Palace ទិញខ្សែការពារពីក្លិបគូរសត្រូវ West Ham

ក្លិប Crystal Palace បានចុះហត្ថលេខាជាមួយខ្សែការពារ James Tomkins ពីក្លិបគូរសត្រូវនៅលីក Premier League គឺញញួរធំ West Ham ក្នុងតម្លៃខ្លួន ១០លានផោន។

James-Tomkins-ft16

កីឡាករវ័យ ២៧ឆ្នាំ ដែលចុះហត្ថលេខា ៥ឆ្នាំនេះ គឺជាកីឡាករទី៣ ដែលបានផ្ទេរចូលក្លិប Palace នារដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើកណ្តាល Andros Townsend និងអ្នកចាំទី Steve Mandanda។

Tomkins បានចូលលេងឲ្យថ្នាល របស់ West Ham កាលពីអាយុ ៧ឆ្នាំ និងបន្តចូលលេងឲ្យឈុតធំ បាន ២៤៣ ប្រកួត ស៊ុតបញ្ចូលទីបាន ១១គ្រាប់។

ប្រធានក្លិប Palace លោក Steve Parish និយាយថា Tomkins គឺជាកីឡាករម្នាក់ដែល គ្រូបង្វឹក Alan Pardew តែងតែចង់ចុះហត្ថលេខាជាមួយ៕