជំនាង​ផ្ទះ រឿង​នេះ​ដែរ​គឺ​យើង​ចាក់​ផ្សាយ​នៅ​ម៉ោង​៦​ល្ងាច ដោយ​ជឿ​ជាក់​ថា​ទស្សនិក​ជន​ដែល​ត្រឡប់​ពី​ធ្វើការ​ហត់ ពួក​គាត់​អាច​សម្រាក និង​ទស្សនា​កម្សាន្ត​សើច​សប្បាយ​ជាមួយ​ក្រុម​គ្រួសារ​នា​ម៉ោង​នេះ​បាន។​ PNN សង្ឃឹម​ថា រឿង​ទាំងពីរ​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន»។

 

ទស្សនា​ឈុត​ខ្លី​ក្នុង​រឿង «ជីវិត​បង​ធំ ក្រោយ​ចូល​និវត្តន៍» សូម​ចុច​វីដេអូ​ខាង​ក្រោម៖

 

ទស្សនា​ឈុត​ខ្លី​ក្នុង​រឿង «ជំនាង​ផ្ទះ​រីករាយ» សូម​ចុច​វីដេអូខាង​ក្រោម​៖
 

អត្ថបទៈ ពាណិជ្ជកម្ម