ទឹក​ទន្លេ​មេគង្គ​បន្ត​ហក់​ឡើង!​​៤​ទៅ​​៥​ថ្ងៃ​ខាង​មុខ​ទឹក​នឹង​ហូរ​​លិច​តំបន់​ទំនាប​នា​នា​

រាជធានីភ្នំពេញ៖ ទឹកទន្លេមេគង្គកំពុងបន្តហក់ឡើង ហើយក្នុងរយៈពេល០៤ទៅ០៥ ថ្ងៃខាងមុខ ស្ថានភាពទឹកទន្លេមេគង្គ នៅតាមស្ថានីយជលសាស្ត្រនានា នឹងហូរចូលតាមព្រែក រួចធ្វើឲ្យលិចតំបន់ទំនាបនានា។ នេះបើយោងតាមការជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ។

ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា បើទោះបីជាកម្ពស់ទឹកនៅទាបជាងកម្រិតប្រុងប្រយ័ត្នក្ដី តែទឹកនឹងហូរចូលតាមព្រែកនិងតំបន់ទំនាបនានា ដែលអាចធ្វើឲ្យមានការប៉ះពាល់ដល់ដំណាំកសិកម្ម។ អាស្រ័យដូចនេះ សូមបងប្អូនប្រជាកសិករដែលបង្កបង្កើនផលនៅតាមតំបន់ទំនាប ប្រមូលផលឲ្យបានរួសរាន់៕

ទឹក​ទន្លេ​មេគង្គ​បន្ត​ហក់​ឡើង!​​៤​ទៅ​​៥​ថ្ងៃ​ខាង​មុខ​ទឹក​នឹង​ហូរ​​លិច​តំបន់​ទំនាប​នា​នា​

ប្រភព៖ kqube

  • ទឹក​ទន្លេ​មេគង្គ​បន្ត​ហក់​ឡើង!​​៤​ទៅ​​៥​ថ្ងៃ​ខាង​មុខ​ទឹក​នឹង​ហូរ​​លិច​តំបន់​ទំនាប​នា​នា​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:ជីវិតនិងសង្គម
Tags: