ប្រព័ន្ធ​ផ្សព្វ​ផ្សាយៈ ចិន​​ត្រូវ​តែ​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ជម្លោះ​យោធា នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

ក្រុងប៉េកាំងៈ កាសែតចិនដ៏មានឥទ្ធិពលមួយ បាននិយាយពីថ្ងៃអង្គារថា ចិននឹងត្រៀមខ្លួនឯងជាស្រេច សម្រាប់ការប្រឈមមុខដាក់គ្នាខាងយោធានៅក្នុងសមុទ្រចិនខាងត្បូង ខណៈចិនចាប់ផ្តើមសមយុទ្ធជើងទឹក នៅថ្ងៃពុធនេះ មួយសប្តាហ៍មុនសេចក្តីសម្រេចចិត្តមួយរបស់តុលាការអន្តរជាតិមួយស្តីពីជម្លោះមួយ នៅទីនោះរវាងចិន និងហ្វីលីពីន។

ភាពតានតឹង បាននិងកំពុងកើនឡើងនៅមុនសេចក្តីសម្រេចចិត្ត ថ្ងៃទីទី ១២ កក្កដា របស់សវនាការតុលាការអាជ្ញាកណ្តាល នៅក្រុងឡាអេ របស់ប្រទេសហូឡង់។នៅក្នុងបទអត្ថាធិប្បាយរួមក្នុងការចេញផ្សាយជាភាសាចិន និងអង់គ្លេសរបស់ខ្លួន កាសែតរដ្ឋ Global Times បាននិយាយថា ជម្លោះ ដែលស្មុគស្មាញ រួចហើយដោយអន្តរាគមន៍អាមេរិក ពេលនេះប្រឈមនឹងការកើនឡើងថែមទៀត ដោយសារតែការគំរាម កំហែងដែលបង្កដោយសាលាក្តីនោះចំពោះអធិបតេយ្យភាពចិន។

កាសែតនោះ បាននិយាយថា៖ «ក្រុងវ៉ាស៊ីនតោន បានពង្រាយក្រុមប្រយុទ្ធនាវាពិឃាតពីរជុំវិញសមុទ្រចិនខាងត្បូង ហើយគេចង់បញ្ជូនសញ្ញាដោយបញ្ចេញសាច់ដុំរបស់ខ្លួន។ ក្នុងនាមជាមហាអំណាចធំបំផុតនៅក្នុងតំបន់ គេរង់ចាំការស្តាប់បង្គាប់របស់ចិន»។

កាសែតនោះ បានបន្ថែមថា៖ «ចិន គួរបង្កើនការផលិតសមត្ថភាពកំញើញខាងយោធារបស់ខ្លួន។ ថ្វីបើចិន មិនអាចតាមទាន់ខាងយោធារបស់អាមេរិកក្នុងរយៈពេលខ្លី ខ្លួនក៏អាចធ្វើឲ្យអាមេរិកសងការចំណាយដែលខ្លួនមិនអាចប្រជែងបាន បើសិនជាពួកគេធ្វើអន្តរាគមន៍ក្នុងជម្លោះសមុទ្រចិនខាងត្បូងដោយប្រើកម្លាំង»។

កាសែតនោះបានគូសបញ្ជាក់ថា៖ «ចិន សង្ឃឹមថា ជម្លោះទាំងឡាយ អាចត្រូវបានដោះស្រាយដោយការចរចា ប៉ុន្តែគេត្រូវតែត្រៀមខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នាខាងយោធាណាមួយ។ នោះ គឺជាសុភវិនិច្ឆ័យនៅក្នុងទំនាក់ទំនងអន្តរជាតិ»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍


Related Posts