Pancake បង្ហាញសម្រស់ ពីប្រទេសហូឡង់ ទាក់ទាញអារម្មណ៍អ្នកគាំទ្រ!

ថៃ៖ កញ្ញាស្រស់សោភា Pancake Khemanit Jamikorn កំពូល Super Star ពហុជំនាញនៅថ្ងៃនេះ  បានបង្ហាញសម្រស់ដ៏ផូរផង់របស់ខ្លួន  មកពីប្រទេសហូឡង់  ដើម្បីបង្អួតអ្នកគាំទ្រក្នុងបណ្តាញ Instagram។

តាមរយៈរូបភាពដែលនាងបានបង្ហោះ  បានលាតត្រដាងឱ្យឃើញពីទេសភាពយ៉ាងល្អស្រស់ឆើតឆាយ នៃប្រទេសហូឡង់ ព្រមទាំងភាពរីករាយស្រស់ថ្លា របស់តារាស្រីសម្បូរស្នេហ៍រូបនេះពេញទំហឹងទៀតផង។

អាចនិយាយបានថា ទាំងទេសភាពក៏ទាក់ភ្នែកទាក់អារម្មណ៍ ឯរូបមនុស្សវិញ ក៏ស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានដែរ  និយាយរួមគឺស្អាតពេញចិត្តទាំងអស់មើលហើយ ចង់មើលទៀត មិនឆ្អែតឆ្អន់មើលហើយចង់ធ្វើដំណើរកម្សាន្ត ទៅលេងប្រទេសហូឡង់ឥឡូវនេះភ្លាមៗតែម្តង។

នៅក្នុងដំណើរដែលពោរពេញទៅដោយ សេចក្តីរីករាយគ្មានដែនកំណត់នេះ តារារូបស្រស់សម្បុរស និងជាតារាដែលត្រូវបានគេចាត់ទុកថា​ជាតំណាងនារីនៃជនជាតិថៃផងដែរនោះ បានបញ្ជាក់ឱ្យដឹងថា នេះគឺមិនមែនជាដំណើរកម្សាន្តពេញលេញចំតួអ្វីនោះទេ ការដែលតារារូបនេះ បានចេញទៅថតរូបស្អាតៗ នៅហូឡង់ពីព្រោះតែនាងត្រូវទៅចូលរួមព្រឹត្តិការណ៍ក្នុងពិធីបុណ្យសប្បុរស ជាមួយនឹងតារាចំរៀង Phi Sa Doet តែប៉ុណ្ណោះ។ ហើយដោយមានឱកាសល្អអ្នកទាំងពីរ ក៏បានព្រមព្រៀងគ្នាបង្កើតនូវការដើរកម្សាន្តមួយនេះឡើងជាមួយគ្នាតែម្តង

បន្ទាប់ពីការបង្ហោះរូបចេញទៅ ក្រុមអ្នកគាំទ្រដែលមើលតាមរយៈ Instagram ក៏បានលាន់មាត់សរសើរ Pancake ថាមានសម្រស់ស្រស់ស្អាតគ្មានផ្ទឹម ព្រមទាំងបានឆាបឆក់យកបេះដូង Fan Fan (អ្នកគាំទ្រ) មិនតិចនាក់ទេ ជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាតនៅជុំវិញខ្លួនរបស់នាង៕

ចង់ដឹងថាតើរូប Pancake ស្រស់ស្អាតទាក់ចិត្តប៉ុណ្ណានោះ តោះទៅទស្សនាកម្រងរូបភាពទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload