វាយប្រហារ​បំផ្ទុះ​រថយន្ត​នៅ​ក្រុង​អា​ដេ​នភា​គ​ខាងត្បូង​យេ​ម៉ែ​ន​ស្លាប់​ទាហាន​7​នាក់

ការ​ប៉ះទង្គិច​គ្នា​កើត​មាន​នា​ថ្ងៃ​ទី​៦ កក្កដា រវាង​កងទ័ព​រដ្ឋាភិបាល​យេ​ម៉ែ​ន និង​ពួក​ជី​ហា​ដ ដែល​លុក​ចូល​កាន់កាប់​អគារ​សំខាន់​នៃ​មូលដ្ឋាន​យោធា​មួយ​នៅ​ក្រុង​អា​ដេ​នភា​គ​ខាងត្បូង​យេ​ម៉ែ​ន បន្ទាប់​ពី​ការ​វាយប្រហារ​បំផ្ទុះ​រថយន្ត​សម្លាប់​ទាហាន​យ៉ាងតិច​៧​នាក់​មក​។

ប្រភព​យោធា​មួយ​ថ្លែង​ថា កងកម្លាំង​រដ្ឋាភិបាល​ឡោម​ព័ទ្ធ​អគារ​នេះ​ដែល​មាន​ការិយាល័យ​នៃ​ទីបញ្ជាការដ្ឋាន​ជា​កន្លែង​ដែល​ពួក​ជី​ហា​ដ​លុក​ចូល​កាន់កាប់ ។ បន្លំ​ខ្លួន​ជា​យោធា​ពួក​អ្នក​វាយប្រហារ​អាច​ចូល​ក្នុង​មូលដ្ឋាន​យោធា​នេះ​ដែល​ភេរវ​ករ​វាយប្រហារ​ដោយ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​មុន​ពេល​ដណ្តើម​កាន់កាប់​អគារ​សំខាន់ ។ ការ​បាញ់​តតាំង​គ្នា​បាន​ផ្ទុះ​ឡើង​រវាង​ពួក​អ្នក​វាយប្រហារ និង​កងកម្លាំង​រដ្ឋាភិបាល​ដែល​ប៉ុនប៉ង​បណ្តេញ​ពួក​គេ​ចេញពី​អគារ ។

យោង​តាម​ប្រភព​ព័ត៌មាន​នោះ​ថា ពួក​ជី​ហា​ដរ​វាង​ពី​១៥​ទៅ​២០​នាក់ ស្ថិត​ក្នុង​អគារ​រ​រួច​គេ​ពុំ​បានដឹង​ថា តើ​បណ្តា​នាយទាហាន​ដែល​ស្ថិត​នៅ​ក្នុង​អគារ​ក្លាយជា​បែប​ណា​ឡើយ ពេល​មានការ​វាយប្រហារ ។

យោង​តាម​ប្រភព​យោធា​មួយទៀត​ថា ការ​វាយប្រហារ​ចាប់ផ្តើម​នា​ព្រឹក​ព្រលឹម​ពេល​មូលដ្ឋាន​យោធា​នៅ​ក្បែរ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​អា​ដេ​ន ជា​គោលដៅ​វាយប្រហារ​ភេរវកម្ម​ប្រើ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​២ ។ រថយន្ត​មួយ​ត្រូវ​បាន​ផ្ទុះ​នៅ​ខ្លោងទ្វារ​មូលដ្ឋាន​បើក​ច្រក​ឱ្យ​រថយន្ត​ទី​២ សម្រុកចូល​ខាងក្នុង​មូលដ្ឋាន ។ ប្រភព​នេះ​រៀបរាប់​ពី​ទាហាន​ស្លាប់​យ៉ាងតិច​៧​នាក់ ។ កម្លាំង​បន្ថែម​ត្រូវ​បាន​បញ្ជូន​មក​កាន់​តំបន់​នេះ​ស្ថិត​នៅ​សង្កាត់ KHOR MAKSAR ដែល​ឡោម​ព័ទ្ធ​ដោយ​កងកម្លាំង​សន្តិសុខ ៕