កម្លាំងអាវុធហត្ថ ខេត្តបាត់ដំបង ចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា

(បាត់ដំបង)៖ កម្លាំងកងអាវុធហត្ថ ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ស្ថិតក្នុងចំណុចភូមិប្រឡាយ ឃុំមោង ស្រុកមោងឫស្សី។

លោក ឡាច វ៉ាន់ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ សួង ចាន់ អាយុ៣៦ឆ្នាំ បានយកកាំបិតប៉័ងតោ ទៅកាប់សំដៅទៅលើឈ្មោះ ប្រាក់ ព្រឿន ភេទប្រុស អាយុ៤៥ឆ្នាំច្រើនកាំបិត ចំមុខ និងចំខ្នង បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ។

លោក ឡាច វ៉ាន់ បានបញ្ជាក់ថា មូលហេតុកើតអំពើហឹង្សានេះ ព្រោះជនសង្ស័យខឹងនឹងអ្នកជិតខាង ហើយបានយកកាំបិតមកកាន់ ឃើញសភាពមិនស្រួលជនរងគ្រោះ បានសុំយកកាំបិតទៅទុក តែជនសង្ស័យមិនឲ្យ ហើយដណ្តើមគ្នា ស្រាប់តែពេលនោះជនសង្ស័យបានកាប់ ទៅលើជនរងគ្រោះតែម្តង។ ក្រោយពេលកើតហេតុ កម្លាំងអាវុធហត្ថ ស្រុកមោងឬស្សី បានទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីបញ្ជូនជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុក និងចាប់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយសារតែ បុរសជាប្តីចាក់ជាច្រើនកាំបិត កាលពីវេលាម៉ោង០០និង៣០នាទីឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ នៅ​ផ្ទះជួលគ្មានលេខ ផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជា​ប្រពន្ធ មានឈ្មោះ សព.ទូលាស់ ម៉ៃយ៉ាន ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះកើតហេតុ ។ ចំណែកជនសង្ស័យជាប្តី ឈ្មោះ បេ វ៉ាន់សាក់ អាយុ៣៤ឆ្នាំ មុខរបរកាប់គោ។ តាមការបំភ្លឺរបស់កូនប្រុសរបស់ជនរងគ្រោះ ឈ្មោះ សេត រ៉ូហ៊ាត ភេទប្រុស​អាយុ៨ឆ្នាំ បាននិយាយ ប្រាប់ សមត្ថកិច្ចថា​ នៅវេលាម៉ោង៨យប់​ ថ្ងៃ១ខែកក្កដា​ ឆ្នាំ២០១៦ រូបគេបានចូលដេកក្នុងផ្ទះ ជាមួយម្តាយ របស់គេ​ជាមួយប្អូនស្រី ចំណែកប៉ារបស់គេបានទៅដេកយាមគោ នៅក្រោលគោមាត់ទន្លេ ។ ពេលដេកលក់មិនដឹងម៉ោង ប៉ុន្នានស្រាប់តែឮសូរសំឡេងម្តាយរបស់គេស្រែកជួយផងៗ ពេលនោះភ្ញាក់ពីដេកឡើង ស្រាប់តែឃើញប៉ា របស់​គេកំពុងតែយកកាំបិត ចាក់មកលើម្តាយរបស់ខ្លួនចាក់យកៗ ជាច្រើនកាំបិត ពេលនោះម្តាយ របស់គេក៍រត់ចេញ​ទៅក្រៅផ្ទះ ហើយដួលមុខផ្នះស្លាប់តែម្តង ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្លាំងអាវុធហត្ថ ខេត្តបាត់ដំបង ចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា

កម្លាំងអាវុធហត្ថ ខេត្តបាត់ដំបង ចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា