ឥទ្ធិពល​របស់​អាចម៍​ផ្កាយ​ប្រវែង ១៥ ម៉ែត្រ​ពិតជា​សាហាវ​ហួស​ស្មាន ចុះ​ទម្រាំ​ទំហំ​ធំ​ជាង​នេះ ផែនដី​នឹង​ទៅជា​យ៉ាងណា​?

    ​ការផ្ទុះ​របស់​អាចម៍ផ្កាយ​មួយ​បាន​កើតឡើង​ក្នុង​ទីក្រុង Chelybinsk ប្រទេស​រុស្ស៊ី​ក្នុង​ខែកុម្ភៈ ឆ្នាំ ២០១៣​។ វា​ចូលមកក្នុង​បរិយាកាស​របស់​ផែនដី​ក្នុង​ទម្ងន់ ៩ តោន និង​ប្រវែង ១៥ ម៉ែត្រ​។ ការ​កកិត​ជាមួយ​បរិយាកាស​បានធ្វើឱ្យ​វា​មាន​ពន្លឺ​ភ្លឺ​ជាង​ព្រះអាទិត្យ ពេល​វា​ហោះ​ធ្លាក់​ពីលើ​មេឃ​។ បំលាស់​ទី​រប​ស់វា​គឺ​ក្នុង​ល្បឿន ៦៤០០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ហើយ​វា​ប្រើពេល ៣០ វិនាទី​មុនពេល​វា​ផ្ទុះ​ក្នុង​បរិយាកាស​។​

ឥទ្ធិពល​របស់​អាចម៍​ផ្កាយ​ប្រវែង ១៥ ម៉ែត្រ​ពិតជា​សាហាវ​ហួស​ស្មាន ចុះ​ទម្រាំ​ទំហំ​ធំ​ជាង​នេះ ផែនដី​នឹង​ទៅជា​យ៉ាងណា​?

​    ​ល្បឿន​ជាង​សំឡេង​របស់​វា​បណ្ដាលឱ្យ​វា​បង្កើត​នូវ​មហា​រលក​ចេញពី​ការផ្ទុះ​របស់​វា​។​

​    ​កម្លាំង​រលក​នេះ​បាន​បំផ្លាញ​កញ្ចក់​អគារ ៣០០០ ខ្នង​នៅ​ទូទាំង​ទីក្រុង Chelyabinsk ។ 

​    ​ដូច្នេះ ត្រឹមតែ​អាចម៍ផ្កាយ​ប្រវែង ១៥ ម៉ែត្រ​សោះ​ធ្វើឱ្យ​អគារ​ចំនួន ៣០០០ ក្នុង​ទីក្រុង Chelyabinsk ទទួលរង​ផលប៉ះពាល់ ចុះបើ​វា​ធំ​ជាង​នេះ ប្រហែលជា​ពេលនោះ​គឺជា​អ​វ​សាន្ត​របស់​ផែនដី​បាត់ទៅហើយ​៕

 

  • ឥទ្ធិពល​របស់​អាចម៍​ផ្កាយ​ប្រវែង ១៥ ម៉ែត្រ​ពិតជា​សាហាវ​ហួស​ស្មាន ចុះ​ទម្រាំ​ទំហំ​ធំ​ជាង​នេះ ផែនដី​នឹង​ទៅជា​យ៉ាងណា​?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:បច្ចេកវិទ្យា