​វិធី​ប្លែកៗ តែ​អាច​មាន​ប្រយោជន៍​ច្រើន

​វិធី​ប្លែកៗ តែ​អាច​មាន​ប្រយោជន៍​ច្រើន


​វិធី​ប្លែកៗ តែ​អាច​មាន​ប្រយោជន៍​ច្រើន

​បើ​គិត​ទៅ រាងកាយ​មនុស្ស​យើង គឺ​ចម្លែក​ណាស់ ព្រោះ​វា​អាច​ជួយ​ឲ្យ​ខ្លួន​យើង ជា​ពី​ជំងឺ​ដោយ​ខ្លួនឯង​បាន​ខ្លះ​ដែរ សម្រាប់​បញ្ហា​តិចតួច​។ យ៉ាងណាមិញ មាន​សកម្មភាព​ច្រើន​ណាស់​ដែរ ដែល​វា​ត្រូវ​បាន​គេ​គិត​ថា​ចម្លែក តែ​អាច​មាន​ប្រយោជន៍​ដូចជា ៖

​បំបាត់​ការភ័យខ្លាច​
​បើសិន​ជា​អ្នក​យល់ថា ភ័យខ្លាច​ខ្លាំង ហើយ​ចង់​បន្ធូរ​អារម្មណ៍​វិញ​នោះ រឿង​ដែល​ងាយ គឺ​គ្រាន់តែ​យក​ទឹក​ត្រជាក់ មក​លុបមុខ​មួយ​ភ្លេត​ទៅ អ្នកនឹង​ធូរស្រាល​ហើយ​។

​ខ្លាច​ម្ជុល​
​អ្នកខ្លះ ពិតជា​ពិបាក​ណាស់ នៅពេល​ត្រូវការ​ឲ្យ​ពេទ្យ​ចាក់​ថ្នាំ​ម្តងៗ​។ ប៉ុន្តែ មិនបាច់​បារម្ភ​ទៀត​ទេ លើក​ក្រោយ អ្នក​គ្រាន់តែ​ប្រើ​វិធី​ក្អក​ដោយ​បង្ខំ​បន្តិច អំឡុង​ពេល​ចាក់​ថ្នាំ​ទៅ វា​នឹង​មិន​ធ្វើឲ្យ​អ្នក​ឈឺ ក្នុង​ពេល​គ្រូពេទ្យ​ចាក់​ថ្នាំ​ទៀតឡើយ​។

​មិន​ស្រួល​ក្នុង​បំពង់ក​
​វិធី​ដែល​គេ​និយម​ប្រើ​បំផុត ក្នុង​ការដោះស្រាយ​បញ្ហា​នេះ គឺ​ការ​ញ៉ាំ​ទឹក​ក្តៅ​មួយពែង ឬ​ខ្ពុរ​ទឹកអំបិល​។ យ៉ាងណាមិញ អ្វី​ដែល​ស្រដៀង​គ្នា​នឹង​រឿង​នេះ​ដែរ ហើយ​មាន​ប្រសិទ្ធភាព​ដូច​គ្នា​ដែរ​នោះ អ្នក​គ្រាន់តែ​ធ្វើការ​អេះ​ត្រចៀក​តិចៗ​ក៏​បាន​ដែរ​។

​ឈឺ​ធ្មេញ​
​ករណី​ឈឺធ្មេញ អ្នក​គ្រាន់តែ​យក​ថង់​ទឹកកក ដាក់​នៅ​លើ​ប្រអប់ដៃ ហើយ​យក​ថង់​ទឹកកក​នោះ ទៅ​ឈ្លី​តិចៗ​នៅ​ចន្លោះ​មេដៃ និង​ចង្អុ​រដៃ​ទៅ​។ វា​នឹង​អាច​ជួយ​បន្ថយ​ការឈឺចាប់​បាន ព្រោះ​ទឹកកក​នឹង​ភ្ញោ​ចដ​ល់​សរសៃប្រសាទ​ដល់​ខួរក្បាល​បាន​។

​តឹង​ច្រមុះ​
​ចូរ​ដាក់​អណ្តាត នៅលើ​ក្រអូមមាត់​ខាងក្រោម ហើយ​ដាក់​ម្រាមដៃ​សង្កត់​នៅ​ពីលើ​ចិញ្ចឹម​ទាំង​សងខាង​ជា​ប់ប្រមាណ ២០ វិនាទី​។ ពេល​នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា ធូរស្រាល​បន្តិច​ហើយ​។

​បង្ការ​ការ​សម្លាក ដោយសារ​រលាកភ្លើង​
​ក្រៅពី​ប្រើ​ថង់​ទឹកកក​ស្អំ អ្នក​ក៏​អាច​បំបាត់​ការ​រលាក តាមរយៈ​ការ​សង្កត់ នៅលើ​ចុង​ម្រាមដៃ​ថ្នមៗ ​នៅលើ​កន្លែង​រលាក​នោះ​បាន​ដែរ​។ ការធ្វើ​បែប​នេះ នឹង​ជួយ​ឲ្យ​សីតុណ្ហភាព​របស់​រាងកាយ នៅ​កន្លែង​នោះ​វិល​មក​រក​សភាព​ដើម​វិញ តាម​បែប​ធម្មជាតិ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។