ការ​តាំង​បង្ហាញ​រឿង​អាសអាភាស​បែប​ VR នៅ​ជប៉ុន​ត្រូវ​រំសាយ​ចោល​ព្រោះ…

ព្រឹត្តិការ​ណ៍​តាំង​បង្ហាញ​រឿង​ស្រើប​ស្រាល​បែប​ VR លើក​ដំបូង​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ទីក្រុង​តូក្យូ​​ត្រូវ​បាន​រំសាយ​ចោល​វិញ​ ព្រោះ​តែ​មាន​មនុស្សមក​ចូល​រួម​ច្រើន​ពេក។

 

ការ​តាំង​បង្ហាញ​រឿង​អាសអាភាស​បែប​ VR នៅ​ជប៉ុន​ត្រូវ​រំសាយ​ចោល​ព្រោះ…

 

ព្រឹត្តិការ​​មាន​ឈ្មោះ​ថា​​ Adult VR Fest 01 ​ប្រារព្ធ​ឡើង​នៅ​សង្កាត់​  Akihabara។ ព្រឹត្តិការ​នេះ​​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​​ប្រហែល​ ៦០០ នាក់​ មក​ចូល​រួម ដែល​ធ្វើ​ឲ្យ​ដង​វិថី​មាន​ការ​កកស្ទះ​រហូត​ដល់​មាន​ការ​អន្តរាគមន៍​ពី​ប៉ូលិស​ថែម​ទៀត​ផង។

 

​Adult VR Fest 01 រៀប​ចំ​ឡើង​ដោយ​មាន​ជា​វ៉ែនតា​ពាក់​ភ្នែក​ជា​ច្រើន​គ្រឿង​សម្រាប់​ឲ្យ​អ្នក​ចូល​រួម​សាក​ល្បង​ បូក​រួម​ជា​​មួយ​គ្រឿង​​បន្ថែម​ផ្សេងៗ​ទៀត​ ដែល​ធ្វើ​ឲ្យ​ការ​ទស្សនា​រឿង​អាសអាភាស​កាន់​តែ​ដូច​ពិតៗ មាន​ដូច​ជា​ដៃ​សិប្បនិម្មិត, ប្រអប់​ពិសេស និង​តុក្កតា​ស្រី​ដែល​អាច​ធូរ-ប៉ោង​ ដោយ​ខ្លួន​ឯង​បាន។

 

ការ​តាំង​បង្ហាញ​រឿង​អាសអាភាស​បែប​ VR នៅ​ជប៉ុន​ត្រូវ​រំសាយ​ចោល​ព្រោះ…

 

ខាង​ក្រោម​​នេះ​ជា​​ប្រអប់​ដ៏​ពិសេស​មួយ​ ដោយ​ផ្ដល់​ជូន​បទ​​នូវ​ពិសោធន៍​​ដល់​អ្នក​ដែល​ដាក់​ដៃ​ចូល​ក្នុង​ប្រអប់​នេះ​ ឲ្យ​គេ​មាន​អារម្មណ៍​ប្រៀប​ដូច​ជា​បាន​ប៉ះ​សុដន់​មនុស្ស​ពិតៗ ព្រោះ​ថា​បច្ចេកវិទ្យា​នឹង​ចាប់​យក​ចលនា​ដៃ​មនុស្ស​ រួច​បាញ់​ខ្យល់​ឲ្យ​ចំ​ទិស​ដៅ​ ដើម្បី​ធ្វើ​ឲ្យ​ដូច​មាន​អារម្មណ៍​ពិតៗ។​​​

 

ការ​តាំង​បង្ហាញ​រឿង​អាសអាភាស​បែប​ VR នៅ​ជប៉ុន​ត្រូវ​រំសាយ​ចោល​ព្រោះ…
​​​
ឯ​ខាង​ក្រោម​នេះ​វិញ​​កាន់​តែ​ពិសេស​ ដោយ​ពេល​ពាក់​វ៉ែនតា​ VR រួច​ ទស្សនិកជន​អាច​បញ្ចេញ​កាយ​វិការ​ផ្សេងៗ​គ្នា​ទៅ​លើ​ តុក្កតា​ស្រី​ដែល​អាច​ប៉ោង​ និង​ ធូរ​ដោយ​ខ្លួន​ឯង​បាន អំឡុង​ពេល​ទស្សនា​រឿង​អាស​អាភាស​ ដែល​ធ្វើ​ឲ្យ​កាន់​តែ​មាន​អារម្មណ៍​ដូច​ពិតៗ។

 

ការ​តាំង​បង្ហាញ​រឿង​អាសអាភាស​បែប​ VR នៅ​ជប៉ុន​ត្រូវ​រំសាយ​ចោល​ព្រោះ…

 

ត្បិត​ថា​កម្មវិធី​នេះ​បាន​រំសាយ​ចោល​ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​តូច​បាន​ចូល​ទៅ​ក្នុង​ទីតាំង​នៃ​កម្មវិធី​ ដើម្បី​សាក​ល្បង​បច្ចេកវិទ្យា​ពិសេសៗ​ទាំង​នោះ៕​​

 

ចុច​អាន៖ ការ​ Search ពី​រឿង​អាសអាភាស​បែប​ VR កើន​ឡើង​ ៩ ៩០០% ចាប់​តាំង​ពី​ ២០១៤

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TNW