ចង់ដឹងថា ប្រិយមិត្តកម្ពុជាយើង ចង់ឲ្យ ក្រុមជម្រើសជាតិមួយណា លើកពាន EURO អត់?

យើងដឹងហើយថា ការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប ដែលហៅកាត់ថា EURO នោះ  គឺជាពានរង្វាន់ដ៏ធំមួយ ក្នុងវិស័យកីឡាបាល់ទាត់ ដែលមានការចូលរួមដោយក្រុមជម្រើសជាតិ ជាច្រើនក្រុម មកពីបណ្តាទ្វីបអឺរ៉ុប។ ហើយក្នុងឆ្នាំនេះដែរ ការប្រកួត EURO 2016 ប្រព្រឹត្តឡើងក្នុងប្រទេសបារាំង ដែលមានរហូតទៅដល់ ២៤ក្រុមចូលរួម ដោយខុសប្លែកពីឆ្នាំមុនៗ មានតែ ១៦ក្រុម ប៉ុណ្ណោះ។

ការប្រកួតបានប្រព្រឹត្តទៅអស់រយៈពេល ច្រើនថ្ងៃមកហើយ មកទល់ឥឡូវនេះ យើងបានរកឃើញក្រុមជម្រើសជាតិចំនួន៤ ឡើងទៅដល់វគ្គពាក់កណ្តាលផ្តាចព្រ័តហើយ មានដូចជា ក្រុមជម្រើសជាតិព័រទុយហ្គាល់ វេលស៍ អាល្លឺម៉ង់ និងបារាំង ដែលជាម្ចាស់ផ្ទះផ្ទាល់ ។

ដែលនេះហើយជាមូលហេតុ ធ្វើឲ្យក្រុមការងារ Khmerload ចង់ស្ទង់មតិអ្នកទស្សនា ក៏ដូចជាប្រិយមិត្តដែលស្នេហាកីឡាបាល់ទាត់ថា តើអ្នកគិតថាក្រុមជម្រើសជាតិមួយណា​ នឹងក្លាយជាម្ចាស់ជើងឯកបាល់ទាត់ EURO ក្នុងឆ្នាំនេះ?

ស្របពេលជាមួយគ្នានេះដែរ សម្រាប់ឲ្យបងប្អូន ប្រិយមិត្តអ្នកគាំទ្រទាំងអស់ បោះឆ្នោតជូនក្រុមដែលខ្លួនឯងពេញចិត្ត និងស្រលាញ់ ហើយក្រុមទាំងនោះមានដូចជា៖

A. ព័រទុយហ្គាល់ (Portugal)

B. វេលស៍ (Wales)

C. បារាំង (France)

D. អាល្លឺម៉ង់ (Germany) 

សូមបញ្ជាក់ផងដែរថា នេះគ្រាន់តែជាការស្ទង់នូវមតិ ពីបងប្អូន តែប៉ុណ្ណោះ លទ្ធផលយ៉ាងណានោះ រង់ចាំមើលទាំងអស់គ្នា នៅយប់នេះ ដែលនឹងមាន ១ក្រុម នឹងឡើងទៅវគ្គផ្តាច់ព្រ័តមុនគេ  នោះគឺជាការប្រកួតរវាង ព័រទុយហ្គាល់ និងវេលស៍ ហើយនៅយប់ស្អែក អាល្លឺម៉ង់ នឹងប៉ះ បារាំង ដើម្បីបន្តដំណើរទៅវគ្គផ្តាច់ព្រ័តជាមួយគ្នានេះដែរ ។

ក្រលេកមកមើលការបោះឆ្នោតពីអ្នកគាំទ្រវិញ ដោយយោងទៅតាមលទ្ធផល នៃសម្លេងឆ្នោតបានបញ្ជាក់ឲ្យឃើញថា មាន២ក្រុម ដែលមានសម្លេងឆ្នោត សឹងតែស្មើគ្នា ខុសគ្នាតែមួយសម្លេងប៉ុណ្ណោះ គឺអាល្លឺម៉ង់ ​ និងព័រទុយហ្គាល់ ដែលមន បងប្អូន អ្នកគាំទ្រ បោះឆ្នោតជូនច្រើនជាងគេ ពោលគឺអាល្លឺម៉ង់ ៣៣% និងព័រទុយហ្គាល់ ៣២% ។ ចំនែកឯបារាំងក៏មិនធម្មតាដែរ ទទួលបានសម្លេងឆ្នោត ២៦% តែយ៉ាងណាក៏នៅតែតិចជាងអាល្លឺម៉ង់  និងព័រទុយហ្គាល់ដែរ។  ចំពោះក្រុមជម្រើសជាតិ វេលស៍ វិញមានត្រឹមតែ ៩% តិចជាងគេ ដែលហាក់មើលទៅ ដូចជាគ្មានការចាប់អារម្មណ៍ពីអ្នកគាំទ្រសោះ។

