ម៉ៃយ៉ា ត្រូវ​បាន​​អ្នក​​សិល្បៈ​​រៀម​ច្បង ​ដៀម​ដាម​​រឿង​​ទម្លាក់​​តម្លៃ​ខ្លួន​ ដើម្បី​​មាន​ការ​ងារ​​ក្នុង​​សិល្បៈ​

(ភ្នំពេញ)៖ តារាសម្ដែង​កូនកាត់អាល្លីម៉ង់ ​ទើបតែប្រឡូក​ក្នុងសិល្បៈថ្មីៗ កញ្ញា ខាហ្គើ ម៉ៃយ៉ា សូរៃយ៉ាម៉ា​ ត្រូវបានគេស្គាល់ជាទូទៅថា ​ម៉ៃយ៉ា ថ្វីត្បិតតែនាង​ទើបតែប្រឡូកក្នុងសិល្បៈមែន ប៉ុន្តែនាងទទួលបានកាងារ ច្រើនសន្ធឹកសន្ធាប់ ស្ទើរមិនគួរឲ្យជឿ ព្រោះគ្រាន់តែនាងថតឲ្យសំអាងការការនានា គឺមានជិត៣០សំអាងការឯណោះ ហើយរូបភាពនាង មានស្ទើរ​តែពេញរាជធានីភ្នំពេញទៅហើយ។ ក្រៅពីនេះ ម៉ៃយ៉ា ក្រសោបបានតំណែងជាតួឯកក្នុងរឿងភាគ «ហង្សបាក់ស្លាប» របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥​ទៀតផង​។

ថ្វីត្បិតតែនាង ម៉ៃយ៉ា ទទួលបានការងារច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែប្រភពពីអ្នកនៅក្នុងសិល្បៈ បាននិយាយថា ម៉ៃយ៉ាង បានទំលាក់តម្លៃខ្លួន ដើម្បីប្រជែងការងារពីរៀមច្បង ក្នុងសិល្បៈ។ ប្រភពដដែល​និយាយ ម៉ៃយ៉ា មានរូបសម្រស់ស្អាត​ជារឿងមួយល្អ សម្រាប់នាង តែបែរជាមកទំលាក់តំលៃខ្លួនទាប សម្រាប់ពាណិជ្ជកម្មមួយ មិនមែនរឿងល្អទេ ព្រោះតម្លៃអ្នកសិល្បៈរៀមច្បង គេមានបទពិសោធន៍យូរឆ្នាំ តម្លៃខ្លួនគេថ្លៃហើយ គេមិនទំលាក់ថ្លៃ ដើម្បីប្រជែងយកការងារដូចនាង ជាកូនអាល្លីម៉ង់ទេ។

អ្នកសិល្បៈមួយរូប​ បានព្រ​លយថា «ឲ្យគ្នាថតទៅ.! ឲ្យឆាប់ល្បី ព្រោះគ្នាប្រឡូកថ្មីចង់បានមុខមាត់ ឲ្យគេស្គាល់ជារឿងធម្មតាទេ អ្នកណាក៏អ៉ីចឹងដែរ ព្រោះចូលសិល្បៈដំបូង គឺបែបនេះ តែយូរទៅតម្លៃមិនដល់ គឺមិនថតតែអ៉ីចឹង តែសម្រាប់នាង គឺមិនព្រមចុះតម្លៃខ្លួនទៅប្រជែងតួថ្មីអ៉ីចឹងទេ។ សិល្បៈខ្មែរមិនសូវមានតម្លៃ ព្រោះតែចូលចិត្តបន្ថោកតម្លៃខ្លួនបែបនេះ ឲ្យតែមានគេជួល គឺទៅហើយ ខុសពីស្រុកគេ ដែលតម្លៃខ្លួនតារាស្រុកគេ មិនមែនឡើងចុះតាមតែមាត់នោះទេ!»​។

ប្រភពពីអ្នកធ្លាប់ហៅ ម៉ៃយ៉ាមកថត បាននិយាយថា ម៉ៃយ៉ា ជាក្មេងល្អស្រួលរួមការងារជាមួយណាស់ មិនប្រកាន់ថា សំអាងការល្បី ឬមិនល្បីទេ ឲ្យតែហៅ គឺនាងថត​ទាំងអស់​ ហើយតម្លៃទាបជាងគេ ព្រោះនាងចូលថ្មី ហើយបើបានថតឡើងក្របមុខទស្សនាវដ្ដីទៀត តម្លៃកាន់តែពិសេស ។ ធម្មតាម្ចាស់ផលិតផល គេចង់បាន អ្នកថ្មី ថោកនិងស្អាតអ៉ីចឹងហើយ រឿងខ្លះមកពីអ្នកសិល្បៈ​កាច់កុងគ្នា។

តារាសម្ដែងថ្មីនាង ម៉ៃយ៉ា មិនអាចសុំការបំភ្លឺបានទេ ថា នាងបន្ទាបតម្លៃខ្លួន ដើម្បីប្រជែងការងារពីសិល្បៈរៀមច្បង ព្រោះទូរស័ព្ទនាងមិនអាចទំនាក់ទំនងបាន៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងបញ្ហារឿងរ៉ាវជុំវិញវិថីសិល្បៈនេះ ក្រលេកមកមើលរឿងរបស់តារាចម្រៀង កែវ វាសនា​​ វិញម្តង គឺ លោកត្រូវ​បាន​អ្នក​គាំ​ទ្រ​តារា​ចម្រៀង​ថៃ ជេរ​ដៀល​ថា «ថោកទាប» ព្រោះ​ចម្លង​បទ​គេ​យក​មក​ច្រៀង

គួររំលឹកផងដែរថា តារាចម្រៀងប្រុស មានសំណាងជាងគេ​​ក្នុងសិល្បៈ ​បានប្រពន្ធជាកូនសេដ្ឋីស្រុកមង្គលបូរី លោក កែវ វាសនា ​ត្រូវបានគេកោតសរសើរ នៅសំណាងដ៏ល្អ​របស់លោក មិនតិចទេ ព្រោះអ្នកសិល្បៈប្រុសភាគច្រើន សំណាងមិនសូវ​ជា​ល្អបែបនេះ​ទេ។ បន្ទាប់ពីផ្ទុះដំណឹងដោយពាក្យចចាមអារ៉ាម ថា មានការលែងលះជាមួយភរិយាទើបរៀបការ ហើយលោកបានចេញមុខប្រឆាំងដាច់ខាតថា ពុំមែនជាការពិតរួចមក ថ្មីៗនេះលោកបានទទួលរងព្រនង់នៃការរិះគន់មួយទៀត ជុំវិញការលួចចំឡងពីបទចម្រៀង ដ៏ល្បីរបស់ថៃ ដែលមានអ្នកទស្សនា ដល់ទីរាប់លាននាក់ក្នុងយូធូប។

តារាចម្រៀង កែវ វាសនា ជួបរឿងក្ដៅចិត្តមិនតិចទេ នៅពេលមានពួក​អ្នកសរសេរព័ត៌មានថា លោកលែងលះប្រពន្ធរបស់ខ្លួន ខណៈដែលលោកនឹងក្លាយជាឪពុកគេ ក្នុងពេលឆាប់ៗនេះ ក្រៅពីទទួលបានគ្រួសារដ៏កក់ក្ដៅ ការងារសិល្បៈរបស់លោក ក៏រីកចំរើនមិនធម្មតាដែរ ព្រោះបទចម្រៀង​ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង នៅពេលលោកចូលក្នុងផលិតកម្ម ថោន តែបទចម្រៀង​មួយបទមានចំណងជើងថា «ស៊ីបានចេះតែស៊ីទៅ» បានទទួលការរិះគន់ខ្លាំង ព្រោះបានលួចចំលងពីបទចម្រៀង​ដ៏​ល្បី​របស់ថៃ ដែលមានអ្នកទស្សនា ​រាប់លានក្នុងបណ្ដាញ You Tube។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload