ធី សុវណ្ណថា​​ ផ្តល់ប្រាក់មូលនិធិ២​លានរៀល​ជូនអ្នកលក់ចេក

រាជធានី​ភ្នំពេញ ៖ ​ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម​ កញ្ញា ធី សុវណ្ណ​ថា ​បាន​ផ្តល់បា្រក់មូលនិធិ​អង្គការចំនួន២លានរៀល​ជូន​ដល់​អ្នកលក់ចេករងគ្រោះ​នៅខេត្តកោះកុង​ ដែល​សមត្ថកិច្ច​ខេត្តកោះកុង​ឃាត់​​រថយន្ត​ឆែក​រក​ឈើ​ប្រណីត​ តែ​រក​មិនឃើញ​ធ្វើ​ឲ្យ​ចេក​ខូច​ដោយសារ​តែ​​សមត្ថកិច្ច​អូស​ ​និង​បោះ​ទម្លាក់ ។

គួរ​រំលឹក​ថា ​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២​ កក្កដា ២០១៦ ​ត្រង់​ចំណុច​លើ​កំណាត់​​ផ្លូវ​លេខ​២៩៧ ចន្លោះ​ព្រំប្រទល់​នៃ​ខេត្តកោះកុង ​និង​ខេត្តពោធិ៍សាត់​ ឬ​ចំណុច​ចំណោទ​ចិន​ កម្លាំង​ពិសេស​ដឹកនាំ​ដោយ​លោក​ យឹ​ម ផេង ស្នងការ​រង​ទទួល​ផែន​សេដ្ឋកិច្ច​​បាន​ស្ទាក់​ចាប់​រថយន្ត​ដឹក​ចេក​មួយ​គ្រឿង ​ដែល​តែងតែ​ដឹក​ចេក​ជា​រឿយ​ៗ​ចេញពី​​ស្រុក​វាល​វែង ឆ្លងកាត់​ខេត្តកោះកុង ​ទៅ​លក់​នៅ​ក្រុងព្រះសីហនុ ​ដោយ​ចោទ​រថយន្ត​ដឹក​ចេក​ខាងលើ​ថា ​ មាន​បង្កប់​ទំនិញ​ខុសច្បាប់ ​តែ​ឆែក​មិនឃើញ​។

ម្ចាស់​រថយន្ត​ដឹក​ចេក​​ឈ្មោះ​លោក​សុខ រតនា ហៅ​វិត អាយុ​២៦​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​គង់ វ៉ា​ន់​លី ​អាយុ​២១​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​២ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​។ បើតាម Facebook របស់កញ្ញា ធី សុវណ្ណថា ក្រៅពីផ្តល់បា្រក់ជូន​ជនរងគ្រោះ​នោះរួចមក​ កញ្ញាក៍បានញុំាបាយ​ជាមួយអ្នកលក់ចេក​នោះផងដែរ ៕