បទ​ថ្មី​ពី ពេជ្រ សោភា ធ្វើឱ្យ​អ្នកគាំទ្រ​ស្រងេះស្រងោច​ក្នុង​ចិត្ត (​មាន​វីដេអូ​)

6 Videos

ក្រោយពីតារាចម្រៀង ពេជ្រ សោភា បានបញ្ចេញបទចម្រៀងនិពន្ធថ្មី «អូនទៅហើយ» មិនទាន់បានប៉ុន្មានផង ឃើញថាមានការគាំទ្រ និង ចែករំលែកបន្តគ្នារហូតជាង ១ ម៉ឺននាក់ ប៉ុន្តែអ្វីដែលគេកត់សម្គាល់នោះ បទថ្មី «អូនទៅហើយ» នេះបានបង្កភាពស្រងេះស្រងោច និង ធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រកើតអារម្មណ៍ស្រងេះស្រងោច ក្តុកក្តួល អួលណែន យ៉ាងខ្លាំង ក្រោយពេលស្តាប់បទនេះរួច ព្រោះតែបទនេះហាក់ផ្សារភ្ជាប់ជាមួយចម្លើយដើរចេញពីវិស័យសិល្បៈរបស់ ពេជ្រ សោភា ។

P9

បទ​ថ្មី​ពី ពេជ្រ សោភា ធ្វើឱ្យ​អ្នកគាំទ្រ​ស្រងេះស្រងោច​ក្នុង​ចិត្ត (​មាន​វីដេអូ​)

តាមរយៈបទចម្រៀងថ្មីនេះ ពេជ្រ សោភា ហាក់បានបញ្ចូលនូវសាច់រឿងរបស់ខ្លួនឯងជាច្រើន ដែលធ្វើឱ្យប្រិយមិត្តអ្នកស្តាប់កើតអារម្មណ៍នឹកស្តាយនាងយ៉ាងខ្លាំង ប្រសិនជានាងនឹងចាកចេញមែន រហូតដល់ប្រិយមិត្តមួយចំនួនដែលបានស្តាប់បទនេះ បានលើកឡើងទាំងអារម្មណ៍ស្រងេះស្រងោចផ្សេងៗគ្នានិយាយទៅកាន់ម្ចាស់សំនៀងថា «ខ្ញុំស្ដាប់បទនេះហើយមានអារម្មណ៍ថាកម្សត់ណាស់ ហើយក៏មិនចង់ឲ្យតួស្រីកម្សត់យ៉ាងនេះទេ ព្រោះតួស្រីគាត់កំពុងតែឈឺ វាប៉ះពាល់អារម្មណ៍ ហើយចម្រៀងមួយបទនេះ បង្កប់ន័យជ្រៅដូចជាឆាកជីវិតតួស្រីចឹង!! ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់ សូមថែសុខភាពផង ខ្ញុំនឹងបួងសួងឲ្យអ្នកឆាប់ជា» ។ សម្រាប់អ្នកគាំទ្រម្នាក់ទៀតបាននិយាយយ៉ាងក្តុកក្តួលថា «ស្តាប់ហើយឡើងយំ ពីរោះហើយត្រូវរឿងខ្លួនឯងទៀត អរគុណបងដែលធ្វើបទនេះឡើងមក គាំទ្រ និង ស្រឡាញ់បងរហូត ជូនពរបងឆាប់ជាពីជំងឺបងស្រីស្អាត» ។ នៅមានការនិយាយតម្អូញតម្អែរជាច្រើនទៀតទៅកាន់ម្ចាស់សំនៀង ដែលបង្ហាញពីការសោកស្តាយវត្តមាននាងលើវិថីសិល្បៈ ដែលម្នាក់សុទ្ធតែបង្ហាញពីអារម្មណ៍មួយនេះសឹងដូចគ្នា ។ អ្វីដែលគួរឱ្យកត់សម្គាល់មានអ៊ំស្រីម្នាក់ដែលជាប្រិយមិត្តគាំទ្រអ្នកនាង ពេជ្រ សោភា ដែរនោះបាននិយាយថា «ក្មួយស្រី មីងស្តាប់ហើយមានអារម្មណ៍ដូចជាអាណិតក្មួយណាស់ សូមជូនពរក្មួយទទួលបាននូសុខភាពល្អប្រសើរណា៎ក្មួយ»

បទ​ថ្មី​ពី ពេជ្រ សោភា ធ្វើឱ្យ​អ្នកគាំទ្រ​ស្រងេះស្រងោច​ក្នុង​ចិត្ត (​មាន​វីដេអូ​)

គ្រប់ម៉ាត់គ្រប់សម្តីដែលអ្នកគាំទ្រនិយាយនៅពេលនេះ សុទ្ធតែមិនចង់ឱ្យ ពេជ្រ សោភា ចេញពីវិស័យនេះឡើយ ។ ទន្ទឹមនឹងការបរិយាយអារម្មណ៍ពិតរបស់ប្រិមិត្តអ្នកគាំទ្រនេះដែរ ម្នាក់ៗក៏បានផ្សារភ្ជាប់ជាមួយនឹងពាក្យឃាត់ និង ការជូនពរឱ្យតារាចម្រៀង ពេជ្រ សោភា មានសុខភាពល្អ និង ឆាប់ជាសះស្បើយពីជំងឺផងដែរ ។ បើតាមវីដេអូខ្លីរបស់តារាចម្រៀង ពេជ្រ សោភា ក៏បានឱ្យដឹងដែរថា នាងមានអារម្មណ៍រំភើបសប្បាយរីករាយខ្លាំងណាស់ នៅពេលបទថ្មីរបស់នាងទទួលបានការគាំទ្របែបនេះ ហើយអ្វីដែលកាន់តែធ្វើឱ្យនាងសប្បាយចិត្តទៀតនោះគឺសារលើកទឹកចិត្តពីសំណាក់ប្រិយមិត្តអ្នកគាំទ្រ ព្រោះនេះជាកម្លាំងចិត្តមួយសម្រាប់ធ្វើឱ្យនាងរឹងមាំ និង ធ្វើបន្ត ហើយនាងក៏បានរំលេចសារអរគុណដល់ប្រិយមិត្តទាំងអស់គ្នា ដែលតែងតែគាំទ្រ និង ផ្តល់ក្តីស្រឡាញ់ដល់រូបនាងផងដែរ ៕ សាកល