កូន​​ភ្លោះ​​​ស្រី​​នៅ​ឆ្ងាយ​ពី​គ្នា​ ​សម្រាល​កូន​នៅ​ម៉ោង​​​តែ​មួយ​​មិន​​គួរ​ឲ្យ​ជឿ​

បងប្អូន​​ភ្លោះ​​ស្រី​ អ្នក​ស្រី​​ Sarah Mariuz និង​​ Leah Rodgers ​​​​​​​​ជនជាតិ​​​​អាមេរិក ​​មិន​ត្រឹម​តែ​​​​កើត​​​​ក្នុង​ថ្ងៃ​តែ​មួយ​​ទេ​ ​ថែម​ទាំង​​​សម្រាល​​កូន​​នៅ​ថ្ងៃ​​ និង​ម៉ោង​ជាមួយ​គ្នា​ទៀត ដែល​​នេះ​ជា​រឿង​​​ដ៏​កម្រ​​​​​​កើត​មាន​នៅ​​លើ​ពិភពលោក​។

 

កូន​​ភ្លោះ​​​ស្រី​​នៅ​ឆ្ងាយ​ពី​គ្នា​ ​សម្រាល​កូន​នៅ​ម៉ោង​​​តែ​មួយ​​មិន​​គួរ​ឲ្យ​ជឿ​

 

​អ្នក​ទាំង​​ពីរ​​មាន​អាយុ​ ៣៥​ឆ្នាំ​ ​​បាន​​​​​សម្រាល​​កូន​​​​​​​​​​​​កាល​វេលា​ម៉ោង​ ១៖១៨​នាទី​​​រំលង​អាធ្រាត្រ​កាល​​ពី​ថ្ងៃ​ ព្រហស្បតិ៍​សប្ដាហ៍​មុន​។ បើ​តាម​ប្រភព​​ Today ​​កូន​ប្រុស​​របស់​អ្នក​ស្រី​​ Rodgers ​​កើត​​នៅ​ទីក្រុង​ Denver ​រដ្ឋ​ Colorado ឯ​​កូន​ស្រី​របស់​អ្នក​ស្រី Mariuz ​កើត​​នៅ​ទីក្រុង​ La Jolla ​រដ្ឋ​កាលីហ្វញ៉ា។​ រដ្ឋ​ទាំង​ពីរ​​​​មាន​​ល្វែង​ម៉ោង​​​​​ខុស​គ្នា​​មួយ​ម៉ោង​ តែ​អ្នក​ទាំង​​ពីរ​បាន​​​​សម្រាល​កូន​​នៅ​ម៉ោង​ ១៖១៨​យប់​ដូច​គ្នា។

 

​អ្នក​ស្រី​​ Rodgers និយាយ​ថា​ យើង​​​រស់​​នៅ​​​​​​​​ឆ្ងាយ​​ពី​គ្នា​ ​​​តែ​​ពេល​​​​មាន​ផ្ទៃ​​ពោះ​ និង​សម្រាល​​កូន​​​បែរ​​កើត​ឡើង​​ចំ​​ម៉ោង​​តែ​មួយ​​​​​មិន​គួរ​ឲ្យ​ជឿ។ ​​ម្យ៉ាង​​ទៀត​​ ពេល​​មាន​​ផ្ទៃ​​ពោះ​ ​អ្នក​ទាំង​​ពីរ​​មិន​បាន​ប្រាប់​គ្នា​​ឲ្យ​ដឹង​ឡើយ គឺ​រង់​ចាំ​​ពេល​ជួប​គ្នា​​ធ្វើ​​ឲ្យ​​ភ្ញាក់ផ្អើល​​​​​តែ​ម្ដង។ អ្នក​​ទាំង​​ពីរ​បាន​ជួប​គ្នា​​នៅ​ថ្ងៃ​​បុណ្យ​ Thanksgiving ​ កាល​ពី​ឆ្នាំ​​មុន​​​​​​ ទើប​បាន​ដឹង​ពី​គ្នា​​​ទៅវិញ​ទៅមក​។ ពេលនេះ​​​​​​កូន​ និង​​ម្ដាយ​​​ ទាំង​​​៤​នាក់​ ​មាន​សុខភាព​ល្អ​ធម្មតា​ទេ៕

 

កូន​​ភ្លោះ​​​ស្រី​​នៅ​ឆ្ងាយ​ពី​គ្នា​ ​សម្រាល​កូន​នៅ​ម៉ោង​​​តែ​មួយ​​មិន​​គួរ​ឲ្យ​ជឿ​

 

កូន​​ភ្លោះ​​​ស្រី​​នៅ​ឆ្ងាយ​ពី​គ្នា​ ​សម្រាល​កូន​នៅ​ម៉ោង​​​តែ​មួយ​​មិន​​គួរ​ឲ្យ​ជឿ​

អ្នក​ស្រី  Sarah Mariuz និង​ស្វាមី​

កូន​​ភ្លោះ​​​ស្រី​​នៅ​ឆ្ងាយ​ពី​គ្នា​ ​សម្រាល​កូន​នៅ​ម៉ោង​​​តែ​មួយ​​មិន​​គួរ​ឲ្យ​ជឿ​

​អ្នក​ស្រី Leah Rodgers និង​ស្វាមី​

កូន​​ភ្លោះ​​​ស្រី​​នៅ​ឆ្ងាយ​ពី​គ្នា​ ​សម្រាល​កូន​នៅ​ម៉ោង​​​តែ​មួយ​​មិន​​គួរ​ឲ្យ​ជឿ​

កូន​ប្រុស​អ្នក​ស្រី Leah Rodgers

កូន​​ភ្លោះ​​​ស្រី​​នៅ​ឆ្ងាយ​ពី​គ្នា​ ​សម្រាល​កូន​នៅ​ម៉ោង​​​តែ​មួយ​​មិន​​គួរ​ឲ្យ​ជឿ​

កូន​ស្រី​អ្នក​ស្រី Mariuz

ចុចអាន៖ បង​ប្អូន​ភ្លោះ​​​ ​កើត​បាន​កូន​ភ្លោះ​​ដូច​គ្នា​​​ទៀត

ចុចអាន៖ មង្គល​ការ​កូន​ភ្លោះ​​​ជា​មួយ​កូន​ភ្លោះ​ ស្វែង​រក​តាម​ហ្វេសប៊ុក​៥ឆ្នាំ​ទើបជួប

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព ៖ Today