បទ​ចម្រៀង Original Song ទាំង ៥ ដែល​ល្បី​មាន​អ្នក​ចូល​មើល​ច្រើនជាងគេ​

6 Videos


មួយរយៈខ្លីនេះគេឃើញមានផលិតកម្ម ក៏ដូចជាតារាចម្រៀងល្បីៗមួយចំនួនធ្វើ និង បានបញ្ចេញបទចម្រៀងនិពន្ធថ្មីៗជាច្រើនលើបណ្តាញសង្គមជាបន្តបន្ទាប់ ដែលទទួលបានការគាំទ្រពីប្រិយមិត្តអ្នកស្តាប់យ៉ាងច្រើន ។ តើប្រិយមិត្តដឹងទេថា បទចម្រៀង Original Song ល្បីៗដែលនិពន្ធដោយស្នាដៃកូនខ្មែរចុងក្រោយនេះមានបទអ្វីខ្លះ ហើយមានចំនួននៃការចូលមើលប៉ុន្មានដងដែរ ? ខាងក្រោមនេះជាចំនួនដងនៃអ្នកចុចចូលទស្សនាបទចម្រៀងនិពន្ធថ្មីៗលេចធ្លោទាំង ៥ បទ របស់អ្នកនិពន្ធ និង អ្នកចម្រៀង ៥ រូប នៅក្នុងប្រព័ន្ធ YouTube ដែលល្បីខ្លាំងជាងគេក្នុងឆ្នាំ ២០១៦ ។

P9

បទ​ចម្រៀង Original Song ទាំង ៥ ដែល​ល្បី​មាន​អ្នក​ចូល​មើល​ច្រើនជាងគេ​

១-បទ«រាំញីកែងជើង» របស់លោក ងួន ចាន់ដេវីដ : ទោះបីជាកន្លងផុតទៅមួយរយៈ ប៉ុន្តែបទ«រាំញីកែងជើង»នេះក៏នៅតែពេញនិយម និង ទទួលបានការគាំទ្រច្រើនបំផុតពីប្រិយមិត្តអ្នកគាំទ្រខ្មែរ ព្រោះបទនេះជាបទថ្មីទីមួយដែលមានស្ទីលរាំប្លែក បង្កើតឡើងដោយស្នាដៃកូនខ្មែរ ។ រហូតមកដល់ពេលនេះបទ«រាំញីកែងជើង»ទទួលបានការចូលទស្សនាចំនួន ៤,៨៦៦,២៩៥ ដង ។

បទ​ចម្រៀង Original Song ទាំង ៥ ដែល​ល្បី​មាន​អ្នក​ចូល​មើល​ច្រើនជាងគេ​

២-បទ«ទីបំផុត» របស់លោក ហេង ពិទូ : បទនេះក៏កំពុងតែទទួលបានការគាំទ្រខ្លាំងពីប្រិយមិត្តទស្សនិកជនដែរ ដែលត្រូវបាននិពន្ធឡើងដោយតារាចម្រៀង ហេង ពិទូ និង ច្រៀងដោយលោកផ្ទាល់ថែមទៀត ។ បើគិតមកដល់ត្រឹមថ្ងៃនេះ បទ«ទីបំផុត»របស់លោក ហេង ពិទូ មានចំនួននៃការចូលទស្សនា ២,៥០៣,៧០៣ ដង ។

បទ​ចម្រៀង Original Song ទាំង ៥ ដែល​ល្បី​មាន​អ្នក​ចូល​មើល​ច្រើនជាងគេ​

៣-បទ«នៅទីនេះមានមនុស្សខូចចិត្ត» និពន្ធដោយលោក ហេង ពិទូ បកស្រាយដោយ VJ ADDA : បទនេះគឺនៅតែទទួលបានការគាំទ្រ និង លើកយកមកច្រៀង Cover ជាបន្តបន្ទាប់ពីសំណាក់ប្រិយមិត្តមួយចំនួនធំ ហើយទៅដល់ទីណាក៏គេឮសូរតែការច្រៀងបទនេះជារឿយៗ ។ ចំពោះចំនួននៃការចុចចូលមើលគឺច្រើនគួរឱ្យកត់សម្គាល់ មានរហូតដល់ទៅ ១,៣៨៣,០៥៩ ដងឯណោះ ។

បទ​ចម្រៀង Original Song ទាំង ៥ ដែល​ល្បី​មាន​អ្នក​ចូល​មើល​ច្រើនជាងគេ​

៤-បទ«ស៊ូឃ្លាត» របស់លោក Tin Mark បកស្រាយដោយលោក វង្ស ដារ៉ារតនា : ក្នុងចំណោមបទនិពន្ធថ្មីល្បី បទ «ស៊ូឃ្លាត» ក៏ជាបទមួយនៅតែជាទីពេញនិយមដដែលសម្រាប់ប្រិយមិត្តអ្នកគាំទ្រ ។ សម្រាប់ពេលនេះបទ«ស៊ូឃ្លាត»មានចំនួនអ្នកចុចចូលមើលបានរហូតដល់ ៥០៩,១៦២ ដង ។

បទ​ចម្រៀង Original Song ទាំង ៥ ដែល​ល្បី​មាន​អ្នក​ចូល​មើល​ច្រើនជាងគេ​

៥-បទ«ជីវិតក្មេងរើសសំរាម» របស់ ពេជ្រ សោភា : បទបែបមនោសញ្ចេតនា ទឹកភ្នែករបស់ ពេជ្រ សោភា មួយបទនេះពិតជាបានទាក់យកបានប្រជាប្រិយភាពខ្លាំងណាស់ ព្រោះត្រឹមតែប៉ុន្មានសប្តាហ៍ដំបូងដែលចេញវីដេអូចម្រៀងនេះ គឺទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតមានអ្នកចុចចូលមើលជាងបួនសែនដង ពោលគឺមានចំនួន ៤៤៤,៧៤៧ ដងឯណោះ ។

បទ​ចម្រៀង Original Song ទាំង ៥ ដែល​ល្បី​មាន​អ្នក​ចូល​មើល​ច្រើនជាងគេ​

៥ បទនេះគឺជាបទ Original Song លំដាប់កំពូល ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្តទស្សនិកជន មិនត្រឹមតែបទចម្រៀងទាំង ៥ បទនេះទេដែលល្បី គឺនៅមានបទនិពន្ធថ្មីជាច្រើនបទទៀតដែលកំពុងតែទទួលបានការគាំទ្រ តួយ៉ាងដូចជា បទ«សុំឈឺមួយថ្ងៃបានហើយ»របស់លោក ហា សីហា បទថ្មីរបស់ ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា ដែលទើបនឹងចេញក៏កំពុងតែទទួលបានការគាំទ្រដែរ ។ គួរបញ្ជាក់ផងដែរថា តួលេខនៃការចុចចូលមើលបទចម្រៀងដែលនិពន្ធដោយទឹកដៃកូនខ្មែរខាងលើទាំង ៥ បទនេះ គឺយើងស្រង់គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០១៦ ៕ សាកល