ស្នេហា​រវាង មីន ភី​ឆា​យ៉ា និង មិត្ត​ប្រុស​ដើរចូល​ផ្លូវ​ទាល់ច្រក​

6 Videos


សម្រាប់ មីន ភីឆាយ៉ា (Min Peechaya) ដែលជាតារាស្រីដ៏មានប្រជាប្រិយមួយដួងរបស់ប៉ុស្តិ៍លេខ ៧ និង អ្នកគាំទ្រជាច្រើនតែងតែរំពឹងថា រូបនាងនឹងមានទំនាក់ទំនងស្នេហាដ៏ពិតប្រាកដជាមួយតារាឯកប្រុសលោក វៀរ ស៊ូកូលឡាវ៉ាត់ (Weir Sukollawat) ដែលជាមិត្តរួមការងារក្នុងដំបូលផ្ទះតែមួយ ព្រោះតែមួយគូនេះបានចាប់ដៃគូសម្តែងជាមួយគ្នាជាច្រើនរឿង ហើយម្យ៉ាងទៀត ភាពស៊ីចង្វាក់របស់ពួកគេទាំងគឺពិតជាស្និទ្ធស្នាលសឹងតែលើសពីគូសង្សារមែនទែន។

P9

ស្នេហា​រវាង មីន ភី​ឆា​យ៉ា និង មិត្ត​ប្រុស​ដើរចូល​ផ្លូវ​ទាល់ច្រក​
ស្នេហា​រវាង មីន ភី​ឆា​យ៉ា និង មិត្ត​ប្រុស​ដើរចូល​ផ្លូវ​ទាល់ច្រក​

អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែភ្ញាក់ផ្អើល គឺក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់កាលពីដើមឆ្នាំ ២០១៦ មានបុរសក្រៅពិភពសិល្បៈដែលជាកំលោះអ្នកមានស្រុកក្រៅវ័យក្មេង មានឈ្មោះថា ប៊ស (Boss) បានជូនបាច់ផ្កាកុលាបដ៏ស្រស់ស្អាតដល់រូបនាង ហើយថែមទាំងបញ្ជាក់ថា រូបលោកមានអារម្មណ៍មានសេចក្តីសុខ និង សុភមង្គលយ៉ាងខ្លាំងដែលបានអ្នកនាង មីន ភីឆាយ៉ា ជាសង្សារ ហើយទោះបីជាទំនាក់ទំនងនេះហាក់មិនបើកចំហដូចគូសេ្នហ៍ឯទៀតក៏មិនថ្វី ឬ មិនមានព័ត៌មានលេចធ្លោបែបបង្អួតទស្សនិកជន ប៉ុន្តែក្តីស្រឡាញ់រវាងលោកជាមួយនឹងអ្នកនាង មីន ភីឆាយ៉ា គឺពិតជាល្អជាងគូស្នេហ៍ដែលចូលអួតពីភាពផ្អែមល្ហែម។

ស្នេហា​រវាង មីន ភី​ឆា​យ៉ា និង មិត្ត​ប្រុស​ដើរចូល​ផ្លូវ​ទាល់ច្រក​

បើមើលក្នុងអ៊ីនស្តាហ្គាមរបស់លោក ប៊ស ទំនាក់ទំនងស្នេហារវាងរូបលោក និង អ្នកនាង មីន ភីឆាយ៉ា គឺកាន់តែមានភាពផ្អែមល្ហែមនឹងប្រាកដប្រជាយ៉ាងខ្លាំង ព្រោះកាលពីចុងឆ្នាំ ២០១៥ លោកបានបង្ហោះរូបថតចិញ្ចៀនពេជ្រគូស្នេហ៍ ព្រមជាមួយពាក្យពេចន៍អះអាងថា «រីករាយឆ្នាំថ្មីអូនសម្លាញ់ ហើយក្នុងចុងឆ្នាំ ២០១៥ នេះ យើងបានត្រៀមចិញ្ចៀនពេជ្រសម្រាប់គ្នា ប៉ុន្តែបើដល់ថ្ងៃមង្គលរបស់ពួកយើងទាំងពីរ បងសូមសន្យាថា បងនឹងត្រៀមចិញ្ចៀនពេជ្រដែលមានគ្រាប់ធំៗ ព្រោះអូនជាមនុស្សដែលមានតម្លៃបំផុតក្នុងជីវិតបង»។

ស្នេហា​រវាង មីន ភី​ឆា​យ៉ា និង មិត្ត​ប្រុស​ដើរចូល​ផ្លូវ​ទាល់ច្រក​

រីឯអ្នកនាង មីន ភីឆាយ៉ា វិញក៏បានសារភាពដែលថា រូបនាង និង លោក ប៊ស ពិតជាកំពុងមើលចិត្តគ្នា ហើយថែមទាំងបង្ហើបទៀតថា ទោះបីជាសង្សាររបស់នាងនៅក្រៅប្រទេស ប៉ុន្តែគាត់តែងតែតាមដានសួរសុខទុក្ខ និង មានកាដូផ្ញើជូននាងជាញឹកញាប់។ ការប្រកាសបើកចំហឋានៈសង្សារមិនទាន់បានប៉ុន្មានខែផង ពេលនេះស្រាប់តែអ្នកនាង មីន ភីឆាយ៉ា អះអាងវិញថា រូបនាងឥឡូវនេះគឺនៅទំនេរម្តងទៀតហើយ ដោយការបន្តនិស្ស័យស្នេហ៍ជាមួយកំលោះអ្នកមាននៅក្រៅប្រទេសគឺមិនអាចទៅមុខទៀតឡើយ។

ស្នេហា​រវាង មីន ភី​ឆា​យ៉ា និង មិត្ត​ប្រុស​ដើរចូល​ផ្លូវ​ទាល់ច្រក​

មូលហេតុពីក្រោយនៃការបែកគ្នានេះ គឺមិនមានពេលវេលាសម្រាប់គ្នា ជាពិសេសគឺម្នាក់នៅប្រទេសនេះ រីឯម្នាក់ទៀតនៅប្រទេសនោះ ឱកាសដែលបានជួបមុខបង្កើនមនោសញ្ចេតនាគឺតិចតួចខ្លាំងណាស់ ដូចនេះបើពិតជាពិបាកបណ្តុះបណ្តាមនោសញ្ចេតនា គួរណាស់តែត្រឡប់មករាប់អានគ្នាជាមិត្តភក្តិវិញប្រសើរជាង។ សម្រាប់រឿងបញ្ហាបេះដូង គឺមិនមានប៉ះពាល់អ្វីដល់ផ្លូវអារម្មណ៍ឡើយ អាចនិយាយបានថា បញ្ចប់ស្នេហ៍ដោយគ្មានក្តីឈឺចាប់ ហើយពេលនេះ បុរសផ្សេងៗប្រហែលជាមានអារម្មណ៍ខ្លាចញញើត ទើបមិនមានអ្នកណាហ៊ានចូលមកតាមទាក់ទងរូបនាង៕ ខេរី (ប្រភព៖ អឹមថៃ)

ស្នេហា​រវាង មីន ភី​ឆា​យ៉ា និង មិត្ត​ប្រុស​ដើរចូល​ផ្លូវ​ទាល់ច្រក​
ស្នេហា​រវាង មីន ភី​ឆា​យ៉ា និង មិត្ត​ប្រុស​ដើរចូល​ផ្លូវ​ទាល់ច្រក​