ពលរដ្ឋ​ទាហាន ISIS ៧ នាក់ ដែល​រត់គេច​ចេញ​ពីស​មរ​ភូមិ ត្រូវបាន​ចាប់ “​ស្ងោរ​” ទាំង​រស់ ជាការ​ដាក់ទណ្ឌកម្ម​

ថ្មីៗនេះ ISIS បានប្រហារជីវិតពលទាហានរបស់ខ្លួនចំនួន ៧ នាក់ តាមរយៈទង្វើដ៏ឃោរឃៅ “ស្ងោរ” ពួកគេទាំងរស់ ជាការដាក់ទណ្ឌកម្ម ចំពោះការរត់គេចចេញពីសមរភូមិនៅអ៊ីរ៉ាក់ ។

ពួកភេរវកររងគ្រោះទាំងនេះ បានរត់គេចចេញពីការប្រយុទ្ធគ្នាមួយនៅ Sharqat ក្នុងខេត្ត Salahuddin ប្រទេសអ៊ីរ៉ាក់ និងត្រូវបានសម្លាប់ ដោយមានការបញ្ជាពីអង្ការរដ្ឋអ៊ិស្លាម IS នេះ កាលពីថ្ងៃច័ន្ទ ។

មុនពេលត្រូវបានបោះចូលក្នុងថ្លាងដែកទឹកក្តៅពួកអ្នកគេចខ្លួនទាំងនេះ ត្រូវបានចាប់ចងដៃជើងយ៉ាងតឹង ដើម្បីធានាកុំឲ្យរបូតរត់គេចរួច, នេះបើយោងតាមប្រភពក្នុងតំបន់មួយ ។

អ្នកឲ្យការណ៍មិនបញ្ចេញឈ្មោះម្នាក់ នៅភាគខាងលិចទីក្រុង Fallujah បានប្រាប់ American Herald Tribune ថា កាលពីខែមុននេះ ISIS បានប្រហារជីវិតពលទាហានរបស់ខ្លួនម្នាក់ អាយុ ១៩ ឆ្នាំ ដែលបានរត់គេចពីការប្រយុទ្ធគ្នាប្រឆាំងនឹងកងកម្លាំងសន្តិសុខ នៅ al-Shuhada និង al-Nassaf ស្ថិតក្នុងកណ្តាលទីក្រុង Fallujah ។

ប្រភពនោះនិយាយថាៈ “ករណីនេះបានកើតឡើង គឺបន្ទាប់ពីតុលាការ ISIL បានចេញការកាត់ទោសប្រហារជីវិតប្រឆាំងបក្ខពួកខ្លួនដែលក្បត់” ដោយប្រហារជីវិតតាមរូបភាពផ្សេងៗគ្នា ៕

ពលរដ្ឋ​ទាហាន ISIS ៧ នាក់ ដែល​រត់គេច​ចេញ​ពីស​មរ​ភូមិ ត្រូវបាន​ចាប់ “​ស្ងោរ​” ទាំង​រស់ ជាការ​ដាក់ទណ្ឌកម្ម​

  • ពលរដ្ឋ​ទាហាន ISIS ៧ នាក់ ដែល​រត់គេច​ចេញ​ពីស​មរ​ភូមិ ត្រូវបាន​ចាប់ “​ស្ងោរ​” ទាំង​រស់ ជាការ​ដាក់ទណ្ឌកម្ម​已关闭评论
  • 34 views
  • Hide Sidebar
    A+