តារា​កូរ៉េ​នាង G.NA សារភាព​រឿងអាស្រូវ​ពេស្យា​កម្ម

​តារាចម្រៀង​សម្តែង និង​ជា​អ្នកនិពន្ធ​ចម្រៀង​វ័យ​២៨​ឆ្នាំ​នាង G.NA ដែល​ពីមុន​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា​ពាក់ព័ន្ធ​រឿងអាស្រូវ​ពេស្យា​កម្ម ឥឡូវនេះ​បាន​សារភាព​ហើយ​ក្រោយពី​ប៉ូលិស​សាកសួរ​ចម្លើយ​នាង​។​

តារា​កូរ៉េ​នាង G.NA សារភាព​រឿងអាស្រូវ​ពេស្យា​កម្ម

​យោងតាម​គេហទំព័រ Koreaboo ឱ្យដឹងថា តារា​ស្រី G.NA បានទទួល​លុយរាប់​ពាន់​ដុល្លារ​បន្ទាប់ពី​ជួប​នាយក​ប្រតិបត្តិ​សញ្ជាតិ​អាមេរិក ដើមកំណើត​កូរ៉េ​លោក M Choi វ័យ​៤៥​ឆ្នាំ​។ ពួកគេ​ជួបគ្នា​យ៉ាងហោចណាស់​៣​ដង​រួចមកហើយ​។ នៅពេល​នាង G.NA ត្រូវ​ប៉ូលិស​កោះហៅ​ទៅ​សាកសួរ​លើកដំបូង នាង​បាន​បដិសេធ​រឿង​ចោទប្រកាន់​នានា​ដោយ​អះអាងថា នាង​ធ្លាប់​ត្រូវបាន​ផ្តល់ជូន​ការ​ណាត់ជួប​មួយ​សម្រាប់​អំពើ​ពេស្យា​កម្ម តែ​នាង​បាន​ច្រានចោល​សំណើ​នោះ​វិញ​បន្ទាប់ពី​បានដឹងថា​ជា​រឿង​មិនល្អ​។​

 

​ទោះជា​យ៉ាងណាក៏ដោយ​បន្ទាប់ពី​សាកសួរ​ដោយ​ប៉ូលិស​ជាច្រើនលើក​ច្រើនសា នាង G. NA សារភាពថា នាង​បាន​ពាក់ព័ន្ធ​រឿងអាស្រូវ​ពេស្យា​កម្ម​មែន​។​

 

​នាង G.NA បន្តថា នាង​ចាញ់បោក​ឈ្មួញកណ្តាល​ដែល​នាង​បាន​ខ្ចីលុយ​មួយចំនួន​ហើយ​គេ​ថា​មិន ចាំបាច់​សង​វិញ​ទេ គ្រាន់តែ​ជួប​ជាមួយ​បុរស​ម្នាក់​ដែលជា​អ្នកគាំទ្រ​ចូលចិត្ត​នាង​ទៅបាន​ហើយ​។ នាង​ព្រម​ជួប​បុរស​រូបនោះ​ទាំង​ដឹងថា​ជាការ​ណាត់ជួប​ខុសប្លែក​ពី​ការ​ណាត់ជួប​ធម្មតា​។ ក្រោយមក​ទើប​នាង​ដឹងថា បុរស​រូប​នោះបាន​ចំណាយលុយ​ឲ្យ​មេខ្យល់ ដើម្បី​ណាត់ជួប​នាង​៕

តារា​កូរ៉េ​នាង G.NA សារភាព​រឿងអាស្រូវ​ពេស្យា​កម្ម

តារា​កូរ៉េ​នាង G.NA សារភាព​រឿងអាស្រូវ​ពេស្យា​កម្ម