សរុបពីគ្រោះថ្នាក់របស់ តួវិកលចរិតក្រោយពេលថតចប់

ភ្នំពេញ៖ ខ្សែភាពយន្តរឿងវិកលចរិតក្រោយពេលតស៊ូផលិត យ៉ាងលំបាកឆ្លងកាត់ព្យុះភ្លៀងជាងមួយខែរួចមក បានបញ្ចប់ការថតរបស់ខ្លួនចប់សព្វគ្រប់អស់ហើយ ថ្វីត្បិតតែពេល កំពុងថតលឺតែគ្រោះថ្នាក់នេះគ្រោះថ្នាក់ នោះក្តីតែឧបសគ្គទាំងអស់នោះមិនបានធ្វើអោយក្រុមការងារ ដ៏អត់ធ្មត់មួយនេះ ខ្លាចរអារ និងផ្អាកការថត របស់ខ្លួនដោយប្រការណាមួយឡើយ ព្រោះថាអក្សរទៅមុខ បាននិយាយព្រមគ្នានៅក្នុងខួក្បាលរបស់ ក្រុមការងារមួយនេះជាសម្លេង តែមួយទៅហើយ ការតាំងចិត្តព្រមគ្នានេះហើយទីបំផុតពួកគេត្រូវសម្រច ការងារថតរបស់ខ្លួនប្រកបដោយជោគជ័យ ។

ខាងក្រោមនេះជាចំណុចគ្រោះថ្នាក់សំខាន់ៗក្នុងពេលផលិតរឿងវិកលចរិត៖

១/ លោក ហ៊ុយ យ៉ាឡេង ដែលជាអ្នកដឹកនាំរឿង គ្រប់គ្រងការផលិត និងជាតួវិកលចរិត :

- ទ្រាំអត់បាយ២ខែ បរិភោគតែផ្លែឈើ ដើម្បីសម្រកគីឡូអោយត្រូវ និងតួអង្គក្នុងសាច់រឿង ។

- បើកឆាកឡើងលោកត្រូវរអិលជើងដួលបែកក្បាល នៅពេលឈុតរត់នៅផ្សារថ្មី បន្សល់ស្នាមផ្លែ គួរអោយចងចាំនៅលើថ្ងាស នៃរឿងវិកលចរិត ។

- របួសកែងដៃ ក្បាលជង្គង់ ជើង និងសាច់ដុំភ្លៅទាំងសងខាង រហូតចូលពេទ្យ ។

- ដាល់ ១០ដៃលើផ្ទៃមុខ មិនកាត់ប្លង់ ទម្ងន់ដៃ៥០ភាគរយអោយដូចពិត លោកត្រូវខាំមាត់ទ្រាំឈឺ ដើម្បីអោយដូចមែនទែន ទីបំផុតត្រូវហើមថ្គៀម ។

២/ តួពិសិដ្ឋនិងវតី :

- រត់បុកគ្នាដួល របួសកែងដៃនិងជើង ។

៣/ ក្រុមបច្ចេកទេស :

- របួសរយះម្រាមដៃបី ដោយកំហុសបច្ចេកទេសចាប់ត្រូវប្លង់នៅលើអាកាស។

៤/ តួអង្គជំនួស :

- ឈុតអោបគ្នារមៀលដួលតាមកាំជណ្តើរ កំហុសបច្ចេកទេសត្រូវ ពកក្បាល ។

គួរបញ្ជាក់ថា រឿងវិកលចរិតគឺជារឿងខ្មែរថ្មីមួយ ដែលកំពុងតែចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ក្នុងរាជធានីភ្នំពេញនិងតាមខេត្ត ហើយរំពឹងថាខ្សែភាពយន្តនេះចេញមកប្រាកដជាល្អមើលមិនខាន ព្រោះទាំងចំណងជើង និងសាច់រឿងគឺគួរអោយចាប់អារម្មណ៍មែនទែន ពិសេសទៀតនោះគឺរឹតតែចង់ឃើញ បន្ថែមទៀតនោះ ក្រោយពីដឹងថាខ្សែភាពយន្តនេះបានដកស្រង់ចេញពី រឿងពិតរបស់មនុស្សម្នាក់ ដែលវិកលចរិតពិតៗតែម្តង ចង់ដឹងថារឿងនេះល្អមើលកម្រិតណា មានតែចាំតាមដានទាំងអស់គ្នា តែបើតាមការសង្កេត រឿងនេះប្រាកដជាមិនអោយទស្សនិកជនខកបំណងឡើយ ព្រោះមហិច្ឆតា របស់ក្រុមផលិតមួយនេះ មិនត្រឹមតែចង់ចាក់បញ្ចាំងនៅស្រុកខ្មែរប៉ុណ្ណោះទេ គឺចង់ចាក់បញ្ចាំងនៅ ទីផ្សារនៅក្រៅប្រទេសទៀតផង ហើយនិងយកទៅដាក់ប្រឡងជាមួយ កម្មវិធីមហោស្រពភាពយន្តនៅ ក្រៅប្រទេសផងដែរ ដូចនេះពួកគេត្រូវតែខឹតខំ ប្រឹងប្រែងផលិតដើម្បីអោយស្នាដៃរបស់ខ្លួនអាចមាន លក្ខណៈគ្រប់គ្រាន់ទើបអាចចូលទីផ្សារក្រៅស្រុកបាន ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload