ម្ចាស់​កសិដ្ឋាន​យំ​អាណិត​សត្វ​ជ្រូក​ដែល​លេចលង់​ដោយសារ​ទឹកជំនន់ ពេលនេះ​មាន​ក្ដីសង្ឃឹម​ថ្មី​ហើយ​

6 Videos

នៅក្នុងសប្ដាហ៍នេះក្នុងខេត្ត អានហ៊ុយ (Anhui) ភាគខាងកើតប្រទេសចិនបានទទួលរងនូវគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ហើយក្នុងនោះបានធ្វើឲ្យកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងដែលមានជ្រូកចំនួន ៦,០០០ ក្បាលត្រូវលិចលង់ទាំងស្រង ដែលបណ្ដាលឲ្យម្ចាស់កសិដ្ឋានខាងលើស្រក់ទឹកភ្នែកបង្ខំចិត្តដើរចេញពីកសិដ្ឋានទៅដោយមិនដឹងជួយសត្វជ្រូករបស់គាត់ទាំងនោះដោយវិធីណា ។

P9

ម្ចាស់​កសិដ្ឋាន​យំ​អាណិត​សត្វ​ជ្រូក​ដែល​លេចលង់​ដោយសារ​ទឹកជំនន់ ពេលនេះ​មាន​ក្ដីសង្ឃឹម​ថ្មី​ហើយ​

រូបថតស្រក់ទឹកភ្នែកអាណិតសត្វជ្រូករបស់ម្ចាស់កសិដ្ឋានមួយកន្លែងខាងលើនេះដែរត្រូវបានអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមបង្ហោះចែកចាយបន្តគ្នារហូតក្លាយជាប្រធានបទថ្មីមួយដែលធ្វើឲ្យមនុស្សរាប់លាននាក់លើសាកលលោកមានអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង ។ បន្ទាប់ពីរូបថតទាំងនោះបានល្បីល្បាញនៅលើប្រព័ន្ធអ៊ិនធឺរណេតហើយនោះ នាព្រឹកថ្ងៃទី ០៥ ខែកក្កដា ម្សិលម៉ិញនេះក្រុមសង្គ្រោះរបស់ក្រុមហ៊ុនវិនិយោគទុន «Anhui’s Xishang» ប្រចាំខេត្ត អានហ៊ុយ បានទៅដល់កសិដ្ឋានចិញ្ចឹមជ្រូកដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់មួយកន្លែងនេះ ដោយការសង្គ្រោះនេះដែរគឺជាក្ដីសង្ឃឹមថ្មីរបស់ម្ចាស់កសិដ្ឋានកំសត់ខាងលើ ។

ម្ចាស់​កសិដ្ឋាន​យំ​អាណិត​សត្វ​ជ្រូក​ដែល​លេចលង់​ដោយសារ​ទឹកជំនន់ ពេលនេះ​មាន​ក្ដីសង្ឃឹម​ថ្មី​ហើយ​

គួរបញ្ជាក់ដែរថា បន្ទាប់ពីបានឃើញភាពសោកសៅស្រក់ទឹកភ្នែករបស់ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកម្នាក់នេះហើយ នៅព្រឹកថ្ងៃបន្ទាប់ក្រុមសង្គ្រោះក៏បានទៅដល់ ហើយបានប្រើត្រាក់ទ័រ និង កុងតឺន័រ ដើម្បីជួយសង្គ្រោះសត្វជ្រូកដែលត្រាំនៅក្នុងទឹកជម្រៅ ១ ម៉ែត្រអស់រយៈពេលជាង ២០ ម៉ោង ទាំងនោះឲ្យមានជីវិតសារជាថ្មី ៕ (ប្រភព៖ សៀងហៃអ៊ីស) កុសល