សរុបមកវិញ ដោយយោងតាមលទ្ធផលបោះឆ្នោត បានបង្ហាញឲ្យឃើញថា អាល្លឺម៉ង់ គឺជាក្រុមដែលមានអ្នកគាំទ្រច្រើនជាងគេ ហើយអ្នកគាំទ្រទាំងនោះ សង្ឃឹមថា អាល្លឺម៉ង់នឹងលើកពាននៅឆ្នាំនេះផងដែរ។

ទាក់ទងនឹងការស្ទង់មតិ ដោយបង្កើតចេញជាការបោះឆ្នោតនេះ ក៏មានបងប្អូនអ្នកគាំទ្រ នៅកម្ពុជាយើង មួយចំនួន បានបញ្ចេញមតិ និងទស្សនៈរៀងៗខ្លួនផងដែរ ដូចជា៖

«មានតែងអាល្លឺម៉ង់មួយគត់ជាម្ចាស់ពាន EURO2016 នៅប្រទេសបារាំង ពីព្រោះប្រទេសដទៃទៀងជាអ្នកដាំស្ពៃនៅប្រទេសបារាំង»

«បារាំង នឹង អាលឺម៉ង់ ១គូនេះអ្នកណាឈ្នះនឹងលើកពាន ហើយកាប្រគួតផ្តាច់ព្រាត់ចុងក្រោយគឺជាការប្រគួតបង្គ្រប់កិច្ច»

«បារាំងនឹងលើកពាន Euro 2016 នៅទឹកដីខ្លួនឯងជាក់ជាមិនខាន»

« ខ្ញុំចង់ឱយបារាំងឈ្នះ ព្រោះគួតែយល់អារម្មណ៍ម្ចាស់ផ្ទះហើយ»

«Portugal ញំទស្សទាយតាំងពីឡើងពូលម្លេះ ខ្ញុំជឿជាក់ថាក្រុមនេះនឹងអាចលើកពានបាន ព្រោះហេតុផល លេងមិនដែលចាញ់ ស្មើសុទ្ធ»

«Portugal មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ តាំងពីរវគ្គដំបូងដល់ឥលូវ»

សូមបញ្ចាក់ម្តងទៀតផងដែរថា នេះគ្រាន់តែជាទស្សនៈ និងការដកស្រង់មតិ ពីអ្នកគាំទ្រតែប៉ុណ្ណោះ លទ្ធផលយ៉ាងណាមិញមានតែចាំមើលទាំងអស់គ្នា នៅការប្រកួតខាងមុខនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចង់ដឹងថា ប្រិយមិត្តកម្ពុជាយើង ចង់ឲ្យ ក្រុមជម្រើសជាតិមួយណា លើកពាន EURO អត់?

ចង់ដឹងថា ប្រិយមិត្តកម្ពុជាយើង ចង់ឲ្យ ក្រុមជម្រើសជាតិមួយណា លើកពាន EURO អត់?

ចង់ដឹងថា ប្រិយមិត្តកម្ពុជាយើង ចង់ឲ្យ ក្រុមជម្រើសជាតិមួយណា លើកពាន EURO អត់?

ចង់ដឹងថា ប្រិយមិត្តកម្ពុជាយើង ចង់ឲ្យ ក្រុមជម្រើសជាតិមួយណា លើកពាន EURO អត់?

ចង់ដឹងថា ប្រិយមិត្តកម្ពុជាយើង ចង់ឲ្យ ក្រុមជម្រើសជាតិមួយណា លើកពាន EURO អត់?

ចង់ដឹងថា ប្រិយមិត្តកម្ពុជាយើង ចង់ឲ្យ ក្រុមជម្រើសជាតិមួយណា លើកពាន EURO អត់?