របៀប​ហាត់ប្រាណ ដើម្បី​គេង​លក់​កាន់តែ​ស្រួល​

របៀប​ហាត់ប្រាណ ដើម្បី​គេង​លក់​កាន់តែ​ស្រួល​


របៀប​ហាត់ប្រាណ ដើម្បី​គេង​លក់​កាន់តែ​ស្រួល​

​ការ​ហាត់ប្រាណ​នៅ​ពេល​ថ្ងៃ អាចជា​រឿង​មួយ​ជួយ​ដល់​ការ​គេង​លក់ កាន់តែ​ស្រួល​នៅពេល​យប់​បាន​។

ជាមួយគ្នានេះដែរ ក្រុម​គ្រូពេទ្យ​របស់ National Sleep Foundation បាន​ណែនាំ​នូវ​របៀប​ធ្វើយ៉ាងណា ទើប​គេង​លក់​បាន​កាន់តែ​ស្រួល ពី​ការ​ហាត់ប្រាណ​ដូចខាងក្រោម​នេះ ៖

•​    ​ការបន្ត​ហាត់ប្រាណ ដើម្បី​ជំរុញ​ដល់​ប្រព័ន្ធ​បេះដូង​សរសៃឈាម​ដូចជា ការដើរ ឬ​ជិះ​កង់​រយៈពេល ១០ នាទី​ក្នុង​មួយថ្ងៃ អាច​ជួយ​ជំរុញ​ដល់​ការ​គេង​លក់​ស្រួល​បាន​។
•​    ​ការ​ហាត់ប្រាណ​ទៀងទាត់ អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​ជាច្រើន​ដូចជា ការ​គេង​បាត់​ដង្ហើម ឬ Restless Legs Syndrome​។
•​    ​ការ​ហាត់ប្រាណ អាច​ជួយ​អ្នក​គេង​លក់​បាន​កាន់តែ​ស្រួល និង​ពង្រឹង​ដល់​គុណភាព​នៃ​ការ​គេង​តាមរយៈ​ជំរុញ​ដល់​អារម្មណ៍ ត្រូវការ​សម្រាក់​ច្រើន​។
•​    ​ការ​ហាត់ប្រាណ​នៅ​ក្រៅ​ផ្ទះ អាច​ជំរុញ​ដល់​ការប៉ះពាល់ ពន្លឺ​ធម្មជាតិ​កាន់តែច្រើន ហើយ​ក៏​ជំរុញ​ដល់​ការ​គេង​ដែរ​៕

​ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។