សម្រស់​ក្រុម​ចម្រៀង​នារី​ថ្មី Black Pink មិន​ចាញ់​ក្រុម​តារា​ស្រី​បច្ចុប្បន្ន

ផលិតកម្ម YG Entertainment បាន​បង្កើត​ក្រុម​ចម្រៀង​នារី​កូរ៉េ​ថ្មី ឈ្មោះ​ថា  «Black Pink» មាន​សមាជិក​៤​រូប គឺ​នាង Jennie, Lisa, Jisoo និង Rose ។ តារា​ស្រី​បួន​ដួង​ទាំងនេះ មាន​សម្រស់​ស្រស់​សោភា និង​ទេព​កោសល្យ​មិន​ចាញ់​ក្រុម​ចម្រៀង​នារី​កូរ៉េ​ដ៍ទៃ​ទៀត​ទេ ។

នាង Jennie និង Jisoo ជនជាតិ​កូរ៉េ ខណៈ Lisa ថៃ និង Rose ជនជាតិ​អូស្ត្រាលី ។ ពី​ដំបូង​ឡើយ​ខាង​ផលិតកម្ម​ចង់​បង្កើត​ក្រុម​ដែល​មាន​សមាជិក​៩​នាក់ តែ​ក្រោយមក​ក៏​សម្រេចចិត្ត​យក​ត្រឹមតែ​៤​នាក់​វិញ ៕