វីរុស Zika ឧក្រិដ្ឋកម្ម និង​ចរាចរណ៍​ធ្វើ​ឱ្យ​ការ​រៀបចំ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក Rio Games ជួប​ការ​លំបាក

រយៈពេល​១​ខែ​ទៀត អូ​ឡាំ​ពិ​ក​២០១៦ នឹង​បើក​ឆាក​ជា​ផ្លូវការ​នៅ​ក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ ប្រទេស​ប្រេ​ស៊ី​ល ហើយ ប៉ុន្តែ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ហាក់​មិនល្អ​ទាល់តែ​សោះ​។ តាម​ការ​ត្រួតពិនិត្យ​ឃើញ​ថា អំពើ​ឧក្រិដ្ឋកម្ម​,​វីរុស Zika និង​បញ្ហា​ចរាចរណ៍ គឺជា​បញ្ហា​ចម្បង​ធ្វើ​ឱ្យ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ខាងលើ​ជួប​ការ​លំ​ពិបាក ។

អ្នក​សារព័ត៌មាន​ក្នុងស្រុក​បាន​សាកសួរ​អ្នក​ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ​ពី​បញ្ហា​ផ្សេង​ៗ​ដែល​អាច​កើតឡើង​ក្នុង​ពិធី​បើក​«Rio Games»​នៅ​ថ្ងៃ​ទី​៥ សីហា ខាង​មុខ ឃើញ​ថា ៨៥%​ចាប់អារម្មណ៍​ពី​បញ្ហា​ឧក្រិដ្ឋកម្ម ៣៩%​ចាប់អារម្មណ៍​ពី​បញ្ហា​ចរាចរណ៍ និង​ក្រៅពី​នេះ​ចាប់អារម្មណ៍​ពី​បញ្ហា​ឆ្លង​វីរុស Zika៕