មុន​ពេល​គេង​អ្នក​មិនគួរ​ញ៉ាំ​អ្វី​?

មុន​ពេល​គេង​អ្នក​មិនគួរ​ញ៉ាំ​អ្វី​?


មុន​ពេល​គេង​អ្នក​មិនគួរ​ញ៉ាំ​អ្វី​?

​យើងខ្ញុំ​ជឿជាក់ថា​អ្នក​ទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​ដឹង​ពីមុន​មក​ហើយ​ថា​ការ​គេង​ឲ្យ​គ្រប់​ពិត​ជា​សំខាន់​សម្រាប់​សម្ជស្ស​អ្នកណា​ស់​។ ដូចនេះ​មុនពេល​ដែល​អ្នក​គេង អ្នក​មិន​គួរ​ពិសារ​ភេសជ្ជៈ​មួយចំនួន​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នកគេង​មិន​លក់ ជា​ហេតុ​ដែល​បំផ្លាញ​សម្រស់​អ្នក​យ៉ាង​ងាយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​អ្នក​មិន​អាច​ញ៉ាំ​កាហ្វេ​មុន​ចូល​គេង​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​គ្មាន​អារម្មណ៍​ស្ងប់ ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នក​បត់ជើង​តូច​ច្រើន ជា​ហេតុ​ដែល​អាច​បំផ្លាញ​ដំណេក​របស់​អ្នក​បាន​។​
  2. ​អ្នក​ក៏​មិនគួរ​ញ៉ាំ​ទឹកតែ​ដែល​ក្រាស់​ដែរ ព្រោះ​វា​មាន​សារធាតុ​ដូចជា​កាហ្វេ​ចឹង នោះ​វា​នឹង​អាច​រារាំង​ដល់​ដំណេក​អ្នក​មិន​ឲ្យ​អ្នកគេង​លក់​ស្រួល​នោះទេ​។​
  3. ​នៅពេល​ដែល​អ្នក​ញ៉ាំ​ស្រា​មុន​ចូល​គេង​ច្រើន វា​នឹង​បង្អាក់​ការ​គេង​របស់​អ្នក ដោយ​ធ្វើ​ឲ្យ​អ្នកគេង ហើយ​ក្រោក ក្រោក​ហើយ​គេង​ពេញ​មួយ​យប់ នោះ​យូរ​ទៅ​អ្នកនឹង​អាច​មាន​ជំងឺ​បេះដូង និង​លើស​សម្ពាធ​ឈាម​ជា​មិនខានឡើយ​។​
  4. ​អ្នក​ក៏​មិន​អាច​ញ៉ាំ​ភេសជ្ជៈ​ផ្សេងៗ​ក្រៅពី​ទឹក​នោះទេ ព្រោះ​នៅក្នុង​ភេសជ្ជៈ​ទាំងនោះ​សុទ្ធតែ​មាន​សារធាតុ​ដែល​អាច​ជួយ​ធ្វើឲ្យ​ខួរក្បាល​អ្នកមានភាព​ជ្រះស្រលះ នោះ​អ្នក​នឹងមិន​ងាយ​គេង​លក់​នោះ​ទេ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។