ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​តួ​ក​គី​មួយ​គ្រឿង​ស្លាប់​7​នាក់

កងទ័ព​រាយការណ៍​ថា ឧទ្ធម្ភាគចក្រ​យោធា​តួ​ក​គី​មួយ​គ្រឿង​មាន​មនុស្ស​ជិះ​១៥​នាក់ បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​៥ កក្កដា ប្រហែលជា​ដោយសារ​អ័ព្ទ​ក្រាស់​ក្នុង​ខេត្ត GIRES ភាគ ឦសាន​ប្រទេស បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៧​នាក់ និង​របួស​៩​នាក់ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​សេនាធិការដ្ឋាន​កងទ័ព​បញ្ជាក់​ថា ទាហាន​៧​នាក់​របស់​យើង ភរិយា និង​កូន​ៗ​ពួក​គេ​បាន​ត្រូវ​ស្លាប់ ។ តុល្យការ​មុន​នេះ​ផ្តល់​ឱ្យ​ដោយ​នាយក​រដ្ឋមន្ត្រី​តួ​ក​គី​លោក​ប៊ី​ណា​លី យី​ល​ដា​រី​ន​ថា មាន​មនុស្ស​ស្លាប់​អាច​៥​នាក់ ឬ​លើស​ពី​នេះ ។

ឧត្តមសេនីយ៍​ម្នាក់​ជា​អ្នក​ទទួលខុសត្រូវ​លើ​កង​តម្រួត​មូលដ្ឋាន និង​នាយទាហាន​ជា​ច្រើន​រូប​ជិះ​ក្នុង​ឧទ្ធម្ភាគចក្រ​នោះ​ដែល​ធ្លាក់​នា​វេលា​ម៉ោង​១៤​និង​៣០​នាទី​ម៉ោង​សាកល​នៅ​ស្រុក ALUCRA ជា​តំបន់​ភ្នំ​មួយ​នៃ​ខេត្ត​ស្ថិត​នៅ​ជាប់មាត់​សមុទ្រ​ខ្មៅ ដែល​នៅ​ទីនោះ​លក្ខខណ្ឌ​ឧតុនិយម​មិន​អំណោយផល​សម្រាប់​ការ​ហោះហើរ ។ ម្យ៉ាងវិញទៀត មាន​ទាហាន និង​ជន​ស៊ី​វិល ព្រមទាំង​កុមារ​៣​នាក់​ជា​គ្រួសារ​របស់​ពួក​យោធា​ជិះ​ក្នុង​ឧទ្ធម្ភាគចក្រ​ធុន SIKORSKY S-70 នេះ ។