លោក លឺ ឡាយស្រេងថា​ អ្នកស្លាប់ក្នុងព្រឹត្តិការណ៍៥-៦កក្កដា​ សុទ្ឋតែ​ជាអ្នករំដោះទឹកដី

រាជធានីភ្នំពេញ​ ៖ អតីតឧបនាយករដ្ឋមន្រ្តី ​និងជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទកាលពី​អាណត្តិទី៣​ លោក លឺ ឡាយស្រេង​​បាន​មានប្រសាសន៍ថា​«អ្នកបរិច្ចាគពលីជីវិតទាំងអស់់នេះ​ សុទ្ធតែជាអ្នករំដោះទឹកដី ​ ដែលនាំមកនូវរបបថ្មីដល់​ប្រទេសកម្ពុជាយើង អត់​មានអ្នកតស៊ូ​លះបង់អាយុជីវិតទាំងអស់នេះទេ​ យើងទាំងអស់គ្នា​​មិនអាចចូលមកដល់​ក្រុងភ្នំពេញបានទេ»។

​នេះបើយោង​តាមប្រធានគណបក្សរួបរួមជាតិខ្មែរ ​លោក ញឹក ប៊ុនឆៃ ​​ដែលស្រង់ប្រសាសន៍​លោក ​លឺ ឡាយស្រេង​ ​ដែលថ្លែង​នៅក្នុងពិធីបុណ្យទក្ខិណានុប្បទាន​សូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាក្ខន្ធអ្នក​ដែលបានបាត់បង់ជីវិត​​ក្នុង​ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា​ ឆ្នាំ១៩៩៧ ​នៅបូជនីយដ្ឋានអ្នកប្រជាធិបតេយ្យ​ ស្ថិតក្នុងបរិវេណវត្តចំបក់មាស​ សង្កាត់បាក់ខែង ​ខណ្ឌជ្រោយចង្វារ និង​សរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម​(Facebook) ​បង្ហោះនៅរសៀលថ្ងៃទី០៦ ​កក្កដា​ ​២០១៦។

មកដល់ម៉ោង២និង៥៧នាទី​រសៀលថ្ងៃពុធដដែលនេះ ​មិនទាន់ប្រតិកម្មតបភ្លាមៗនៅឡើយទេ​ពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ៕