ស្រ្តីម្នាក់ សម្រាលកូន ពាក់កណ្ដាលផ្លូវ ពេលធ្វើដំណើរ ទៅមន្ទីរពេទ្យ

រតនគិរី៖ ស្ត្រីម្នាក់សម្រាលកូន ពាក់កណ្ដាលផ្លូវ ខណៈកំពុងធ្វើដំណើរទៅ សម្រាលនៅមន្ទីរពេទ្យ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយមានក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល ខេត្តរតនគិរី ចុះ មកជួយសង្គ្រោះទាន់ពេល ទើបសង្គ្រោះបានដោយសុវត្ថិភាព ទាំងម្តាយ និងកូន ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ដើម្បីយល់ដឹងបន្ថែមសូមតាមដានបន្តអត្ថបទខាងក្រោមអំពី៖ «»

ខាងក្រោមនេះជា ចំនុចសំខាន់ៗ ដែលស្ត្រីមានគក៌ត្រូវរៀបចំ មុនពេលការចាប់កំណើតរបស់កូនមកដល់ ៖

១. ស្វែងយល់អំពីដំណើរការសម្រាលកូន ៖ អ្នកអាចពិចារណា ចូលរួមកម្មវិធីពីកំណើតកូន ដែលអ្នកអាច រៀនពីដំណាក់កាលនៃការសម្រាល ការគ្រប់គ្រងការឈឺចាប់ បច្ចេកទេសដកដង្ហើម និងឧបករណ៍វេជ្ជសាស្ត្រ ដែលអាចត្រូវបានប្រើក្នុងពេលអ្នកធ្វើការសម្រាលកូន។ កម្មវិធីទាំងនោះ អាចនឹងខុសៗគ្នា ដូច្នេះអ្នកគួរអង្កេតមើលបរិស្ថានជុំវិញ និងជ្រើសរើសកម្មវិធីណាមួយ ដែលសក្តិសមបំផុតសម្រាប់អ្នក។

អ្នកក៏អាចរៀនពីការសម្រាលកូនជាក់ស្តែង ក្នុងជីវិតពិត តាមរយៈវីដេអូតាមអ៊ិនធឺណេតផ្សេងៗ ដូចជាការផ្តល់កំណើតតាមបែបធម្មជាតិ តាមការវះកាត់ជាដើម។ អ្នកក៏អាចធ្វើផែនការ លើសន្លឹកកិច្ចការ ពីទីតាំងត្រូវឈឺពោះសម្រាល ថ្នាំឈឺចាប់ របៀបមើលថែទារកក្រោយពេលកើត និងផ្សេងៗទៀត។

២. ណាត់ជួបជាមួយគ្រូពេទ្យ ៖ លោកគ្រូពេទ្យនឹងចាប់ផ្តើមសាកសួរពី ថ្នាំដែលយើងធ្លាប់ប្រើប្រាស់ អាការៈ ទម្ងន់ និងវាស់សម្ពាធឈាម រាល់ពេលដែលអ្នកទៅពិនិត្យ។ បន្ទាប់ពី ការទៅពិនិត្យជាលើកដំបូងរួច អ្នកនឹងត្រូវទៅពិនិត្យបន្តទៀត យ៉ាងហោចណាស់រាល់ ៤ សប្តាហ៍ម្តង ត្រឹមរយៈពេល ៧ ខែ។ បន្ទាប់មករាល់ ២ សប្តាហ៍ម្តង រហូតដល់ខែចុងក្រោយ និងពិនិត្យរៀងរាល់សប្តាហ៍ រហូតដល់ពេលសម្រាល។ នៅរាល់ការទៅពិនិត្យ អ្នកនឹងត្រូវយកគំរូទឹកនោមទៅជាមួយ ក៏ដូចជាថ្លឹងទម្ងន់ និងវាស់សម្ពាធឈាមផងដែរ។

៣. ទម្ងន់ ៖ ជាក់ស្តែងវាមានភាពខុសគ្នា ទៅតាមមនុស្សម្នាក់ៗ តែទោះជាយ៉ាងណា ស្រី្តដែលមានផ្ទៃពោះ ត្រូវតែឡើងទម្ងន់យ៉ាងហោចណាស់ពី ២៥ ទៅ ៣០ ផោន (ពី ១១ ទៅ ១៤ គីឡូក្រាម)។ ប្រសិនបើអ្នកមានទម្ងន់មិនគ្រប់គ្រាន់ សម្រាប់មានគក៌ទេ អ្នកត្រូវតែខំប្រឹងបង្កើន។ តែសម្រាប់អ្នកដែលលើសទម្ងន់ជ្រុល គឺត្រូវព្យាយាមធ្វើយ៉ាងណាមិនឲ្យឡើងទម្ងន់តទៅទៀត។

៤. អាហារ ៖ សាច់ ស៊ុត និងត្រី ដែលចំអិនមិនបានឆ្អិនល្អ អាចធ្វើឲ្យស្រ្តីមានផ្ទៃពោះឆ្លងមេរោគ។ អ្នកមិនត្រូវញ៉ាំ ត្រី លើសពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ទេ។ ជាពិសេសជៀសវាង ត្រីឆ្លាម និងត្រីសមុទ្រផ្សេងៗ ព្រោះវាអាចមានជាតិបារ៉តខ្ពស់ ដែលធ្វើឲ្យប៉ះពាល់កូនរបស់អ្នក។ សម្រាប់ត្រីធូណា អ្នកអាចញ៉ាំត្រឹម ៦ ounces (១៧០ ក្រាម) ក្នុងមួយសប្តាហ៍។ អ្នកត្រូវទទួលទាន បន្លែ និងផ្លែឈើ ដែលលាងសម្អាតបានស្អាតឲ្យ បានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ជាពិសេស បរិភោគអាហារដែលមានជាតិទឹកដោះគោ ឲ្យបានលើសពី ៤ ដងក្នុងមួយថ្ងៃ ដើម្បីទទូលបានជាតិកាល់ស្យូមគ្រប់គ្រាន់ ទាំងអ្នក និងកូនក្នុងផ្ទៃ។

៥. វីតាមីន និងថ្នាំពេទ្យ ៖ ស្រ្តីមានផ្ទៃពោះ គួរតែទទួលអាស៊ីត ហ្វូលិក ចូលក្នុងរាងកាយ យ៉ាងហោចណាស់ ០.០០០៤ ក្រាមក្នុងមួយថ្ងៃ ដើម្បីការពារបញ្ហាខួរក្បាល និងឆ្អឹងខ្នងរបស់ទារក។ សម្រាប់វីតាមីន និងថ្នាំពេទ្យផ្សេងៗទៀត មិនថាជាថ្នាំបំបាត់ការឈឺចាប់នោះទេ អ្នកត្រូវតែសាកសួរគ្រូពេទ្យជាមុនសិន មុននឹងសម្រេចចិត្តចង់ប្រើប្រាស់។

៦. លំហាត់ប្រាណ ៖ ការធ្វើលំហាត់ប្រាណ អាចជួយបន្ធូរបន្ថយ ភាពមិនសុខស្រួលផ្សេងៗ នៅក្នុងអំឡុងពេលមានផ្ទៃពោះ។ សូមអ្នកព្យាយាមហាត់ប្រាណឲ្យបាន យ៉ាងយោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ។ ស្រ្តីមួយចំនួនក៏បានបញ្ជាក់ថា ការហាត់ប្រាណធ្វើឲ្យការសម្រាលកូនមាន ភាពងាយស្រួលជាង ការដែលមិនបានហាត់ប្រាណ។ ការដើរ និងការហែលទឹកជាជម្រើស ដ៏ល្អបំផុត។ សូមប្រញាប់ទាក់ទងទៅគ្រូពេទ្យជាបន្ទាន់ ប្រសិនបើអ្នក ព្រិលភ្នែក វិលមុខ ឈឺដើមទ្រូង ឬឈឺពោះ នៅពេលកំពុងធ្វើលំហាត់ប្រាណ។

៧. ត្រៀមខ្លួនសម្រាប់ពេលចាប់ផ្តើមឈឺពោះ ៖ អ្នកត្រូវតែមានផែនការថាអ្នកនឹងត្រូវ ទូរស័ព្ទទៅអ្នកណា ត្រូវទៅណា ពេលណា។ វេជ្ជបណ្ឌិត ឬឆ្មប របស់អ្នកនឹងណែនាំអ្នកយ៉ាងច្បាស់ពី ពេលសម្រាល ត្រូវទូរស័ព្ទទៅនរណា ជាដើម។ តែសព្វថ្ងៃនេះ មិនសូវជាមានបញ្ហាទៀតនោះទេ ព្រោះស្រ្តីភាគច្រើនតែងតែទៅសម្រាកនៅមន្ទីរពេទ្យមុនពេលសម្រាល ដើម្បីនៅពេលដែលឈឺពោះភ្លាម គ្រូពេទ្យ ឬឆ្មប អាចនៅជួយបានទាន់ពេលវេលា។

៨. ជ្រើសរើសអ្នកចូលរួមសម្រាលកូន ៖ នេះជាការសម្រេចចិត្ត ផ្ទាល់ខ្លួនមួយ។ អ្នកម្តាយភាគច្រើន ចូលសម្រាលជាមួយនឹង ស្វាមី តែក៏មានខ្លះទៀតមាន ម្តាយ ម្តាយក្មេក និងមិត្តជិតស្និទ្ធថែមទៀតផង។ ពួកគេគឺដូចជា សាក្សី នៃកំណើតរបស់កូនអ្នកដូច្នោះដែរ ជាពិសេស ពួកគេផ្តល់នូវការគាំទ្រ និងលើកទឹកចិត្ត នៅពេលសម្រាល។

* បន្ទាប់ពីសម្រាលកូនរួច ក្នុងដំណាក់កាលកូនខ្ចី រយៈពេល ៦ ទៅ ៨ សប្តាហ៍នេះ អ្នកត្រូវតែថែទាំខ្លួនឲ្យបានល្អ ដើម្បីឲ្យមានកម្លាំងឡើងវិញ តាមចំនុចខ្លះៗដូចខាងក្រោមនេះ ៖

=> សំរាក

ទារកទើបនឹងកើតភាគច្រើន ភ្ញាក់រាល់ ៣ ម៉ោងម្តង ដើម្បីបំបៅ ដូរកន្ទប ជាដើម។ ជាពិសេស អ្នកម្តាយដែលមានកូនដំបូង ប្រាកដជានឿយហត់ពេញមួយទំហឹង។

ហេតុនេះ អ្នកមិនត្រូវធ្វើអ្វីផ្សេងក្រៅពី បំបៅទារក និងថែទាំខ្លួននោះទេ។ អ្នកអាចសម្ងំគេងដែរ នៅពេលដែលទារកគេងលក់។ នេះអាចត្រឹមតែ ២ ទៅ ៣ នាទី ច្រើនដងក្នុងមួយថ្ងៃ តែសរុបមកអ្នកនឹងអាចមានកម្លាំងឡើងវិញ។ ដើម្បីរក្សាពេលវេលា និងកម្លាំង អ្នកត្រូវដាក់ទារកឲ្យគេងជាមួយអ្នក ឬនៅជិតអ្នក។ អ្នកនឹងត្រូវទទួលភ្ញៀវមកលេងជាច្រើននាក់ តែកុំខ្លាចមិនហ៊ាន សុំពេលសំរាក និងបំបៅកូនឲ្យសោះ។ សម្រាប់ ២ ទៅ ៣ សប្តាហ៍ដំបូង អ្នកអាចផ្ទុកទឹកដោះ របស់អ្នកនៅក្នុងដបបំបៅ សម្រាប់ការបំបៅនៅពេលយប់ ព្រោះវាអាចឲ្យមានអ្នកផ្សេងជំនួសអ្នកបាន។

=> អាហាររូបត្ថម្ភ

បន្ថែមពីការសំរាក អ្នកម្តាយទាំងអស់ត្រូវការ របបអាហារដែលមានសុខភាពល្អ ដើម្បីព្យាបាល និងឲ្យមានកម្លាំងឡើងវិញ។ ជាពិសេស អ្នកម្តាយដែលបំបៅកូនដោយទឹកដោះ ត្រូវតែញ៉ាំ មិនថាឃ្លាននៅពេលណានោះទេ។ ខាងក្រោមនេះ ជាអាហាររូបត្ថម្ភ ដែលអ្នកម្តាយគ្រប់រូបត្រូវទទួលទាន ៖

• គ្រាប់ធញ្ញជាតិ ៖ អាហារដែលធ្វើពី ស្រូវសាលី អង្ករ ស្រូវoats គ្រាប់ពោត ស្រូវ ឬប្រភេទធញ្ញជាតិផ្សេងៗទៀត។

• បន្លែ ៖ ជ្រើសរើសបន្លែគ្រប់មុខទាំងអស់ ទាំងបន្លែពណ៌បែតង ក្រហម ទឹកក្រូចផ្សេងៗ។

• ផ្លែឈើ ៖ ជ្រើសរើសញ៉ាំ ផ្លែឈើគ្រប់មុខ ឬទឹកផ្លែឈើសុទ្ធ ១០០%។

• ទឹកដោះគោ ៖ បរិភោគផលិតផលទឹកដោះគោ និងអាហារដែលធ្វើពីទឹកដោះគោផ្សេងទៀត។ ផ្តោតលើ ផលិតផលដែលគ្មានជាតិខ្លាញ់ ឬជាតិខ្លាញ់ទាប តែមានជាតិកាល់ស្យូមខ្ពស់។

• ប្រូតេអ៊ីន ៖ បរិភោគសាច់សុទ្ធ ឬសាច់មានខ្លាញ់តិច។ ជាតិប្រូតេអ៊ីន ក៏អាចបានពី ត្រី និងគ្រាប់សណ្តែកផ្សេងទៀត។

=> ត្រូវមានជំនួយ

កំណើតទារកថ្មី ទាមទារពេលវេលា និងកម្លាំងថាមពលច្រើន។ អ្នកអាចស្វែងរកជំនួយពី នរណាម្នាក់ក៏បាន ទៅលើកិច្ចការក្នុងផ្ទះ។ អ្នកជួយអាចជា ក្រុមគ្រួសារ មិត្តភក្តិ ឬអ្នកផ្តល់សេវាកម្មថែទាំផ្ទះ។ សមាជិកគ្រួសារដូចជា ជីដូន ឬម្តាយមីងរបស់ទារក ងាចនឹងនៅជួយបានច្រើន និងនៅរយៈពេលយូរ។ មិនថាសម្រេចចិត្តថា ទទួលយកជំនួយពីណានោះទេ អ្នកម្តាយសរសៃខ្ចី ត្រូវតែមើលថែទាំកូន និងខ្លួនឯងឲ្យបានល្អជានិច្ច៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្រ្តីម្នាក់ សម្រាលកូន ពាក់កណ្ដាលផ្លូវ ពេលធ្វើដំណើរ ទៅមន្ទីរពេទ្យ

ស្រ្តីម្នាក់ សម្រាលកូន ពាក់កណ្ដាលផ្លូវ ពេលធ្វើដំណើរ ទៅមន្ទីរពេទ្យ

ស្រ្តីម្នាក់ សម្រាលកូន ពាក់កណ្ដាលផ្លូវ ពេលធ្វើដំណើរ ទៅមន្ទីរពេទ្យ

ស្រ្តីម្នាក់ សម្រាលកូន ពាក់កណ្ដាលផ្លូវ ពេលធ្វើដំណើរ ទៅមន្ទីរពេទ្យ