ចំណូល Facebook កើនឡើង ខណៈ​ទីផ្សារ​របស់​ខ្លួន​កំពុង​វិវត្តន៍​រីក​ចម្រើន​ខ្លាំង

យោង​តាម​របាយការណ៍​ទស្សនាវដ្តី Forbes បានឱ្យ​ដឹង​ថា ហ្វេ​ស​ប៊ុ​ក​កំពុង​វិវត្តន៍​ខ្លួន​យ៉ាង​ជោគជ័យ​នៅ​លើ​ទីផ្សារ​អនុ​តំបន់​សាហា​រ៉ា ទ្វីបអាហ្វ្រិក ។

ចំនួន​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​យ៉ាង​សកម្ម​ជា​រៀង​រាល់​ខែ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក្នុង​នោះ​នៅ​អាហ្វ្រិក​ខាងត្បូង​កើនឡើង​១៦%, នី​ហ្សេ​រី​យ៉ា​៦% និង​កេ​ន​យ៉ា​១៨%​។ ទ្វីប​មួយ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ពី​កំណើន​ហេ្វ​ស​ប៊ុ​ក​នា​ពេល​អនាគត ដូចដែល​បានឃើញ​ស្រាប់​ហើយ​ថា មាន​អ្នក​ប្រើប្រាស់​ហេ្វ​ស​ប៊ុ​ក​យ៉ាង​សកម្ម​ចំនួន​៦៦% នៅ​លើ​ទីផ្សារ​កំពុង​រីក​ចម្រើន​ដូច​នៅ​អាហ្វ្រិក​ជាដើម ។

ចំនួន​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ទីផ្សារ​កំពុង​រីក​ចម្រើន​នេះ​ធ្វើ​ឱ្យ​ចំណូល​ហ្វេ​ស​ប៊ុ​ក​មានការ​កើនឡើង​ផង​ដែរ ។ ហេ្វ​ស​ប៊ុ​ករក​ចំណូល​បាន ០,៣២​ដុ​លា្ល​រ​ចំពោះ​អ្នក​ប្រើប្រាស់​ម្នាក់ នៅ​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ទាំងអស់​លើ​ពិភពលោក ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១២ ។ សព្វ​ថ្ងៃនេះ វា​បាន​កើនឡើង​ជិត​៤​ដង​នៃ​ចំនួន​ទឹកប្រាក់​នេះ ។ មួយ​ផ្នែក​នៃ​កំណើន​នេះ ស្មើនឹង​៨០​លាន​នាក់​ដែល​បច្ចុប្បន្ន​ប្រើប្រាស់ Facebook Lite ។ យ៉ាងណាមិញ មាន​ត្រឹមតែ​២៥%​ប៉ុណ្ណោះ​នៃ​ចំណូល​បាន​មក​ពី​ផ្នែក​នេះ ។

កំណើន​សក្តានុពល​នៃ​ស្មា​ត​ហ្វូ​ន​នៅ​អាហ្វ្រិក គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​ហេ្វ​ស​ប៊ុ​ក​ចាប់អារម្មណ៍ ។ យោង​តាម​ក្រុមហ៊ុន​ទូរគមនាគមន៍ Ericsson បានឱ្យ​ដឹង​ថា ស្មា​ត​ហ្វូ​ន​កំពុង​ប្រើប្រាស់​នៅ​អាហ្វ្រិក​មាន​ចំនួន​ជិត​១​ប៊ី​លាន​គ្រឿង ។ ត្រឹមតែ​៣​ឆ្នាំ​ប៉ុណ្ណោះ ស្មា​ត​ហ្វូ​ន​ត្រូវ​បាន​គេ​រំពឹង​ថា ៧៣%​នៃ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​នៅ​ទ្វីប​នេះ តំណាង​ឱ្យ​កំណើន​នៃ​ស្មា​ត​ហ្វូ​ន​៧៣០​លាន​គ្រឿង ។

បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​បាន​និង​កំពុង​មាន​កំណើន​យឺត​ចំពោះ​ទីផ្សារ​អុ​ី​ន​ធើ​រ​ណេ​ត​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មកនេះ ។ ចំនួន​អ្នក​ប្រើប្រាស់​អីុ​ន​ធើ​រ​ណេ​ត​បាន​កើនឡើង​ពី​០,៨% នៃ​ចំនួន​ប្រជាជន​សរុប​កាលពី​ឆ្នាំ​២០០០ ទៅ​២០%​នៅ​ឆ្នាំ​២០១៤ ។ ទូរស័ព្ទ​ដៃ​សរុប​ច្រើន​ជាង​៩០% នៃ​អ្នក​ប្រើប្រាស់​អីុន​ធើ​រ​ណេ​ត ។

ដើម្បី​ជំរុញ​កំណើន​នេះ ហ្វេ​ស​ប៊ុ​ក​កំពុង​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ទ្វេ​ដង​ក្នុង​ការ​ភ្ជាប់​ទៅ​អុ​ី​ន​ធើ​រ​ណេ​ត​ឱ្យ​មាន​ភាព​ងាយស្រួល​ជាង​មុន ។ ប៉ុន្តែ​ផែ្ន​ក​ខ្លះ​នៃ​ការ​ផ្តួចផ្តើម​ទាំងនេះ​កំពុង​មាន​ភាព​រអាក់រអួល​ផង​ដែរ​ចំពោះ​កម្មវិធី​ដោ​ន​ឡូត​ដោយ​ឥត​គិតថ្លៃ (​ថ្មី​ៗ​នេះ Free Basics ត្រូវ​បាន​ហាម​មិន​ឱ្យ​ប្រើប្រាស់​នៅ​ប្រទេស​ឥណ្ឌា​) ។

យោង​តាម​ប្រធាន​គ្រប់គ្រង​ហ្វេ​ស​ប៊ុ​ក​នៅ​អា​ហ្រិ្វ​ក លោកស្រី Nunu Ntshingila បាន​និយាយ​ថា ទោះជា​យ៉ាងណា កម្មវិធី​ផ្កាយ​រណប​របស់​វា​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ ៕