អាហារ​ដ៏​ល្អ​បួន​ប្រភេទ​សម្រាប់​ស្ត្រី​អាយុ​លើស​៣០​ឆ្នាំ​

អាហារ​ដ៏​ល្អ​បួន​ប្រភេទ​សម្រាប់​ស្ត្រី​អាយុ​លើស​៣០​ឆ្នាំ​

ពេលស្ត្រីមានអាយុលើស ៣០ឆ្នាំ កម្រិតយឺតយាររបស់ស្បែក នឹងចាប់ផ្តើមថមថយ។ ទោះបីបច្ចុប្បន្ន មានផលិតផលថែរក្សាស្បែកជាច្រើនក៏ដោយ តែវាគ្រាន់តែអាចព្យាបាលរោគសញ្ញា គឺពុំ មែនជាផលិតផលព្យាបាលជំងឺឡើយ។ ខាងក្រោមនេះ ជាអាហារបួនប្រភេទ ប្រឆាំងភាពចំណាស់ ដែលអាចជួយ ពន្យារដំណើរការជរាភាពរបស់ស្បែកៈ

១.តែបៃតងៈ ចំពោះស្ត្រីទទួលទានតែ និងកាហ្វេច្រើនពេក អាចបង្កការខ្វះឈាម អាស្រ័យហេតុនេះស្ត្រី គួរកំហិតការទទួលទានកាហ្វេ។ ក្រៅពីកត្តាជីវជាតិខ្វះឈាម នៅអាចបណ្តាលពីជំងឺ ដូចជាជំងឺមហារីក ឫសដូងដូងបាត រលាកដំបៅក្រពះ ពោះវៀន ទទួល ទានអាស្ពីរីនយូរថ្ងៃ។អ្នកអាចជំនួសកាហ្វេ នៅពេលព្រឹក ដោយតែបៃតងមួយពែង។ តែបៃតង សម្បូរសារជាតិប្រឆាំងអុកស៊ីតកម្ម។ ការស្រាវជ្រាវ បានរកឃើញថា តែបៃតងពុំត្រឹមតែអាចកែប្រែឱ្យប្រសើរកម្រិតបំប្លែងសារជាតិរបស់សរីរាង្គប៉ុណ្ណោះទេ តែនៅអាចជួយបន្ថយគ្រោះថ្នាក់កើតជំងឺបេះដូង និងមហារីក។ ប៉ុន្តែអ្នកត្រូវជ្រើសយកតែបៃតងធម្មជាតិ (តែស្រស់)។

២.ពពួកបន្លែពណ៌បៃតងចាស់ៈ ពួកអ្នកវិទ្យាសាស្ត្រ បានអះអាងថា បន្លែ ដូចជា ផ្កាស្ពៃខៀវ បន្លែពួយឡេង និងស្លឹកវ៉ាសាប៊ី ល្អបំផុតសម្រាប់ស្ត្រីអាយុលើស៣០ឆ្នាំ ដោយសារវាសម្បូរទៅដោយសារជាតិប្រឆាំងអុកស៊ីតកម្ម សែលុយឡូស និងដែក។ ពេលទទួលទានបន្លែទាំងនេះ អ្នកអាចបន្ថែមខ្ទឹមស ប្រេងអូលីវ និងទឹកក្រូចឆ្មារ។

៣.ធញ្ញជាតិៈ វិធីប្រសិទ្ធភាពបំផុត ដើម្បីមានគ្រប់សារជាតិដែក គឺទទួលទានធញ្ញជាតិ ព្រោះធញ្ញជាតិសម្បូរដែក ហើយសារជាតិដែក ដើរតួនាទីសំខាន់មួយក្នុងការបង្ការខ្វះឈាម ខ្វះដែក។ ក្រៅពីនេះ ស្ត្រីពេលមានគភ៌នោះ តម្រូវការដែក នឹងកើនឡើង។ ខ្វះឈាម ខ្វះដែក អាចបណ្តាលឱ្យទ្រុឌទ្រោម អស់កម្លាំង ខ្វះការប្រមូលផ្តុំ… ។

៤.ទឹកដោះគោមានជាតិខ្លាញ់តិចៈ ស្ត្រីងាយត្រូវបាត់បង់ឆ្អឹង ពុកឆ្អឹងជាងបុរស ពិសេសៗអាយុ ៣០ឆ្នាំ។ នេះជាមូលហេតុដែលហេតុអ្វីអ្នកត្រូវត្រួតពិនិត្យដង់ស៊ីតេឆ្អឹងក្រោយអាយុ ៣០ឆ្នាំ។ ស្ត្រីមានទម្ងន់ស្រាលមានបរិមាណឆ្អឹងទាប នោះ កាន់តែមានគ្រោះថ្នាក់ខ្ពស់។កាល់ស្យូមជាសារជាតិជីវជាតិចាំបាច់មួយ ដើម្បីកែប្រែឱ្យប្រសើរឡើង ដង់ស៊ីតេឆ្អឹងរបស់មនុស្ស។ ស្ត្រីសឹងតែទាំងអស់ ត្រូវការពី១.០០០ ដល់១.២០០ មិល្លីក្រាមកាល់ស្យូម ក្នុងមួយថ្ងៃ។ ប៉ុន្តែជាក់ស្តែង វាលំបាកណាស់ ដើម្បីឆ្លើយតបតម្រូវការនេះ ហើយរឿងនេះ នឹងធ្វើឱ្យកើនគ្រោះថ្នាក់ពុកឆ្អឹង។ អ្នកជំនាញការ បានបង្ហាញថា ការទទួលទាន អាហារសម្បូរកាល់ស្យូម ពុំត្រឹមតែជំរុញសុខភាពរបស់ស្ត្រីមានគភ៌ប៉ុណ្ណោះទេ តែនៅអាចធានាការចេញទឹកដោះ ក្នុងដំណាក់កាលឱ្យកូនបៅ។ទឹកដោះគោមានជាតិខ្លាញ់តិច ជាប្រភពដ៏ល្អមួយរបស់កាល់ស្យូម។ វាពុំត្រឹមតែពុំសូវមានជាតិខ្លាញ់ប៉ុណ្ណោះទេ តែនៅផ្ទុកវីតាមីន D អាចបង្កើនលទ្ធភាពស្រូបយកកាល់ស្យូមរបស់សរីរាង្គ។ ក្រៅពីនេះ ការទទួលទា ន៣-៤ ប្រភេទផលិតផលពីទឹកដោះគោរាល់ថ្ងៃ ក៏អាចជួយសម្រកទម្ងន់៕

ប្រភព៖ iknow

  • អាហារ​ដ៏​ល្អ​បួន​ប្រភេទ​សម្រាប់​ស្ត្រី​អាយុ​លើស​៣០​ឆ្នាំ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:សុខភាព
Tags: