​តើការ​ស្លាប់​និស្សិតឆ្នាំទី​៥​​​យ៉ាង​ណា? បើ​រក​​ឃើញ​​ថា…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​០១ និង​៥២​នាទី​រសៀល​ថ្ងៃ​ទី​០៦ កក្កដា ២០១៦ នេះ ករណី​​​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៥ អារ​.​ក​សម្លាប់​ខ្លួនឯង​នោះ ត្រូវ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា មិន​អាច​ជា​ករណី​ធ្វើ​អត្តឃាត​ខ្លួនឯង​នោះ​ទេ ដោយ​ដាក់​ការ​សង្ស័យ​ទៅ​លើ​បុរស​ជា​អ៊ំ​ប្រុស​របស់​ជន​រង​គ្រោះ​តែ​ម្តង ព្រោះ​មាន​កត្តា​សង្ស័យ​ជា​ច្រើន​ចំណុច ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ជា​អ៊ំ​ប្រុស​ជន​រង​គ្រោះ​ឈ្មោះ​កែ សា​រិ​ទ្ធ អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ផ្ទះ​កើតហេតុ​) ។ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​កែ វុ​ទ្ធី អាយុ​២៥​ឆ្នាំ ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៥ បាន​រស់នៅ​ជាមួយ​អ៊ំ​ប្រុស​តាំងពី​តូច​មក​ម្ល៉េះ ។

ប្រភព​បន្ត​ថា មូលហេតុ​ដែល​សមត្ថកិច្ច​សង្ស័យ​នោះ​គឺ​ចំណុច​ទី​១-​មុន​ពេល​កើ​ហេតុ​នៅ​ក្នុងផ្ទះ​នោះ គឺ​មាន​មនុស្ស​តែ​២​នាក់​គត់ គឺ​ជន​រង​គ្រោះ​និង​អ៊ំ​ប្រុស​ខាងលើ ។ ហើយ​ខណៈ​ដែល​ផ្អើល​នោះ​ពេល​សមត្ថកិច្ច​ទៅ​ដល់ ត្រូវ​បុរស​អ៊ំ​ប្រុស​និយាយ​ប្រាប់​សមត្ថកិច្ច​មុន ដោយ​មិន​ទាន់​បាន​សួរនាំ​ផង ដោយ​និយាយ​ថា «​គាត់​ឡើង​ទៅ​ឡៅតឿ​មើល បន្ទាប់​ពី​បងប្អូន​ទូរស័ព្ទ​មក តែ​ក្មួយ​មិន​លើក ទើប​ប្រទះ​ឃើញ​ស្លាប់ ។ ខ្ញុំ​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ទេ ព្រោះ​ខ្ញុំ​ជា​អ្នក​ចិញ្ចឹម​វា (​ជន​រង​គ្រោះ​) តាំងពី​បាតជើង​ក្រហម ។ចំណុច​ទី​២-​អ៊ំ​ប្រុស​រូប​នោះ​និយាយ​ថា ជន​រង​គ្រោះ​បាន​យក​កាំបិត​អារ​.​ក​ខ្លួនឯង តែ​សមត្ថកិច្ច​រក​មិនឃើញ​កាំបិត​នោះ​ទេ ។ចំណុច​ទី​៣-​ត្រូវ​គេ​ដឹង​ថា បុរស​ជា​អ៊ំ​ប្រុស ធ្លាប់​អន់ចិត្ត​ជាមួយ​ជន​រង​គ្រោះ រឿង​មិន​ការពារ​កូនប្រុស​របស់​គាត់ និង​ចំណុច​ទី​៤-ដែល​សង្ស័យ​បំផុត​នោះ នៅលើខោ​បុរសអ៊ំប្រុសមានប្រឡាក់​ឈាម ហើយ​​ប្រសិនបើ​ជន​រង​គ្រោះ​អារ​.​ក​សម្លាប់​ខ្លួន​មែន គឺ​មិន​អាច​ស្លាប់​ភ្លាម​ៗ​នោះ​ទេ ព្រោះ​​អាច​ឈឺ​ហើយ​ត្រូវ​មាន​ដង្ហើម​តិច​ៗ តែ​ដោយ​ឡែក ពេល​ភ្ញាក់ផ្អើល​នោះ​ជន​រង​គ្រោះ​បាន​ស្លាប់​មុន​ទៅ​ហើយ និង​មាន​ឈាម​បាញ់​ពេញ​ជញ្ជាំង​ផ្ទះ​ទៀត ហាក់ដូច​មាន​មនុស្ស​ធ្វើ​សកម្មភាព​សម្លាប់​ទៅ​វិញ  ។ បច្ចុប្បន្ន បុរស​ជា​អ៊ំ​ប្រុស​ត្រូវ​សមត្ថកិច្ច​នាំ​ទៅ​សាកសួរ​បន្ថែម​នៅ​ប៉ុស្តិ៍​កា
កាប ។

គួរ​រំលឹក​ថា មុន​នេះ​បន្តិច នា​ថ្ងៃ​ទី​០៦ កក្កដា ២០១៦ មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​និស្សិត​ម្នាក់ បាន​យក​កាំបិត​អារ​.​ក​សម្លាប់​ខ្លួនឯង​ស្លាប់​ក្នុង​ថ្លុកឈាម ស្ថិត​នៅផ្ទះ​បន្ទប់​ឡៅតឿ ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា យុវជន​ដែល​ស្លាប់​ឈ្មោះ​កែវ វុ​ទ្ធី អាយុ​២៥​ឆ្នាំ ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៥ ។ បើ​តាម​ប្រភព​ពី​អ៊ំ​របស់​យុវជន​រង​គ្រោះ​ថា ប៉ុន្មាន​ថ្ងៃមុន គឺ​មាន​ទំនាស់​ពាក្យ​សម្តី​បន្តិចបន្តួច​ជាមួយ​ឪពុក ពាក់ព័ន្ធ​រឿង​មិនដឹង​ថា ត្រូវ​ជ្រើស​យក​ផ្នែក​ជំនាញ​ណា​មក​សិក្សា​បន្ត រវាង​ជំនាញ​ពេទ្យធ្មេញ និង​ជំនាញ IT ។

ទោះបីជា​យ៉ាងណា គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​នោះ​ទេ ខណៈ​សមត្ថកិច្ច​កំពុង​ព័ទ្ធ​ផ្ទះ​កើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ស្រាវជ្រាវ​បន្ត ។