​ចៀវៃ​ ប្រកាស​ចូល​រោងការ​ជាមួយ​មិត្ត​ប្រុស​ក្នុង​ខែ​នេះ

តារា​សម្ដែង​តៃវ៉ាន់ Ruby Lin (ចៀវៃ) បាន​ប្រកាស​​តាម​រយៈ​ផលិតកម្ម​របស់​ខ្លួន​កាល​ពី​ម្សិលមិញ​ថា នាង​និង​មិត្ត​ប្រុស Wallace Huo ជា​តារា​សម្ដែង​តៃវ៉ាន់​ដូចគ្នា នឹង​រៀប​មង្គលការ​ក្នុង​ខែ​ កក្កដា ឆ្នាំ​នេះ។

 

​ចៀវៃ​ ប្រកាស​ចូល​រោងការ​ជាមួយ​មិត្ត​ប្រុស​ក្នុង​ខែ​នេះ

 

ដើម្បី​បញ្ជាក់​កាន់​តែ​ច្បាស់​ទៅ​ដល់​អ្នក​គាំទ្រ​តារា​ស្រី​វ័យ​៤០​នេះ​ក៏​បាន​សរសេរ​ប្រកាស​លើ​បណ្ដាញ​សង្គម​​បន្ថែម​ផង​ដែរ​ថា​៖”វា​ជា​ការ​ពិត Wallace​និង​ខ្ញុំ​នឹង​រៀបអាពាហ៍ពិពាហ៍​​ជាមួយ​គ្នា។ អរគុណ​សម្រាប់​គ្រប់គ្នា​ដែល​យកចិត្តទុកដាក់”។

 

ទាក់ទង​នឹង​រឿង​នេះ​ភាគី​ខាង​ប្រុស Wallace​ ក៏​បាន​ប្រកាស​តាម​រយៈ​ផលិតកម្ម​របស់​ខ្លួន​ដែរ​ថា​៖”​ខ្ញុំ​បាន​ទទួល​បាន​សំនួរ​ពី​មិត្តភ័ក្ដិ​ជា​ច្រើន​នៅ​ថ្ងៃ​នេះ។ បាទ​ Rubyនិង​ខ្ញុំ​នឹង​រៀបការ​ជាមួយ​គ្នា។ អរគុណ​សម្រាប់​គ្រប់គ្នា​ដែល​យកចិត្តទុកដាក់”។

 

​ចៀវៃ​ ប្រកាស​ចូល​រោងការ​ជាមួយ​មិត្ត​ប្រុស​ក្នុង​ខែ​នេះ

 

ថ្មី​ៗនេះ​​មុន​ថ្ងៃ​ប្រកាស​ មាន​ពាក្យ​ចចាមអារ៉ាម​ថា Rubyប្រហែល​ជា​មាន​ផ្ទៃពោះ​ជាមួយWallace​ ប៉ុន្តែ​តារា​ទាំង​ពីរ​មិន​បាន​ចេញ​មក​បញ្ជាក់​ឬ​បដិសេធ​បញ្ហា​នេះ​ទេ។ Wallace និង​តួ​ស្រី​រឿង “ព្រះនាង​យេយេ” ស្គាល់​គ្នា​ជា​មិត្តភ័ក្ដិ​១០​ឆ្នាំ​មក​ហើយ តែ​ក្ដី​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​ទើប​តែ​ដុះ​កាល​ពី​ខែ​មករា ឆ្នាំ​នេះ ​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់ Ruby តែ​ប៉ុណ្ណោះ។ នៅ​ថ្ងៃ​ទី ២០ ខែ ឧសភា ឆ្នាំ អ្នក​ទាំង​ពីរ​សម្រេច​ចិត្ត​ប្រកាស​ទំនាក់ទំនង​ស្នេហ៍​ជា​សាធារណៈ៕

 

​ចៀវៃ​ ប្រកាស​ចូល​រោងការ​ជាមួយ​មិត្ត​ប្រុស​ក្នុង​ខែ​នេះ

 

ចុចអាន៖តួ​ឯក​ប្រុស “និស្ស័យ​ស្នេហ៍​ដាវ​ទេព” ប្រើ​ពេល​១០​ឆ្នាំ​ទើប​យក​បេះដូង​ព្រះនាង​ចៀវៃ​បាន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ jaynestars