ទឹកជំនន់ បង្កឡើងដោយព្យុះភ្លៀងនៅចិន ជ្រូករាប់ពាន់ក្បាលក្នុងកសិដ្ឋាន កំពុងរងហានិភ័យ ខណៈម្ចាស់ឈរយំទាំងព្រួយចិត្ត

ចិន៖ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ចិនកំពុងតែរងការគំរាមកំហែងជាខ្លាំង ពីបាតុភូតគ្រោះធម្មជាតិ ព្យុះភ្លៀង ទឹកជំនន់ កក្រើកមេឃកក្រើកដី  ដែលបានបង្កឲ្យមនុស្សជាច្រើនរយនាក់ ស្លាប់បាត់បង់ជីវិត  និងមនុស្សរាប់សិបនាក់ផ្សេងទៀត បានបាត់ខ្លួនផងដែរ។

មិនតែប៉ុណ្ណោះ សូម្បីតែសត្វចិញ្ចឹមក្នុងកសិដ្ឋានជាច្រើនពាន់ក្បាល នៅស្រុកចិនទៀតសោត ក៏កំពុងតែរងហានិភ័យខ្ពស់  លិចលង់ សឹងតែរកជម្រកជ្រកកោនមិនបានឡើយ ជាហេតុធ្វើឲ្យម្ចាស់កសិដ្ឋានគ្រប់រូប មានការព្រួយបារម្ភ ឈរយំដោយមិនដឹងខ្លួន។

នេះបើយោងតាមប្រភពបានឲ្យដឹងថា រូបភាពជាច្រើនសន្លឹក កំពុងតែរីកសុះសាយនៅលើបណ្តាញផ្សព្វផ្សាយសង្គម បង្ហាញពីទិដ្ឋភាពនៃម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក ជាមួយនឹងទឹកមុខរលីងរលោង ចង់យំផងអីផង ខណៈជ្រូករាប់ពាន់ក្បាលរបស់ពួកគាត់ រងការលិចលង់ដោយទឹកជំនន់ គ្មានកន្លែងត្រូវជ្រកកោន។

គួរឲ្យដឹងថា ជ្រូកចិញ្ចឹមទាំងអស់នេះ ត្រូវបានរងការលិចលង់ តាំងពីថ្ងៃច័ន្ទមកម៉្លេះ ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងជោគជាំនៅស្រុក Shucheng ខេត្ត Anhui ប្រទេសចិន។ លើសពីនេះ មនុស្សរាប់សិននាក់ផ្សេងទៀត ក៏ត្រូវបានស្លាប់នៅក្នុងហេតុការណ៍គ្រោះទឹកជំនន់នេះ តាមបណ្តោយដងទន្លេ Yangtze និងមានពលរដ្ឋរាប់លាននាក់ទៀត រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។

ជាមួយគ្នានេះដែរ បើតាមរបាយការណ៍ជំហានដំបូង បានឲ្យដឹងថា សត្វជ្រូកប្រមាណជា ៦,០០០ក្បាល ក្នុងកសិដ្ឋាន ដែលកំពុងរងការលិចលង់នោះ មិនអាចត្រូវផ្លាស់ទៅណាបានឡើយ ព្រោះខ្លាចមានការឆ្លងមេរោគ ពីបរិយាកាសខាងក្រៅ។ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ឥលូវនេះមានក្រុមជួយសង្គ្រោះ បានចុះទៅដល់ទីតាំងកសិដ្ឋានខាងលើ ដើម្បីយកសត្វជ្រូកទាំងអស់នោះចេញផងដែរ។

ប្រភពបន្តទៀតថា បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងទៀតថា លោក Li Zuming និង លោក Li Jie ជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក កសិកម្ម និង អភិវឌ្ឍន៍បរិស្ថានវិទ្យា ឬហៅថា “Kang Yuan Agriculture and Ecology Development” បានឲ្យដឹងថា ពេលនេះជ្រូកជាច្រើនក្បាលរបស់ពួកគាត់ ត្រូវបានជួយសង្គ្រោះហើយ  ហើយពួកគាត់ចង់ក៏ចង់និយាយថាពាក្យថា លាហើយ ទៅកាន់សត្វជ្រូកទាំងអស់នោះ មុនពេលដែលពួកវា ត្រូវបានក្រុមជួយសង្គ្រោះ យកចេញពីកសិដ្ឋានទៅផងដែរ ហើយពួកគាត់ទាំងពីរនាក់ ពិតរីករាយជាខ្លាំងដែលជ្រូកទាំងអស់ ក្នុងកសិដ្ឋានត្រូវបានរួចផុតពីសេចក្តីស្លាប់។

ទន្ទឹមនឹងនោះផងដែរ អ្នកនិយមលេងបណ្តាញអីុនធឺណែតជាច្រើន ក៏បានសម្តែងភាពអាណិតអាសូរ ទៅដល់ជ្រូនរាប់ពាន់ក្បាលទាំងអស់នោះផងដែរ។

