អភិបាល​រាជធានី កោះ​អញ្ជើញ​ប្រជា​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៧០​ជាង​៣០​គ្រួសារ ​មក​ប្រជុំ​ដោះស្រាយ​លើ​បញ្ហា​លំនៅដ្ឋាន​រំលោភ​ចូល​ដី​របស់​រដ្ឋ​

អភិបាល​រាជធានី កោះ​អញ្ជើញ​ប្រជា​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៧០​ជាង​៣០​គ្រួសារ ​មក​ប្រជុំ​ដោះស្រាយ​លើ​បញ្ហា​លំនៅដ្ឋាន​រំលោភ​ចូល​ដី​របស់​រដ្ឋ​

ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​លោកប៉ា សុជាតិ​វង្ស មន្ត្រី​ជំនាញ ​និង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ដូន​ពេញ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​បាន កោះ​អញ្ជើញ​ប្រជា​ពល​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៧០ ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​ប្រមាណ​ជាង​៣០​គ្រួសារ​មក​ប្រជុំ នៅ​សាលា​រាជធានី​ភ្នំពេញ។ ការ​កោះ​អញ្ជើញ​ឲ្យ​មាន​កិច្ចប្រជុំ​នេះ​ឡើង គឺ​ដើម្បី​សម្របសម្រួល​ដោះ​ស្រាយ​លើ​បញ្ហា​លំនៅដ្ឋាន ដែល​អាជ្ញា​អរ​អះអាង​ថា ពួកគាត់​បាន​រំលោភ​ចូល​ដី​របស់​រដ្ឋ នៅក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​កក់។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​នោះ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៧០ ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ចាប់ពី​ផ្លូវ​រថភ្លើង​មក​ទិសខាងកើត (​គល់​ស្ពាន​ជ្រោយចង្វា​) ដែល​ប៉ះពាល់​ក្នុង​ការ​រំលោភ​យក​ដី​របស់​រដ្ឋ នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​កក់ មាន​ចំនួន​ទាំងអស់​ចំនួន​៧៤​គ្រួសារ តែ​មកដល់ពេលនេះ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​សម្របសម្រួល​ និង​ដោះស្រាយ​ត្រូវរ៉ូវ​គ្នា​បាន​ចំនួន​៤០​គ្រួសារ​ហើយ ពោល​គឺ​នៅសល់​ចំនួន​៣៤​គ្រួសារ​ទៀត​ប៉ុណ្ណោះ ដែល​ដោះស្រាយ​មិនទាន់​ត្រូវ​គ្នា ទោះបី​អាជ្ញាធរ​ធ្វើ​សម្បទាន​ដី​ប្រវែង​៥​ម៉ែត្រ​ជូន​ពួកគាត់​បន្ថែម​ទៀត​យ៉ាង​ណាក្តី។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា តាម ស ជ ណ របស់​រាជរដ្ឋាភិបាល​គឺ​បាន​កំណត់​ឲ្យ​កម្មសិទ្ធិ​ដីធ្លី​នេះ​ទៅ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៧០ ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​នេះ ដោយ​គិត​ចាប់ពី​អ័ក្ស​ផ្លូវ​៧០ ប្រវែង​៤០ ម៉ែត្រ។ ប៉ុន្តែ​ទោះបី​ជា​មាន ស ជ ណ កំណត់​បែបនេះ​ក្តី ក៏​ប្រជាពលរដ្ឋ​ពួកគាត់​នៅតែ​ធ្វើការ​ទាមទារ​ទៅតាម​ប្រវែង​និង​ទំហំ​ដី​របស់​គាត់​ដែល​បាន​កាន់កាប់​ជាក់​ស្តែង ពោល​គឺ​មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​កាន់កាប់​រហូតដល់​៧០​ម៉ែត្រ​ចាប់ពី​អ័ក្ស​ផ្លូវ​៧០​នេះ​។​ការ​ទៀប​ទា នេះ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​និង​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ធ្វើ​ការ​សម្រប​សម្រួលនិង​ដោះស្រាយ​ជូន​ពួកគាត់​រហូត​ត្រូវរ៉ូវ​គ្នា​បាន​ចំនួន​៤០​គ្រួសារ នៅសល់​ចំនួន​៣៤​គ្រួសារ​។​លុះ​មកដល់​ព្រឹក​ថ្ងៃទី​០៦ កក្កដា នេះ ទើប​អភិបាល​រាជធានី​ភ្នំពេញ​លោកប៉ា សុជាតិ​វង្ស មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ដូនពេញ កោះ​អញ្ជើញ​ពួកគាត់​មក​ធ្វើការ​ប្រជុំ​ម្តងទៀត ដើម្បី ឈាន​ទៅដល់​ការ​ដោះស្រាយ​បញ្ចប់​ទាំងស្រុង​។

អភិបាល​រាជធានី​ភ្នំពេញ​លោកប៉ា សុជាតិ​វង្ស ក្នុង​កិច្ចប្រជុំ​សម្របសម្រួល​នោះ​បាន​មានប្រសាសន៍​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ពីអ្វី ដែល​ប្រជាពលរដ្ឋ​បាន​រំលោភ​យក​ដី​របស់​រដ្ឋ ដោយ​រដ្ឋ​បាន​កំណត់​រួច​ហើយពី​ប្រវែង​ដី​ដែល​ប្រជាពលរដ្ឋ​អាច​កាន់កាប់​ជា​កម្មសិទ្ធិ​បាន នោះ​គឺ​វាស់​ចេញពី​អ័ក្ស​ផ្លូវ​លេខ​៧០​នេះ ប្រវែង​៤០​ម៉ែត្រ​ប៉ុណ្ណោះ ក្រៅពីនោះ​ជា​ដី​របស់​រដ្ឋ​ទាំងអស់​មិន​អាច​ទាមទារ​កាន់កាប់​លើស​ពី​នេះ​បានទេ​។ ប៉ុន្តែ​ដោយ​អនុវត្ត​តាម​អនុសាសន៍​ឈ្នះៗ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន សម្ដេច​បាន​សម្បទាន​អោយ​ប្រជាពលរដ្ឋ​ប្រវែង​៥​ម៉ែត្រ​បន្ថែម​ទៀត ទើប​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាំង​៧៤​គ្រួសារ​នេះ​បាន​លទ្ធផល​៤០​គ្រួសារ នៅសល់​៣៤​គ្រួសារ​ដែល​នឹង​ត្រូវ​បន្ត​ដោះស្រាយ​នៅ​ពេល​ក្រោយ​ទៀត។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​កិច្ចប្រជុំ​សម្របសម្រួល​លើ​ការ​ដោះស្រាយ​ជាមួយ​លោកប៉ា សុជាតិ​វង្ស​ខាង​លើ​នេះ ប្រជាពលរដ្ឋ​បាន​ទាមទារ ដី​គិត​ពី​អ័ក្ស​ផ្លូវ​លេខ​៧០​ប្រវែង​៦០​ម៉ែត្រ ។​ លើ​បញ្ហា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បន្ត​ការ​ដោះ ស្រាយ​ជាមួយ​ពួកគាត់​បន្ត​ទៀត ដោយ​ឈ​លើ រូបមន្ត​ឈ្នះៗ មិន​ឲ្យ​មានការ​ឈឺចាប់​៕