ខួបកំណើត សៅ ឧត្ដម សុទ្ធតែ​តារា​ល្បីៗ​ចូលរួម​

6 Videos

សៅ ឧត្ដម បានប្រារព្ធពិធីខួបកំណើតរបស់ខ្លួនកាលពីយប់ថ្ងៃទី ០៥ កក្កដា នេះ នៅក្នុងភោជនីយដ្ឋានមួយក្នុង រាជធានីភ្នំពេញ ដែលមានភ្ញៀវកិត្តិសយចូលរួមសុទ្ធតែជាតារាចម្រៀង និង សម្ដែងប្រុសស្រីល្បីៗ បង្ហាញពី ចំណងមិត្តភាពយ៉ាងស្អិតល្មួតញ៉ាំងបរិយាយកាសនៃកម្មវិធីឱ្យកាន់តែអធិកអធមថែមទៀត ។

P9

ខួបកំណើត សៅ ឧត្ដម សុទ្ធតែ​តារា​ល្បីៗ​ចូលរួម​

វត្តមាននៃមិត្តភក្ដិសិល្បករល្បីៗដែលផ្ដល់ជាកិត្តិយសក្នុងពិធីនោះមានដូចជា សុគន្ធ នីសា ថន លក្ខិណា អ៊ាម វន្នី ខេម ម៉ៅ ហាជី អេនឌី និង មិត្តភក្ដិស្និទ្ធស្នាលរបស់លោកមួយចំនួនទៀត ។

ខួបកំណើត សៅ ឧត្ដម សុទ្ធតែ​តារា​ល្បីៗ​ចូលរួម​

ទោះបីជា សៅ ឧត្ដម មិនទាន់ប្រកាសខ្លួនចូលច្រៀងក្នុងផលិតកម្មណាមួយពេញសិទ្ធិក៏ដោយ ក៏តារាចម្រៀងស្រស់សង្ហារូបនេះត្រៀមនឹងចេញបទ Original ផ្ទាល់ខ្លួនផងដែរ ដែលមានចំណងជើងថា «ម្នាក់នេះ ឬម្នាក់នោះ» ។ ប៉ុន្តែបើតាមការបញ្ចាក់របស់លោកដល់អ្នកសារព័ត៌មានកន្លងមក បានឱ្យដឹងថា លោកក៏នឹងត្រៀមបង្ហាញខ្លួន ក្នុងផលិតកម្មថ្មីមួយដែរ ព្រោះតែគោលការណ៍របស់ផលិតកម្មនោះត្រូវនឹងឧត្ដមគតិរបស់លោកដែលចង់ច្រៀងតែបទ Original Song បូករួមទាំងលក្ខខណ្ឌមួយចំនួនទៀតស្របតាមការចង់បានរបស់លោកផងដែរ ៕ ភូមិន្ទ