តារាប្រុសថៃ​ Bie មិនត្រឹមតែសង្ហារ ថែមទាំងចេះបម្រើប្រពន្ធ និងជួយមើលកូនមួយចប់!

ថៃ៖ តារាប្រុសថៃ លោក Bie Thassapak Hsu ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ពីទង្វើដ៏ល្អរបស់លោក ទៅកាន់ភរិយា និងកូនស្រី។

តាំងពីនាង Gubgib បានសម្រាលបានកូនស្រី កាលពីប៉ុន្មានអាទិត្យមុនរួចមក អ្នកគាំទ្របានសង្កេតឃើញថា លោក Bie Thassapak Hsu បានមើលថែប្រពន្ធ និងកូនបានយ៉ាងល្អ ដោយមិនទាស់ចិត្តត្រង់ណាទេ។ ហើយមិនតែប៉ុណ្ណោះ រូបលោក ក៏ធ្វើកិច្ចការជាច្រើន ជំនួសប្រពន្ធថែមទៀត។ 

ទង្វើរបស់លោក Bie បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ព្រោះពួកគេ ធ្លាប់តែគិតថារូបលោកជាតារាប្រុសសង្ហារម្នាក់ ប្រហែលជាមិនចេះមើលប្រពន្ធ និងកូននោះទេ តែតាមការពិត គឺផ្ទុយស្រឡះតែម្តង។ ជាពិសេសទៀតនោះ អ្នកគាំទ្រក៏បានច្រណែននឹងនាង Gubgib ផងដែរ ដែលបានស្វាមី ទាំងសង្ហារ និងចេះមើលថែទាំ នាង និងកូនបានឥតខ្ចោះយ៉ាងនេះ៕

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុន នាង Gubgib បានតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងស្វាមី ដែលរូបនាងទើបតែសម្រាលកូនសោះ។

មិនទាន់បានប៉ុន្មានផង តារាស្រីថៃ និងពិធីការិនី នាង Gubgib បានលេងខ្លួងយ៉ាងស្រស់ស្អាតជាមួយនឹងស្វាមី ក្រោយពីនាងសម្រាលបានកូនស្រីរួច កាលពីថ្ងៃទី២៣ខែមិថុនា កន្លងទៅថ្មីៗនេះ។

តារាស្រីរូបនេះ បានបង្ហោះរូបជាមួយនឹងស្វាមីរបស់នាង លោកBie Thassapak Hsu ជាមួយនឹងស្ទាយកាច់រាងយ៉ាងឡូយ ដូចជាក្រមុំ កំលោះ ដែលទើបតែស្រឡាញ់គ្នាអញ្ចឹង។ ហើយចំពោះរូបថតមួយសន្លឹកនេះដែរ ក៏បានធ្វើឲ្យកក្រើកពេញ អ៊ិនធើ ណេត ដែលមានមនុស្សជាច្រើន បាននាំគ្នាចែកចាយតៗគ្នា និងសរសើរថា នាង Gubgib ទើបតែសម្រាលកូនសោះ មានកម្លាំងរឹងមាំ អាចចេញក្រៅ និងតែងខ្លួនបានឥតខ្ចោះដដែល មិនដូចនារីផ្សេងៗនោះទេ។

មិនតែប៉ុណ្ណោះ កេរ្តិ៍ឈ្មោះកូនស្រីរបស់នាង ក៏ល្បីល្បាញមិនចាញ់ម្តាយប៉ុន្មានដែរ គ្រាន់តែកើតភ្លាមៗ រូបគេអាចចេះស្ទាយលៀនអណ្តាត ព្រិចភ្នែក ទៅកាន់ឪពុកម្តាយ និងសើចគួរឲ្យស្រឡាញ់ទៀតផង។ ហើយក៏មានអ្នកគាំទ្រមួយចំនួន ក៏បានឆ្ងល់ដែរថា ហេតុអ្វីបានជានាង ដាក់ឈ្មោះឲ្យកូនស្រីខ្លី ថា"Pao Pao" ? នាង ក៏បាននិយាយប្រាប់ដែរថា តាមពិតទៅ ឈ្មោះនេះ Pao Pao សម្រាប់អេស្ប៉ាញ មានន័យថា ក្មេងតូច ហើយណាមួយ នាង និងស្វាមីស្រឡាញ់ឈ្មោះនេះដូចគ្នា ក៏សម្រេចចិត្តដាក់ឈ្មោះកូនស្រីបែបនេះតែម្តងទៅ៕

តោះមើលអ្នកម្តាយ Gubgib និងឪពុកវ័យក្មេង Bie Thassapak Hsu លេងខ្លួនស្ទាយបន្តិចមើល!

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload