កែវ វាសនា ចេញ​ប្រតិកម្ម​លើ​ការរិះគន់​បទ «​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​» (​មាន​វីដេអូ​)

6 Videos

កាលពីពេលថ្មីៗនេះ អតីតតារាចម្រៀងនៃផលិតកម្មសាន់ដេ និង សព្វថ្ងៃជាតារាចម្រៀងនៃ ផលិតកម្ម Town លោក កែវ វាសនា បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា «ស៊ីបាន ចេះតែស៊ីទៅ» ដែលបទនេះបានក្លាយជាប្រធានបទក្តៅគគុកពាសពេញបណ្តាញអ៊ីនធឺរណេត ។

P9

កែវ វាសនា ចេញ​ប្រតិកម្ម​លើ​ការរិះគន់​បទ «​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​» (​មាន​វីដេអូ​)

បទនេះត្រូវបានមហាជនជាច្រើនរិះគន់ចំៗ ដោយសារតែជាបទភ្លេងចម្លងពីប្រទេសថៃ ហើយបន្ទាប់ពីមានបទស្រី «ទាល់តែយូរ ទើបស៊ីអូនបាន» រឹតតែធ្វើឲ្យបទលោក កែវ វាសនា នេះកាន់តែទទួលរងការរិះគន់ធ្ងន់ធ្ងរថែមទៀត ។ អាស្រ័យហេតុនេះ មុននេះបន្តិច លោក កែវ វាសនា បានបង្ហោះសារលើគណនី Facebook ផ្ទាល់ខ្លួនទាក់ទងនឹងការរិះគន់ថា «មួយរយៈនេះ តាំងពីចេញបទស្រី ទាល់តែយូរទើបស៊ីបានពៅ មក បទខ្ញុំមួយបទក៏បានល្បីតាមយ៉ាងខ្លាំង ។ អរគុណបងប្អូនទាំងអស់ដែលបានរិះគន់ដើម្បីស្ថាបនា តែសូមចិត្តកុំរិះគន់បំបាក់ទឹកចិត្តអ្នកផលិត ព្រោះបើយើងគ្រាន់តែចាំស្តាប់ហើយចាំរិះគន់នោះ គឺស្រួលណាស់ តែគ្នាអ្នកផលិតដើម្បីតម្រូវចិត្ត អ្នកស្តាប់គឺពិបាកខ្លាំងណាស់ គ្មានអ្នកណាមិនធ្លាប់ខុសទេ ។ ខ្ញុំម្នាក់ឯងក៏មិនអាចតម្រូវចិត្តបងប្អូន ទាំងអស់គ្នាដែរ តែពួកខ្ញុំនឹងខិតខំផលិត original song (បទថ្មី) ឲ្យបានច្រើន ហើយខ្ញុំសង្ឃឹមថាបងប្អូននឹងចេះឲ្យតម្លៃបទថី្ម»

កែវ វាសនា ចេញ​ប្រតិកម្ម​លើ​ការរិះគន់​បទ «​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​» (​មាន​វីដេអូ​)

គួរបញ្ជាក់ផងដែរថា បទថ្មីនេះបានចម្លងចេញពីបទថៃដែលមានចំណងជើងថា «Sai Va Si Bo Thim Kan» ហើយការរិះគន់បានកើតឡើងភ្លាមៗ ព្រោះតែសន្ទុះនៃការគាំទ្រការផលិតបទចម្រៀងថ្មី កំពុងកើនឡើងខ្លាំង ៕ រិទ្ធី