ស្លាប់ និង​របួស​៣នាក់​ ដោយសារ​ចុះស្តារ​ទឹក​ក្នុងអាង​ នៅសំណង់​ខុនដូរ​​, នគរបាល​ប៉ុស្តិ៍​បឹងព្រលិតចង់​លាក់​​ព័ត៌មាន​​

(ភ្នំពេញ) ៖ កម្មករសំណង់ម្នាក់បានដាច់ខ្យល់ស្លាប់ ពេលកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ខណៈ២នាក់ផ្សេងទៀត កំពុងស្ថិតក្រោមការជួយសង្គ្រោះបន្ទាន់ បន្ទាប់ពីជនរងគ្រោះទាំង៣នាក់ ចុះស្តារអាងទឹក ក្នុងខុនដូដែលកំពុងសាងសង់មួយកន្លែង ស្ថិតនៅចំណុចផ្លូវលេខ១១១ កែងផ្លូវ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

ចំពោះហេតុការណ៍ខាងលើនេះ បានកើតឡើង តាំងពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែទើបបែកធ្លាយនៅរសៀលថ្ងៃនេះ ដោយសារតែនគរបាលប៉ុស្តិ៍បឹងព្រលិត បានព្យាយាមលាក់បាំងព័ត៌មានខាងលើ មិនឲ្យមានការផ្សព្វផ្សាយនោះទេ។ សាក្សីបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សំរិត សំមន អាយុ៥០ឆ្នាំចំណែក២នាក់ ដែលកំពុងសង្គ្រោះបន្ទាន់ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមសេចក្តីរាយការណ៍ មុនពេលកើតហេតុ មេការសំណង់ខុនដូ ដែលកំពុងសាងសង់នោះ បានឲ្យកម្មករទាំង៣នាក់ ចុះស្តារអាង ហើយមិនដឹងយ៉ាងម៉េច ស្រាប់តែមានអាការដួលសន្លប់រហូតដល់ស្លាប់តែម្តង។ នៅរសៀលថ្ងៃដដែលនេះអាជ្ញាធរ និងសមត្ថកិច្ច បាននិងកំពុងចុះពិនិត្យមើល ដើម្បីចង់ដឹងមូលហេតុពិតប្រាកដ ដែលនាំស្លាប់កម្មករ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

យើងក្រលេកមកមើលករណីមួយផ្សេងទៀត គឺ ពលរដ្ឋប្រទះ​ឃើញ​សពក្មេងប្រុស​ម្នាក់ លង់ទឹកស្លាប់ ​នៅក្រុងប៉ោយប៉ែត​ គួររំលឹកផងដែរថា ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត កាលពីល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ បានប្រទះឃើញ សាកសពក្មេងប្រុស អណ្តែតទឹកស្រះ នៅចំណុច (ដើមស្រល់ របស់ក្រុមហ៊ុនហ្គោលឌិន) ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត។

គរបាលការពារព្រំដែន៩១១ បានឲ្យភ្នាក់ងារ Fresh News ថា ក្រោយពីប្រជាពលរដ្ឋប្រទះឃើញសាកសព ក្មេងប្រុសខាងលើ កម្លាំងបានធ្វើការស្រាវជ្រាវរកឪពុកម្តាយភ្លាមៗ សាកសពឈ្មោះ កក្កដា ពិសិដ្ឋ ភេទប្រុស អាយុ១០ឆ្នាំ ឪពុកម្តាយ រស់នៅមណ្ឌល២ ស្ថិតភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

បើតាមឪពុកម្តាយក្មេងរងគ្រោះ បានឲ្យដឹងថា ក្មេងនេះបានបាត់ខ្លួនតាំង ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ មកម្ល៉េះ ខណៈកុមារារងគ្រោះខាងលើមកលេងជាមួយឪពុកមារ និងម្តាយមីងនៅចំណុចនេះ ហើយបានចុះលេងទឹកស្រះរួចក៏បាត់ខ្លួនតែម្តង ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត