កម្លាំងនគរបាល​ខណ្ឌពោធិសែនជ័យ បង្ក្រាប​ក្រុមចោរឆក់​យ៉ាង​សកម្ម​២នាក់ ដក​ហូតម៉ូតូ​ និង​វត្ថុតាង​មួយ​ចំនួន​

(ភ្នំពេញ)៖​ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បានបង្ក្រាប និងចាប់ខ្លួន ក្រុមចោរឆក់២នាក់ ដែលជាមុខសញ្ញាយ៉ាងសកម្ម នៅរាជធានីភ្នំពេញ ដែលការចាប់ខ្លួននេះ បានធ្វើឡើងភ្លាមៗ ក្រោយពីពួកគេ បានឆក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ នៅតាមផ្លូវកម្ពុជាក្រោម នៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦។

អធិការនគរបាលខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលរបស់លោក ចាប់ខ្លួនបាន នៅតាមផ្លូវសហព័ន្ធរុស្សី សង្កាត់កកាប ព្រមទាំងដកហូតម៉ូតូមួយគ្រឿង និងវត្ថុតាងមួយចំនួនទៀត។

លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា សម្រាប់ជនសង្ស័យទាំង២នាក់នេះ កំពុងស្ថិតក្រោមការសួរនាំ ពីសមត្ថកិច្ច របស់លោក នៅអធិការដ្ឋាននគរបាលខណ្ឌ ថាតើពួកគេអាចជាប់ពាក់ព័ន្ធ និងបទល្មើសអ្វីខ្លះទៀត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីឆក់ ប្លន់នេះ ក្រលេកមកមើលករណីមួយទៀតគឺ ឆក់​កាបូប ស្ត្រី​ពោះធំ​ដួល​របួសធ្ងន់ គួររំលឹកផងដែរថា  ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅ នៅ​ចំណុច​មុខ​កន្លែង​លក់​ឡាន ហាក់ ស្រ៊ុ​ន តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​ច្រះ​ចក ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​គេ​បានឃើញ​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1DE-1368 តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​កន្លែង​កើតហេតុ​ស្រាប់តែ​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​រង​គ្រោះ​ប​ណ្តោ​ល​ឲ្យ​ស្ត្រី​រង​គ្រោះ​ដួល​បោក​ក្បាលរង​របួស​ធ្ងន់ ដោយ​​ហូរ​ឈាម​តាម​មាត់ និង ច្រមុះ ។ ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​របស់​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត