មាន សូនីតា នាំ​យក​ថវិកា​១​០​លាន​រៀល បាន​មក​ពី​ការ​លក់​សៀវ​ភៅ ឧបត្ថម្ភដល់មន្ទីរពេទ្យ គន្ធបុប្ផា

(ភ្នំពេញ)៖ តារាសម្តែងរូបស្រស់សាច់សខ្ចី ដូចបណ្តូលចេក កញ្ញា មាន សូនីតា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញ បាននាំយកថវិកាចំនួន១០លានរៀល បាន​មកពីការលក់សៀវ​ភៅ ​​ទៅប្រគល់ជូនមន្ទីរ ពេទ្យគន្ធបុប្ផា​ដែលជាមន្ទីរពេទ្យធំ នៅកម្ពុជាក្នុងការជួយសង្គ្រោះ​ អាយុ​ជីវិតកុមារ។

កញ្ញា មាន សូនីតា បានថ្លែងក្នុងឱកាសនោះថា «ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា ដែលបានគាំទ្រច​លនាស្រឡា​ញ់សៀវ​ភៅ។ ថ្ងៃនេះមានកម្មវិធីប្រគល់ថវិកា ទៅពេទ្យគន្ធបុប្ផា ដោយអ្នកទាំងអ​ស់គ្នា បានគាំទ្រ Manith Jupiter និង​​សូនីតា ព្រមទាំងក្រុមការងារ រោងភាពយន្ត លេជេនហើ​យថវិកា ចំនួន១០លានរៀលនេះ គឺជាទឹកប្រាក់រកបាន​ពីការលក់សៀវភៅ បេសកកម្មមួយរយៈពេលពីរ ខែកន្លមក!»។

នេះមិនមែនទើបតែ ជាលើកទី១នោះទេ ដែលតារាសម្តែងរូបស្រស់ កញ្ញា មាន សូនីតា បាន​បង្ហា​ញ​ក្នុងតាមរយៈសកម្មភាព​ មនុស្សធម៌ជួយ​សង្គម ពោលជារឿយៗ នាងតែងតែចូលរួមធ្វើ​អំពើមនុស្ស​ធ៌​នានា​ដូចជា ចុះចែកអំណោយដល់កុមារកំព្រា និងប្រ​ជាពលរដ្ឋក្រីក្រ នៅតាមសហ​គមន៍​ដា​ច់​ស្រយាល មួយចំនួន។

សូមបញ្ជាក់ថា ដោយមើលឃើញពីសកម្មភាព លេចធ្លោទាំងការងារមនុស្សធម៌ និងសិល្បៈបូករួមរូបសម្ផស្សស្រ​ស់សោភា មានភាពរួសរាយរាក់ទាក់ កញ្ញា មាន សូនីតា ត្រូវបានតែងតាំង ជា​ឯ​កអគ្គរាជទូត​សុច្ឆន្ទៈ រប​ស់​អង្គការ USAID កាលអំឡុង ដើមខែមិថុនា​ឆ្នាំ២០១៥ និងកាលពី​ពេលថ្មី​ៗនេះ តារាស្រីរូបស្រស់ មាន សូនីតា ​ក៏ត្រូវបាន​ប្រ​កាសតែងតាំងធ្វើជា ឯក​អគ្គរាជទូត​តំ​ណាង​ឲ្យរោងភាពលេជេនជាថ្មីបន្ថែមទៀត នាថ្ងៃ​ទី០២ ខែធ្នូ ឆ្នាំ២០១៥ ដែលពិធីនេះ​បានធ្វើ​ឡើ​នៅ Le​gend Cinemas៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងតារាសម្តែងដ៏ស្រស់ស្អាតម្នាក់នេះ ក្រលេកមកមើលរឿងរ៉ាវមួយទៀតរបស់កញ្ញា ​ឃើញថា តារាសម្តែងស្រី ដែលត្រូវបានគេដាក់រហ័សនាមឲ្យថា រាជនីក្រមា កញ្ញា មាន សូនីតា បានទម្លាយរូបថតរបស់នាង មុនចូលសិល្បៈ ក្នុងបណ្តាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំង។

កាលពីម្សិលមិញ តារាស្រីរូបនេះ បានទម្លាយនូវរូបថតចាស់របស់នាង ក្នុងទំព័រហ្វេសប៊ុក ដោយសរសេរថា "ទាយមើលរូបហ្នឹងប៉ុន្មានឆ្នាំហើយ? អរគុណសម្រាប់រូបថតចា"។

បើក្រឡេកមើលតាមរូបថតនោះ ប្រហែលជា កញ្ញា មាន សូនីតា បានចូលប្រឡងកម្មវិធី Freshie Boy& Girl ដែលពេលនោះ រូបនាងគ្រាន់តែជាបេក្ខនារីម្នាក់ក្នុងកម្មវិធីនោះ តែប៉ុណ្ណោះ។ ប៉ុន្តែមិននឹកស្មានដល់ ថានាពេលបច្ចុប្បន្ននេះ នាងបានក្លាយជាតារាល្បី ដែលមានមនុស្សជាច្រើន បានស្គាល់បែបនេះសោះ។

ជាពិសេស អ្នកគាំទ្រ ក៏បានសរសើរដាក់រូបនាង ពេលឃើញរូបថតកាលពីមុននេះថា កញ្ញា មាន សូនីតា ស្រស់ស្អាតជានិច្ច គ្មានប្រែប្រួលបន្តិចណាឡើយ នៅតែអាចរក្សាសម្រស់ឲ្យស្ថិតស្ថេរបានយូរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload