គ្រូ​បង្វឹក​អាហ្សង់ទីន ប្រកាស​លាលែង​ពី​តំណែង​ហើយ

Gerardo Martino ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​ប្រកាស​លាលែង​ពី​តំណែង​ហើយ កាល​ពី​ម្សិល​មិញ​ ​ដោយសារ​មាន​បញ្ហា​​រឿង​ជ្រើស​រើស​កីឡាករ​ សម្រាប់​លេង​នៅ​អូឡាំពិក។

 

គ្រូ​បង្វឹក​អាហ្សង់ទីន ប្រកាស​លាលែង​ពី​តំណែង​ហើយ

Gerardo Martino

 

បុរស​សញ្ជាតិ​អាហ្សង់ទីន​ វ័យ​៥៣​ឆ្នាំ ​ដែល​ឡើង​ដឹក​នាំ​ក្រុម​អាហ្សង់ទីន ​កាល​ខែ​សីហា ឆ្នាំ​២០១៤ ​បាន​សម្រេច​ចាក​ចេញ​ពី​តំណែង ដោយ​បញ្ជាក់​ហេតុផល​ប្រាប់​ដល់​សហព័ន្ធ​បាល់ទាត់​អាហ្សង់ទីន​ AFA ថា ​លោក​មាន​ផល​លំបាក​ខ្លាំង ក្នុង​ការ​ជ្រើស​រើស​កីឡាករ​​សម្រាប់​ទៅ​លេង​នៅ​អូឡាំពិក ប្រទេស​ប្រេស៊ីល។

 

Martino ​ត្រូវ​ការ​ជ្រើស​រើស​កីឡាករ​ចំនួន​១៨​នាក់​សម្រាប់​លេង​អូឡាំពិក​ នៅ​ទីក្រុង​ Rio ​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​០៣ ខែ​សីហា​ខាង​មុខ​នេះ ប៉ុន្តែ​​រហូត​ទល់​បច្ចុប្បន្ន​ លោក​ទើប​កោះ​ហៅ​បាន​តែ​៩​នាក់​ប៉ុណ្ណោះ ដោយសារ​ក្លឹប​អាជីព​​ភាគ​ច្រើន​មិន​ទាន់​ព្រម​ឲ្យ​កីឡាករ​របស់​ពួកគេ​ចាក​ចេញ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​រូប​នេះ​ខឹង​ខ្លាំង ប្រកាស​លា​ឈប់​តែ​ម្ដង។

 

គ្រូ​បង្វឹក​អាហ្សង់ទីន ប្រកាស​លាលែង​ពី​តំណែង​ហើយ

 
អតីត​អ្នកចាត់ការ​ក្រុម​ FC Barcelona កាល​រដូវ​​កាល​២០១៣-២០១៤ រូប​នេះ​ ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ឈុត​ធំ​ ឡើង​ដល់​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ Copa America ២​ដង ក្នុង​រយៈពេល​២​ឆ្នាំ​ដែល​លោក​ដឹក​នាំ ប៉ុន្តែ​ចាញ់​ឈីលី ដោយ​បាល់​ប៉េណាល់ទី​​កាត់​សេចក្ដី​​ទាំង​២​ដង ខណៈ​ដែល​ចាញ់​​លើក​ចុង​ក្រោយ កាល​ចុង​ខែ​មុន​ ធ្វើ​ឲ្យ​តារា​​ល្បីៗ​ជា​ច្រើន​ ប្រកាស​ចូល​និវត្តន៍​ផង​ដែរ៕

 

គ្រូ​បង្វឹក​អាហ្សង់ទីន ប្រកាស​លាលែង​ពី​តំណែង​ហើយ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc