ពិតជាមិនធ្លាប់ដឹងសោះថា យ៉ាយ៉ា ក៏មានបងប្អូនភ្លោះហ្នឹងគេដែរ?

ថៃ៖ តារាសម្តែងស្រីវ័យក្មេងនាង YaYa Urassayas អាយុ២៣ឆ្នាំ ដែលត្រូវគេរាប់ចាត់ទុកថាជាតារាមួយដួង ដែលទទួលបានភាពជោគជ័យ ទាំងក្នុងវិស័យសិល្បៈ  និងរឿងស្នេហា  បានក្លាយទៅជា Idol សំណប់ចិត្តរបស់តារាកំប្លែងនាង បាចារី ណាក់ណាខន ជានារីចូលចិត្តលេងកីឡាម្នាក់នេះ។

កន្លងមក មិនថាការតុបតែងខ្លួន កាយវិការ  ឬអត្តចរិតនោះទេ  នាងតែងធ្វើឱ្យដូចគ្នាបេះបិទតែម្តងជាមួយ តារាស្រី Yaya រហូតដល់មានអ្នកខ្លះ  កើតមានគំនិតយល់ស្របគ្នាថា  នេះហើយគឺបងប្អូនភ្លោះរូបពិត  សម្លេងពិតរបស់កញ្ញា Yaya ។

ចង់ដឹងច្បាស់ មានតែទស្សនារូបភាពទាំងនេះទៅមើលថា   នាងពិតជាកូនភ្លោះដ៏សាកសមបំផុតរបស់ Yaya ដែរឬទេ?

អ្នកទាំងអស់គ្នាច្បាស់ជាបានស្គាល់ច្បាស់ហើយមែនទេថា នារីរូបស្រស់ YaYa Urassayas ពិតជាមិនដែលមានកូនភ្លោះ ពីមុនមកទេ  ទើបតែនាពេលថ្មីនេះ មានរឿងដ៏កំប្លែងមួយ បានចុះផ្សាយដែលនិយាយពីការបង្ហាញខ្លួនបងប្អូនស្រីភ្លោះរបស់នាងទៅវិញ។

ទោះជាយ៉ាងនេះក្តី ក្រោយពីបានដឹងរឿងនេះហើយពិតជាគួរឱ្យចង់សើចមែន! វាជារឿងមួយដែលនឹកស្មានមិនដល់។  ខំតែតាមដាន និងយកចិត្តទុកដាក់អស់មួយសន្ធឹក ចុងក្រោយគឺបែបនេះសោះ  ហើយនេះគឺជារឿងប្លែកម្យ៉ាងដែរនៅក្នុងសង្គមសិល្បៈថៃ។

យើងងាកមកចាប់អារម្មណ៍តារាស្រីល្បីឈ្មោះរូបនេះបន្តិចវិញទៅមើលថា ​មានអ្វីប្រែប្រួលដល់ថ្នាក់ណាដែរ។  ក្រោយពីការប្រកាសជាសាធារណៈ អំពីសម្ព័ន្ធភាពជាមួយនឹងកម្លោះសង្ហារលោក Nadech Kugimiya កាលពីខែកុម្ភៈកន្លងទៅ  និងបានកសាងនូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមនឹងគ្នារួចមកថ្មីៗនេះ  អ្នកទាំងពីរក៏បាន ចាប់ដៃគ្នាសាងប្រជាប្រិយភាពកាន់តែលេចធ្លោថែមទៀត  នៅក្នុងកម្មវិធី SIAMDARA STAR AWARD ឆ្នាំ២០១៦  នៅឯមជ្ឈមណ្ឌល Crystal Design Center (CDC)។ នេះគឺពិតជាមោទភាពមួយ សម្រាប់តារាស្រីរូបនេះ ដែលអាចរើសបានដៃគូយ៉ាងសក្តិសមក្នុងវិថីសិល្បៈដ៏ត្រចះត្រចង់។ រកឯណាបានជីវិតបែបនេះ ទាំងស្នេហា និងការងារសុទ្ធតែសមប្រាថ្នាទាំងអស់ ពិតជាគួរឱ្យច្រណែនខ្លាំងណាស់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload