រដ្ឋាភិបាល​ទទួល​បាន​សារ​ក្រោយពី​ការ​ប្រជុំ​នៅ​អង្គការ​សហ​ប្រជាជាតិ​ថា​ពិភពលោក​កំពុង​ឃ្លាំមើល

បន្ទាប់ពីការថ្កោលទោសពីពិភពលោកលើរដ្ឋាភិបាលកម្ពុជានៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន ក្រុមសិទ្ធិមនុស្សបានផ្ញើសារមួយទៅគណបក្សកាន់អំណាចនៅថ្ងៃអង្គារថា ពិភពលោកនឹងមិន “ធ្វើមិនដឹងមិនឮ” ចំពោះការខំប្រឹងប្រែងរបស់ខ្លួនដើម្បីបង្ក្រាបក្រុមប្រឆាំងនិងក្រុមអ្នករិះគន់ផ្សេងទៀតនោះទេ។ សេចក្តីថ្លែងការណ៍ ដែលចុះហត្ថលេខាដោយអង្គការសិទ្ធិមនុស្សក្នុងស្រុកនិងអន្តរជាតិចំនួនប្រាំពីរ លើកឡើងនូវការរិះគន់ជាទូទៅលើរដ្ឋាភិបាលនៅអំឡុងសម័យប្រជុំលើកទី៣២នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបានបញ្ចប់កាលពីថ្ងៃសុក្រនៅទីក្រុងហ្សឺណែវ។ សេចក្តីថ្លែងការណ៍មានខ្លឹមសារថា “សេចក្តីថ្លែងការណ៍នៅក្រុមប្រឹក្សាសិទ្ធិមនុស្សបង្ហាញថា ពិភពលោកនឹងមិនធ្វើមិនដឹងមិនឮ នៅពេលដែលរដ្ឋាភិបាលកម្ពុជារំលោភយ៉ាងគំរលលើប្រព័ន្ធច្បាប់និងតុលាការរបស់ខ្លួន ដើម្បីបំបិទសំឡេងឯករាជ្យនិងសង្គមស៊ីវិល”។ សេចក្តីថ្លែងការណ៍លើកឡើងនូវការរិះគន់ខ្លាំងៗពីសំណាក់អាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប ស្របជាមួយនឹងការអត្ថាធិប្បាយពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក ហ្សេដ រ៉ាអាដ អាល ហ៊ូសសេន (Zeid Ra’ad Al Hussein) ដែលបានកត់សម្គាល់ឃើញ “ការរឹតត្បិតកាន់តែខ្លាំងនិងគួរឲ្យសោកស្តាយ” នៃលំហប្រជាធិបតេយ្យនៅកម្ពុជា ក្នុងការថ្លែងបើករបស់លោកទៅកាន់ក្រុមប្រឹក្សានេះកាលពីថ្ងៃទី១៣ខែមិថុនា។ សេចក្តីថ្លែងការណ៍ក៏បានកត់សម្គាល់ការព្រួយបារម្ភពីប្រទេសជប៉ុន ជាប្រទេសគាំទ្រសំខាន់នៃសេចក្តីសម្រេចក្រុមប្រឹក្សាសិទ្ធិមនុស្សស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ដែលជាប្រវត្តិសាស្ត្រមិនសូវនិយាយច្រើនដូចបណ្តារដ្ឋាភិបាលបស្ចិមប្រទេស ក្នុងការរិះគន់របស់ខ្លួនលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ។ យោងតាមសេចក្តីថ្លែងការណ៍ដដែល ប្រទេសជប៉ុនបានបង្ហាញកង្វល់របស់ខ្លួនទាក់ទិននឹង “ភាពតានតឹងនយោបាយកាន់តែខ្លាំងនាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជា ដែលបណ្តាលឲ្យមានការរួមតូចខ្លាំងនៃលំហសម្រាប់សកម្មភាពស្របច្បាប់និងជាធម្មតារបស់គណបក្សប្រឆាំងនានានិងបណ្តាអង្គការសង្គមស៊ីវិល”។ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល បានដាក់ទូរស័ព្ទចុះមិននិយាយជាមួយអ្នកកាសែតកាលពីថ្ងៃអង្គារ។ អំឡុងសម័យប្រជុំនៅទីក្រុងហ្សឺណែវ លោក នៃ […]

The post រដ្ឋាភិបាល​ទទួល​បាន​សារ​ក្រោយពី​ការ​ប្រជុំ​នៅ​អង្គការ​សហ​ប្រជាជាតិ​ថា​ពិភពលោក​កំពុង​ឃ្លាំមើល appeared first on The Cambodia Daily.