តារាចម្រៀង ឌុច លីដា ជិះសុទ្ធតែ រថយន្ត ទំនើប ជាង២០ម៉ឺនដុល្លារ

ភ្នំពេញ៖ តារាសម្តែងមាន ទម្រង់មុខកូនកាត់អឺរ៉ុប កញ្ញា ឌុច លីដា បានផ្លាស់ប្តូរនូវរថយន្តដ៏ទំនើប BMW ជាប្រភេទរថយន្ តស្ព័រ សេរីចុងក្រោយ ដែលមានតម្លៃជាង ២០ម៉ឺនដុល្លារ បន្ទាប់ពីមានឈ្មោះ ចូលរួមសម្តែងនៅក្នុងរឿង «ទឹកចិត្តម្តាយ សម័យថ្មី​» របស់ផលិត កម្មថោន ដែលដឹកនាំសម្តែងដោយ អ្នកស្រី ពាន់ ភួងបុប្ផា។

អ្នកស្រី ពាន់ ភួងបុប្ផា បាន ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងកម្មវិធីក្រុងពាលីរឿង «ទឹកចិត្តម្តាយសម័យថ្មី» នាព្រឹកថ្ងៃ ទី៦ ខែកក្កដា ឆ្នាំ២០១៦ នេះ នៅព្រែកឯងបាន និយាយថា " តារាសម្តែង ដែលមានសម្រស់ស្រស់ស្អាត និងប៉ិនក្រមិច ក្រមើម កញ្ញា ឌុច លីដា ត្រូវបានចូលរួមសម្តែង ក្នុងខ្សែភាពយន្តថ្មី រ​បស់ផលិតកម្មថោន ដឹកនាំដោយនាងខ្ញុំ ផ្ទាល់ នូវរឿង «ទឹកចិត្តម្តាយសម័យថ្មី» ដោយ កញ្ញា ឌុច លីដា តម្រូវឲ្យដើរតួរជា កូនស្រីរបស់លោកជំទាវម្នាក់ ប្រើប្រាស់សុទ្ធតែ សម្ភារៈ និយម ជាពិសេសគឺរថយន្តដែល តារាស្រីរូបនេះ ជិះនៅក្នុងសាច់រឿងមួយនេះ គឺជាប្រភេទ រថយន្ត ដ៏ទំនើប BMW ជាប្រភេទ រថយន្តស្ព័រ សេរីចុងក្រោយ ដែលមានតម្លៃជាង ២០ម៉ឺនដុល្លារ ក្នុងនោះតួរសម្តែងដែលជាម្តាយរបស់ ឌុច លីដា នៅក្នុងរឿងនេះ ក៏ជាតារាសម្តែង ជើងចាស់ លោកស្រី អម្ពទេវី ផងដែរ ។

ទោះបីជាយ៉ាងណា រថយន្តដែលមានតម្លៃថ្លៃជាង ២០ម៉ឺនដុល្លារនេះ មិនមែនជារថយន្តជីវិត ឯកជន របស់កញ្ញា ឌុច លីដា នោះទេ គឺគ្រាន់តែជារថយន្ត ដែលអ្នកដឹកនាំរឿង តម្រូវឲ្យកញ្ញា ជិះនូវប្រភេទ រថយន្តទំនើប មួយនេះតែប៉ុណ្ណោះ ។

គួរបញ្ចាក់ផងដែរថា អ្នកស្រី ពាន់ ភួងបុប្ផា កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ អ្នកស្រីបានចុះកុងត្រា រយៈពេល ៥ឆ្នាំ ដើម្បីផលិតរឿងផ្តាច់មុខ ឲ្យផលិតកម្មថោន ដោយជំហានដំបូង រឿងដែលអ្នកស្រី ផលិតមុខគេគឺរឿង «ទឹកចិត្តម្តាយ សម័យថ្មី» នេះតែម្តង ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក គួររំលឹកឡើងវិញនូវព័ត៌មាន កាលពីដើមឆ្នាំ២០១៦នេះ ផងដែរថា តារាសម្តែងកូនកាត់អឺរ៉ុប រាងស្រឡូន នាង ឌុច លីដា បានបង្ហោះរូបថតមួយសន្លឹក ដែលស្តែងឲ្យឃើញ ពីការស្លៀកពាក់កាន់ទុកហើយ នាងថែមទាំង សរសេរសារ បង្ហាញពីអារម្មណ៍ឈឺចាប់ ពេលមនុស្សប្រុស ជាទីស្រលាញ់ដែលមានឈ្មោះថា ជាសង្សារនាងត្រូវបាត់បង់ជីវិត។ តាមរយៈរូបនេះ បានធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើល ខណៈដែលនៅសុខៗ តារាស្រីរូបនេះបែរជាទម្លាយថា ខ្លួនមានសង្សារហើយ ស្នេហានាងក៏ត្រូវបានព្រាត់ ដោយសារបុរសជាទីស្រលាញ់ ត្រូវបាត់បង់ជីវិតថែមទៀតផង ។

នៅក្នុងសារខ្លីមួយដែលតារាស្រី ឌុច លីដា បង្ហោះនៅលើ Facebook បានសរសេរបង្ហោះ បែបចង់ឲ្យទស្សនិកជនមានការងឿងឆ្ងល់ថា «គ្មានអ្នកណាយល់អារម្មណ៍ ដែលបាត់បង់សង្សារជាទី ស្រលាញ់គាត់បានចេញ ឆ្ងាយទៅដោយមិនត្រឡប់ទុក ឲ្យខ្ញុំវេទានានិងរកសង្សាថ្មីមួយទៀត» ។

តាមរយៈសារខ្លីនេះ បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រនាងជាច្រើន មានការភ្ញាក់ផ្អើលថា តារាស្រីរូបនេះមានគូស្នេហ៍តាំងពីពេលណា? ហើយបុរសដែលមានសំណាង ដែលត្រូវបាននាងជ្រើស ជាសង្សារនោះជាអ្នកណា? មូលហេតុអ្វីបានជាគេស្លាប់? និងមានសំណួរជាច្រើនទៀត ។

ពាក់ព័ន្ធទៅ និងសំណួរឥតចម្លើយនេះដែរ ត្រូវបានប្រភពពីអ្នកជិតដិត តួឯកស្រីក្នុងរឿង «ស្បែកគង់» បានបង្ហើបប្រាប់ឲ្យដឹងថា រូបថតមួយសន្លឹកនោះ វាមិនមែនជារឿងពិតទេ វាគ្រាន់តែជាឈុតឆាកមួយ ក្នុងការសម្តែងរឿងឲ្យស្ថានីយទូរទស្សន៍ស៊ីធីអ៊ីន តែប៉ុណ្ណោះ ដោយឡែកទាក់ទងទៅនិង រឿងម្ចាស់បេះដូងនោះ គឺទុកឲ្យម្ចាស់សាម៉ី ខ្លួន ជាអ្នកនិយាយវិញល្អជាង ថានាងមានស្នេហាឫក៏អត់ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload