រឿង​ភាគ​ថ្មី​មួយ​រឿង ចាយ​ជិត ៦​ម៉ឺន​ដុល្លារ​​​

ភាពយន្ត​ភាគ​រឿង​ “ចៅ​ប្រសា​ក្លែង​ក្លាយ” ដែល​ជា​ស្នាដៃ​ទី​២​របស់​ផលិតកម្ម “Crystal Media” បាន​ចាយ​ទុន​ផលិត​ប្រមាណ ៦ម៉ឺន​ដុល្លារ ឥឡូវ​នេះ បាន​ក្រុង​ពាលី​ចេញ​ថត​ហើយ។ ផលិតករ រំពឹង​ទុក​ថា​រឿង​ភាគ​ថ្មី​ដែល​ត្រៀម​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍លេខ​៥​នេះ​ នឹង​មាន​ការ​គាំទ្រ​ច្រើន។

 

រឿង​ភាគ​ថ្មី​មួយ​រឿង ចាយ​ជិត ៦​ម៉ឺន​ដុល្លារ​​​

 

លោក​ ជា វណ្ណា ដែល​ជា​ផលិតករ​រឿង​ភាគ​ខាង​លើ​បាន​ថ្លែង​ថា “ខ្ញុំ​យល់​ច្បាស់​ពី​តម្រូវ​ការ​របស់​ទស្សនិកជន​ ថា​គាត់​ចង់​បាន​អី​ ដូចនេះ​ហើយ​រឿង​ដែល​ក្រុង​ពាលី​​ព្រឹក​នេះ​​​យើង​មាន​អ្វី​ជា​ច្រើន​ដែល​​តម្រូវ​ចិត្ត​គាត់”។

 

រឿង​ភាគ​ថ្មី​មួយ​រឿង ចាយ​ជិត ៦​ម៉ឺន​ដុល្លារ​​​

 

ម្ចាស់​ស្នាដៃ​រឿង “ក្រមុំ​ប៉េងប៉ោះ​កំលោះ​ត្រី​ឆ្អើរ” បន្ត​ថា​ ​សម្រាប់​រឿង​ “ចៅ​ប្រសា​ក្លែង​ក្លាយ” នេះ​ នឹង​ត្រូវ​ប្រើ​ពេល​ប្រមាណ​ជា​ ៤ ខែ​ដើម្បី​ថត​ និង​ចំណាយ​ដើម​ទុន​ប្រមាណ​ជា​ ៦ ម៉ឺន​ដុល្លារ​ក្នុង​ការ​ផលិត​ ហើយ​ទីតាំង​សំខាន់​ក្នុង​ការ​ថត​នោះ​គឺ​ខេត្ត កំពង់ចាម។

 

រឿង​ភាគ​ថ្មី​មួយ​រឿង ចាយ​ជិត ៦​ម៉ឺន​ដុល្លារ​​​

 

រឿង​ “ចៅ​ប្រសា​ក្លែង​ក្លាយ” ​និយាយ​អំពី​សេដ្ឋី​នី ​វង្វេង​ចៅ​ប្រសា​ខ្លួន​ឯង​ ដោយ​សារ​តែ​ចៅ​ប្រុស​របស់​ខ្លួន​រស់​នៅបរទេស ទើប​មិន​ដឹង​ថា​ ចៅ​ប្រសា​ខ្លួន​មួយ​ណា​ឲ្យ​ប្រាកដ​នៅ​ស្រុក​ខ្មែរ។​​​ ហើយ​រឿង​នេះ​​ដែរ ​មាន​ការ​ចូល​រួម​សម្ដែង​ពី លោក ប៉ែន ភក្តិសុធារិទ្ធ លោក ស្រែន វុធថា កញ្ញា ម៉ៅ គឹមធីតា កញ្ញា ជា ស្រីរ័ត្ន​ និង​ លោក រ៉ាយូ ជា​ដើម៕

 
អត្ថបទ៖ SAMEDY​​​​