យ៉ាងគួ​ សៀវឡុងនី​ ជំនាន់​ថ្មី​​​ប្រកាស​ដំណឹង​​មាន​ផ្ទៃពោះ មុន​ថ្ងៃ​ចូល​រោងការ

កំឡុង​ថ្ងៃ​កំណើត​២៩​ឆ្នាំ​របស់​ខ្លួន កាល​ពី​ម្សិលមិញ​តារា​សម្ដែង​ប្រុស​ចិន Chen Xiao​និង​គូ​ដណ្ដឹង Michelle Chen បាន​ប្រកាស​លើ​បណ្ដាញ​សង្គម​ថា​ ពួក​គេ​បាន​ចុះ​​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​​ហើយ​​នៅ​ខេត្ត Anhui ស្រុក​កំណើត​ខាង​ប្រុស។

 

យ៉ាងគួ​ សៀវឡុងនី​ ជំនាន់​ថ្មី​​​ប្រកាស​ដំណឹង​​មាន​ផ្ទៃពោះ មុន​ថ្ងៃ​ចូល​រោងការ

 

តារា​​ទាំង​ពីរ​ដែល​សម្ដែង​និង​បាន​ស្រឡាញ់​គ្នា​​កំឡុង​ពេល​​លេង​ក្នុង​រឿង​​ “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” ឬ”The Romance of the Condor Heroes”​ ជា​តួ​យ៉ាងគួ​ សៀវឡុងនី កាល​ពី​ឆ្នាំ​២០១៥ នឹង​រៀបចំ​មង្គលការ​​នៅ​ទីតាំង​៣​ខុស​គ្នា​ក្នុង​ខែ​នេះ​​គឺ​ទីក្រុង​ប៉េកាំង​ថ្ងៃ​ទី ១៩, តៃប៉ិ​ទី ២១​និង​ខេត្ត Anhui (​មិន​បាន​បញ្ជាក់​ថ្ងៃ) ។

 

​​Chen Xiao បាន​ប្រកាស​ដំណឹង​នេះ​លើ​បណ្ដាញ Weibo ដោយ​បង្ហោះ​រូប​កាន់​​ប័ណ្ណ​អាពាហ៍ពិពាហ៍​និង​​​សរសេរ​ភ្ជាប់​​ថា​៖”ចាប់​ពី​ថ្ងៃ​ទី​ ៥ ខែ កក្កដា ឆ្នាំ​ ២០១៦​តទៅ អូន( Michelle) ​បាន​ក្លាយ​ជា​ប្រពន្ធ​របស់​បងញុំ​ហើយ។ សម្លឹង​មើល​ទៅ​ខាងមុខ​​ដើម្បី​ដល់​ជីវិត​ថ្មី​របស់​ពួក​យើង”។

 

យ៉ាងគួ​ សៀវឡុងនី​ ជំនាន់​ថ្មី​​​ប្រកាស​ដំណឹង​​មាន​ផ្ទៃពោះ មុន​ថ្ងៃ​ចូល​រោងការ

 

ភ្លាម​ៗ Michelle ​ក៏​បាន​បង្ហោះ​សារ​របស់​ Chenបន្ត​ក្នុង​ប្លុក​របស់​ខ្លួន​នឹង​សរសេរ​បន្ថែម​ ជូន​ពរ​ប្ដី​​ ហើយ​ថែម​ទាំង​បង្ហើប​​ក្នុង​សារ​ថា​៖”ចាប់​ពី​ថ្ងៃ​នេះ​ទៅ​មុខ ពួក​យើង​គឺ​មាន​សមាជិក​៣​នាក់”។ បើ​មើល​តាម​ន័យ​សារ​នេះ​បញ្ជាក់​ថា Michelle កំពុង​តែ​មាន​ផ្ទៃពោះ។ នេះ​យោង​តាម jaynestars៕

 

យ៉ាងគួ​ សៀវឡុងនី​ ជំនាន់​ថ្មី​​​ប្រកាស​ដំណឹង​​មាន​ផ្ទៃពោះ មុន​ថ្ងៃ​ចូល​រោងការ

 

ចុចអាន៖យ៉ាងគួ​ សៀវឡុងនី​ ជំនាន់​ថ្មី​ក្លាយ​ជា​គូ​ស្នេហ៍​មែន​ទែន​ក្រោយ​សម្ដែង​ជា​មួយ​គ្នា

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ jaynestars