ក្រសួង​ធនធានទឹក​ប្រកាសឲ្យពលរដ្ឋ​នៅតំបន់ទំនាប​រួសរាន់ប្រមូលផលកសិកម្ម

រាជធានីភ្នំពេញ ៖ ​ក្រសួងធនធានទឹក​និងឧតុនិយមបានធ្វើការអំពាវនាវដល់​ប្រជាកសិករដែលរស់នៅតំបន់​ទំនាបរួសរាន់​​ប្រមូល​ផល​កសិកម្ម ​ព្រោះកម្ពស់ទឹកទន្លេបន្តហក់ឡើង​ ហើយទឹកនឹងហូរចូលតាមព្រែកនៅតំបន់ទំនាប​នានាក្នុងរយៈពេល៤-៥ថ្ងៃ​ខាងមុខ៕