គូសបញ្ជាក់ដែរថា ប្រភពពីមន្រ្តីជំនាញ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ម្សិលមិញនេះ នាយករដ្ឋមន្រ្តីចិន លោក Li Keqiang ក៏បានធ្វើដំណើរចុះសាកសួរសុខទុក ប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងខេត្តមួយចំនួនដែលបានលិចលង់ បង្កឡើងដោយព្យុះភ្លៀងនេះផងដែរ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ជាមួយគ្នានេះដែរ បើតាមប្រភពបានឲ្យដឹងថា   ខណៈមានភ្លៀងធ្លាក់មិនឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រភពបន្តថា ភ្លៀងធ្លាក់ក្នុងល្បឿនចន្លោះពី ១០ទៅ៥០សង់ទីម៉ែត្រ ទៅលើខេត្តចំនួន៧ ហើយថែមទាំងមានព្យុះបោកបក់យ៉ាងខ្លាំងក្លា ក្នុងល្បឿន ១,៦០០គីឡូម៉ែត្រក្នុងមួយម៉ោង កាត់តាមតំបន់កណ្តាលនៃភាគខាងត្បូងប្រទេសចិនផងដែរ។

គួរឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សប្រមាណជា ៤៥នាក់ បានបាត់ខ្លួន និងប្រជាជនប្រមាណជា ៣៣លាននាក់ទៀតផងដែរ ដែលត្រូវបានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីគ្រោះធម្មជាតិទឹកជំនន់នេះ និងថែមទាំងបានបំផ្លិចបំផ្លាញជា​ផ្លូវថ្នល់ ផ្លូវរថភ្លើង បង្កជាការលេចលង់ រាំងស្ទះដល់ការធ្វើដំណើរថែមទៀតផង។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា មានចំនួនមនុស្សស្លាប់ ២៣នាក់ ដោយសារតែការបាក់ដី នៅក្នុងខេត្ត Guizhou និងមនុស្សចំនួន ៨នាក់ផ្សេងទៀត បានស្លាប់នៅក្នុងទីក្រុង Wuhan ខេត្ត Hubei ដោយសារតែការដួលរលំ បាក់ជញ្ជាំងអគារ។

ប្រភពបានឲ្យដឹងទៀតថា ភ្លៀងនឹងនៅតែបន្តធ្លាក់ជាខ្លាំង រហូតដល់ថ្ងៃពុធសប្តាហ៍នេះ ដែលវានិងបន្តបោកបក់ ឆ្លងកាត់តំបន់មួយចំនួនទៀត នៅភាគខាងត្បូង និងភាគខាងលិច ប្រទេសចិនផងដែរ។

គូសបញ្ជាក់ដែរថា ប្រភពពីមន្រ្តីជំនាញ បានឲ្យដឹងថា ប្រជាជនច្រើនជាង ១៨០នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយគ្រោះទឹកជំនន់មួយនេះ តាមដងទន្លេ Yangtze ក្នុងប្រទេសចិន ក្រោយពីមានភ្លៀងធ្លាក់ជោកជាំយ៉ាងខ្លាំងនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទឹកជំនន់ បង្កឡើងដោយព្យុះភ្លៀងនៅចិន ជ្រូករាប់ពាន់ក្បាលក្នុងកសិដ្ឋាន កំពុងរងហានិភ័យ ខណៈម្ចាស់ឈរយំទាំងព្រួយចិត្ត

ទឹកជំនន់ បង្កឡើងដោយព្យុះភ្លៀងនៅចិន ជ្រូករាប់ពាន់ក្បាលក្នុងកសិដ្ឋាន កំពុងរងហានិភ័យ ខណៈម្ចាស់ឈរយំទាំងព្រួយចិត្ត

ទឹកជំនន់ បង្កឡើងដោយព្យុះភ្លៀងនៅចិន ជ្រូករាប់ពាន់ក្បាលក្នុងកសិដ្ឋាន កំពុងរងហានិភ័យ ខណៈម្ចាស់ឈរយំទាំងព្រួយចិត្ត

ទឹកជំនន់ បង្កឡើងដោយព្យុះភ្លៀងនៅចិន ជ្រូករាប់ពាន់ក្បាលក្នុងកសិដ្ឋាន កំពុងរងហានិភ័យ ខណៈម្ចាស់ឈរយំទាំងព្រួយចិត្ត

ទឹកជំនន់ បង្កឡើងដោយព្យុះភ្លៀងនៅចិន ជ្រូករាប់ពាន់ក្បាលក្នុងកសិដ្ឋាន កំពុងរងហានិភ័យ ខណៈម្ចាស់ឈរយំទាំងព្រួយចិត្ត