Geoff​ ​Hill ​ ​មនុស្ស​ដំបូង​ធ្វើ​ឲ្យ​ កុំព្យូទ័រ​អាច​ចាក់​តន្ត្រី

បើ​និយាយ​អំពី​ប្រវត្តិ​កុំព្យូទ័រ​ ​ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​បាន​ដឹង​ ​តែ​ប្រិយមិត្ត​ ​បែប​មិន​ទាន់​បាន​ដឹង​ទេ​ថា​តើ​ ​តន្ត្រី​ដំបូង​ ​ដែល​ចាក់​ដោយ​កុំព្យូទ័រ​ ​មាន​សម្លេង​យ៉ាង​ណា​នោះ​ទេ​ ​។

 

លោក​សាស្ត្រាចារ្យ​ ​Geoff​ ​Hill​ ​ជា​អ្នក​បង្កើត​កម្មវិធី​ ​ដែល​អាច​ឲ្យ​កុំព្យូទ័រ​ចាក់​តន្ត្រី​បាន​ក្នុង​ឆ្នាំ​ ​១៩៥០ ​ហើយ​គាត់​ត្រូវ​គេ​ដាក់​ងារ​ឲ្យ​ថា​ ​វីរបុរស​កុំព្យូទ័រ​ ​របស់​ប្រទេស​អូស្ត្រាលី​ ​។​ ​

 

Geoff​ ​Hill ​ ​មនុស្ស​ដំបូង​ធ្វើ​ឲ្យ​ កុំព្យូទ័រ​អាច​ចាក់​តន្ត្រី

 ​កុំព្យូទ័រ CSIRAC 

 

កម្មវិធី​ដែល​គាត់​បង្កើត​គឺ​អាច​ឲ្យ​កុំព្យូទ័រ​បង្កើត​រលក​ចរន្ត​អគ្គិសនី​ ​រួច​បម្លែង​ ​និង​បញ្ជូន​រលក​នោះ​ទៅ​ជា​ទិន្នន័យ​សម្លេង​ ​ទៅ​កាន់​ឧបករណ៍​បំពង​សម្លេង​ ​។​ ​

 

ក្នុង​នោះ​ ​កុំព្យូទ័រ​ដែល​ប្រើ​សម្រាប់​ចាក់​តន្ត្រី​ដំបូង​គឺ​ ​CSIRAC ដែល​វា​ជាកំពូល​កុំព្យូទ័រ ដែល​ដំណើរការលឿនបំផុតសម្រាប់សម័យនោះ​ ហើយ​ជាផលិតផលផ្ទាល់របស់ប្រទេសអូស្រ្តាលី ​៕​

 

ខាងក្រោមនេះ ជាសម្លេងដើមនៃចម្រៀង ដែល​ចាក់​ដំបូងបំផុត លើកុំព្យូទ័រ ៖

 

 

វីដេអូ បង្ហាញពីលក្ខណៈសម្បត្តិនៃកុំព្យូទ័រ CSIRAC

 

 

អាន​បន្ត​ ​៖​ ចិន​ចាប់​ផ្ដើម​ផលិត​ឡាន​ក្រុង​​​​ដ៏​ទំនើប​ ​នៅ​សប្ដាហ៍​នេះ​

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​sciencealert​