សាហាវ! និស្សិត​ពេទ្យ​​​ឆ្នាំទី៥ អារ.កសម្លាប់ខ្លួន​ឯង​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មុន​នេះ​​បន្តិច នាថ្ងៃទី០៦ កក្កដា ២០១៦ មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​និស្សិត​ម្នាក់​ បាន​អារ​.​ក​សម្លាប់​ខ្លួន​ឯង​​ស្លាប់​ក្នុង​ថ្លុកឈាម ​ស្ថិត​នៅផ្ទះ​​បន្ទប់​ឡៅតឿ ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា យុវជន​ដែល​ស្លាប់​ឈ្មោះ​កែវ វុ​ទ្ធី អាយុ​២៥​ឆ្នាំ ជា​និស្សិត​ពេទ្យឆ្នាំទី៥ ។ ​តែបើតាមប្រភព​ពី​អ៊ំ​របស់​យុវជន​រង​គ្រោះ​ថា ប៉ុន្មាន​ថ្ងៃមុន​ គឺមានទំនាស់​​ពាក្យ​សម្តី​បន្តិចបន្តួច​ជាមួយ​ឪពុក ពាក់ព័ន្ធ​​រឿង​​មិន​​ដឹង​ថា ត្រូវ​ជ្រើស​យក​ផ្នែកជំនាញ​ណា​មក​សិក្សា​​បន្ត ​រវាង​ជំនាញ​ពេទ្យ​ធ្មេញ និងជំនាញ​​ IT ។

ទោះបីជា​យ៉ាងណា គេ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ច្បាស់នោះទេ ខណៈ​សមត្ថកិច្ច​កំពុង​ព័ទ្ធផ្ទះកើតហេតុ ដើម្បី​ធ្វើការត្រួតពិនិត្យ ​ស្រាវ​ជ្រាវបន្ត ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួរឲ្យដឹងថា កាលពីមួយរយៈកន្លងទៅនេះ ជនសង្ស័យ​​ម្នាក់​ឈ្មោះ​ម៉ី គឹ​ម​ហេង​ គឺ​ជា​និស្សិត​ឆ្នាំ​ទី​១​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (​ផ្នែក​គណិត​វិទ្យា​) និង​ជា​និស្សិត​ពេទ្យផង​ដែរ​​ មាន​ទីលំនៅ​ផ្ទះ​លេខ​៣២Eo, ផ្លូវ​១៦២ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។ ជនសង្ស័យនោះ​ត្រូវ​គេ​ដឹង​ទៀត​ថា ជា​និស្សិត​ជាប់​បួ​ក ​ដល់​ទៅ​៤​ភាសា​ឯណោះបាន ។ មិនតែប៉ុណ្ណោះ គឺ​នារី​នោះ​តែងតែ​ស្តោះ​ទឹក​មាត់​ដាក់ខ្លួន​​រហូត រាល់ពេល​ដែល​ដើរ​ជួប​គ្នា​មុខ​គ្នា ។ ហើយ​​​ក្នុង​សកម្ម​​ភាព​ដែល​ខ្លួន​សម្លាប់​នារី​​នោះ គឺ​ខ្លួន​មាន​គម្រោង​ទាំង​ពី​យប់​មក​ម្ល៉េះ លុះ​ព្រឹក​ឡើង ខ្លួន​បាន​តាម​ជន​រង​គ្រោះ​ជាប់​ រហូត​ដល់​​ខាង​លិច​ផ្សារ​ដេប៉ូ ទើប​ខ្លួន​មក​ចាក់​សម្លាប់​​ទៅ​។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សាហាវ! និស្សិត​ពេទ្យ​​​ឆ្នាំទី៥ អារ.កសម្លាប់ខ្លួន​ឯង​

សាហាវ! និស្សិត​ពេទ្យ​​​ឆ្នាំទី៥ អារ.កសម្លាប់ខ្លួន​ឯង​

សាហាវ! និស្សិត​ពេទ្យ​​​ឆ្នាំទី៥ អារ.កសម្លាប់ខ្លួន​ឯង​

សាហាវ! និស្សិត​ពេទ្យ​​​ឆ្នាំទី៥ អារ.កសម្លាប់ខ្លួន​ឯង​