ផឹកស៊ីចុះឡើង ផ្ទុះសង្គ្រាម​ផ្អើល

ខេត្តបាត់ដំបង ៖ សេចក្តី​រាយ​កាណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​ហិង្សា​ក្នុង​វង់​ផឹកស៊ី​មួយ​កន្លែង បន្ទាប់​ពី​បុរស​ម្នាក់​​កាន់​​កាំបិត​គំរាម​​​​អ្នក​​ជិត​​ខាត ​​ត្រូវ​អ្នក​​ផឹកស៊ី​ជាមួយ (ជនរងគ្រោះ​)​ ស្ទុះ​ទៅ​ឃាត់ ក៏​ធ្វើ​ឱ្យ​បុរស​នោះ​រឹត​​​ខឹង ​បាន​វាយ​ប្រវាយប្រតប់​គ្នាដោយ​​យក​កាំបិត​នោះ ទៅ​កាប់លើ​​ជន​រង​គ្រោះ​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ ។

ហេតុការណ៍​នេះ​ កើតឡើង​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ទី​០៥ កក្កដា ២០១៦ ស្ថិត​ត្រង់​ចំណុច​ភូមិ​ប្រឡាយ ឃុំ​មោង ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ប្រាក់ ព្រឿ​ង អាយុ​​៤០​ឆ្នាំ ។ ចំណែក​ជន​ដៃដល់​ឈ្មោះ​សួង ចាន់ អាយុ​៣៦​ឆ្នាំ ទាំង​២​នាក់​ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើត​ហេតុ​ខាងលើ ។ បន្ទាប់​ពី​កើត​ហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​​ជន​ដៃដល់​ភ្លាម​ៗ ​រួម​ទាំង​វត្ថុ​តាង​កាំបិតប៉័ង
តោ ។

ប្រភព​បន្ត​ថា ជំហាន​ដំបូង​គេ​មិនដឹង​​​ថា ជន​ដៃដល់​​ខឹង​ជាមួយ​អ្នក​ជិតខាង​រឿង​អ្វី​នោះ​​ទេ គ្រាន់តែ​ដឹង​​ថា ឃើញ​ជន​ដៃដល់​​​​​ស្ទុះ​​ទៅ​កាន់​​កាំបិត ។ លុះ​ជន​រង​គ្រោះ​ដែល​ផឹកស៊ី​ជាមួយ​ឃើញ ក៏​ចូល​ទៅ​​ឃាត់​​កុំឱ្យ​មានរឿង ស្រាប់តែ​ជន​នោះ​រឹត​ខឹង​ទៀត ក៏​វាយ​ប្រតប់​គ្នា និង​​​កាប់​ទៅ​លើ​ជន​រង​គ្រោះជា​ច្រើន​​កាំបិត បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ហើយ​ត្រូវ​គេ​ជួយ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​​ដែរ ។